ចូលចិត្តទំនើប

គន្លឹះ ៥ ដើមី្បជ្រើសរើសគ្រូពេទ្យ ត្រូវនឹងខ្លួនអ្នក

ដោយ: ចរិយា 8 PM, Thursday, 26 Jan, 2017

គ្រូពេទ្យ គឺជាបថុជ្ជន។ អ្នកខ្លះក៏ធ្វើឲ្យអ្នកជំងឺពេញចិត្ត អ្នកខ្លះក៏ធ្វើឲ្យអ្នកជំងឺខ្លាច ឬស្អប់ មិនចង់ទៅរកឲ្យព្យាបាល។

មិនថាយ៉ាងណាក៏ដោយ មនុស្សគ្រប់រូបត្រូវតែទៅរកពេទ្យ ព្រោះខ្លួនយើងតែងកើតរោគជាប្រចាំ មិនថារោគតូចឬរោគធ្ងន់។

ដូច្នេះ ដើមី្បរកបាននូវគ្រូពេទ្យ ដែលស័ក្តិសមនឹងខ្លួនអ្នក និងជំងឺរបស់អ្នក ទំនើបសួមផ្តល់នូវគន្លឹះ សម្រាប់ជ្រើសរើសគ្រូពេទ្យ ដែលមិនសូវមានអ្នកណាហ៊ានបង្ហើបឡើយ។ តើគន្លឹះនោះមានអ្វីខ្លះទៅ.. សូមអានដូចខាងក្រោម៖

១. ស្តាប់អ្នកជំងឺ និងសាច់ញាតិរបស់អ្នកជំងឺ

ចំណុចចម្បង គឺអ្នកត្រូវទៅរកពេទ្យដែលស្តាប់អ្នកជំងឺ។ គាត់តែងឲ្យអ្នកជំងឺនិយាយ ឲ្យអស់ពីស្ថានភាពជំងឺរបស់គាត់។ គាត់មិនមានមាត់មិនថារអ៊ូអ្វីទេ។ គាត់ស្តាប់ដោយយកចិត្តទុកដាក់។ ក្រៅពីអ្នកជំងឺហើយ គាត់នៅស្តាប់សាច់ញាតិរបស់អ្នកជំងឺទៀត។ ការស្តាប់នេះ ជួយឲ្យគាត់ប្រមូលទិន្នន័យជំងឺបានពេញលេញ ដែលអាចជួយដល់ការព្យាបាលឲ្យមានប្រសិទ្ធភាព។

The-Best-Doctor-0

២. នៅជាប់ខ្លួនអ្នក ជំងឺជានិច្ច

គ្រូពេទ្យដែលតែងតែនៅកៀកអ្នកជំងឺជានិច្ច គឺជាអ្វីដែលអ្នកជំងឺចង់បាន ជាពិសេសក្រោយការវះកាត់រួច។ សាកគិតទៅមើល បើវះកាត់រួច គ្រូពេទ្យទុកអ្នកជំងឺចោលឲ្យដេកលើគ្រែម្នាក់ឯង ទោះបីគាត់ពូកែព្យាបាលប៉ុណ្ណាក៏ដោយ តែគាត់មិនបានយកចិត្តទុកដាក់ មើលថែអ្នកជំងឺបានដិតដល់ ប្រសិនបើអ្នកជំងឺមានការធ្លោះធ្លោយអ្វី ងាករកពេទ្យ មិនដឹងគាត់ទៅណា តើរំពឹងអ្វីបាន។

៣. មានចិត្តទូលាយ

គ្រូពេទ្យដែលអ្នកជំងឺចូលចិត្ត គឺអ្នកដែលមានចិត្តទូលាយ សម្តីផ្អែម និងចេះវិធីសាស្ត្រក្នុងការនិយាយ លួងលោមអ្នកជំងឺ មិនមែនពេទ្យដែលពូកែឲ្យថ្នាំច្រើនគ្រាប់ ឬពូកែវះកាត់នោះទេ។ គ្រូពេទ្យល្អស័ក្តិសមឲ្យអ្នកជំងឺរត់ទៅរក គឺអ្នកដែលអាចផ្តល់ប្រឹក្សាដល់អ្នកជំងឺ ចេះលួងកុំឲ្យភ័យ ចេះប្រើវិធីសាស្ត្រព្យាបាលត្រូវនឹងស្ថានភាព និងទឹកចិត្តរបស់អ្នកជំងឺ។ គ្រូពេទ្យខ្លះនិយាយសម្លុត អ្នកជំងឺ «បើមិនវះកាត់ឥឡូវមិនបានទេ នឹងស្លាប់…» ។ល។

អ្នកជំងឺខ្លះចចេស មិនព្រមព្យាបាល ព្រោះគាត់មានការភ័យខ្លាច ឬគ្មានជំនឿទុកចិត្ត។ គ្រូពេទ្យពូកែគឺគាត់អាចនិយាយឲ្យអ្នកជំងឺស្ងប់ចិត្ត សុខចិត្តទទួលការព្យាបាល និងដោយស្ម័គ្រចិត្តទៀតផង។ មិនមែនគ្រូពេទ្យដែលស្រែកជេរដៀលអ្នកជំងឺថា អត់ចេះជាដើមនោះទេ។

The-Best-Doctor-02

៤. ព្រមទទួល

គ្រូពេទ្យគឺជាឪពុកម្តាយទីពីរ។ នេះជាពាក្យស្លោក។ បើដូច្នេះ គ្រូពេទ្យគួរព្រមទទួលអ្នកជំងឺ សំដៅដល់ការព្រមទទួលព្យាបាលអ្នកជំងឺ ដោយការយកចិត្តទុកដាក់ និងមិនខ្ជីខ្ជា មិនយកអ្នកជំងឺមកធ្វើការពិសោធន៍ ឬទុកអ្នកជំងឺជាឧបករណ៍យកប្រាក់មកឲ្យខ្លួន។ បើអ្នកជំងឺទៅរក គ្រូពេទ្យគួរពិនិត្យជំងឺឲ្យល្អិតល្អន់ហើយ ត្រូវត្រួតសុខភាពផ្សេងៗ ឲ្យអ្នកជំងឺផង ព្រោះជួនកាលអ្នកជំងឺមិនបាន ចាប់អារម្មណ៍ ឬមិនបានដឹងពីបញ្ហាខ្វះចន្លោះ នៃសុខភាពរបស់ខ្លួន។

៥. ធ្វើជាពេទ្យប្រចាំកាយ

អ្នកជំងឺគួរសម្រេចជ្រើសរើសយក គ្រូពេទ្យណាមួយដែលអ្នកមើលឃើញថា មានគុណសម្បត្តិពេញលេញស័ក្តិសម នឹងប្រគល់ជំងឺខ្លួនឲ្យទៅក្នុងកណ្តាប់ដៃរបស់គាត់។ អ្នកមិនគួរប្តូរពេទ្យច្រើនពេកទេ ព្រោះគ្រូពេទ្យចាស់របស់អ្នកអាចដឹង និងស្គាល់ប្រវត្តិជំងឺរបស់អ្នកច្បាស់ វាមានប្រយោជន៍ពេលអ្នកទៅព្យាបាលពេលក្រោយ។

ទាំងនេះសុទ្ធសឹងជាគន្លឹះណែនាំ ដល់មិត្តអ្នកអានក្នុងការជ្រើសរើសគ្រូពេទ្យល្អប្រចាំខ្លួនអ្នក។ មិត្តអ្នកអានអាចសាកល្បងរើសគ្រូពេទ្យតាមវិធីខាងលើ ឬមួយអ្នកមានវិធីសាស្ត្រល្អផ្សេងពីនេះ ដើមី្បរកបានគ្រូពេទ្យពិសេសប្រចាំខ្លួន នោះក៏ជាការប្រពៃ៕

The-Best-Doctor-05

អត្ថបទអ្នកចង់អាន

គ្រូពេទ្រធ្មេញដ៏ជំនាញ បានណែនាំវិធីសាស្រ្ត 10 យ៉ាងដ៏សាមញ្ញ ដើម្បីការពារកុំឱ្យមានធ្មេញពុក

ដោយ: ភារុន 8 AM, Monday, 18 Mar, 2019

ធម្មជាតិបង្កើតមនុស្សមក មានត្រឹមតែធ្មេញ ពីរជួរប៉ុណ្ណោះ ដូច្នេះយើងម្នាក់ៗត្រូវចេះថែរក្សាពួកវាឱ្យបានល្អ ប្រសិនបើយើងមិនចង់បាត់បង់ពួកវា។ គ្រូពេទ្រធ្មេញដ...

យល់ដឹង ពីជំងឺដេកមិនលក់ របស់មនុស្សចាស់

ដោយ: ចរិយា 7 PM, Tuesday, 20 Dec, 2016

ការដេកមិនលក់ជារឿងធម្មតា ដែលអាចកើតមានឡើងលើមនុស្សគ្រប់វ័យ តែវាមានផលប៉ះពាល់ខ្លាំង ចំពោះមនុស្សចាប់ពីអាយុ ៦០ឆ្នាំឡើងទៅ។ ចំណែកមនុស្សមានវ័យចាប់ពី ៣០ ដល់ ៥...

ទម្លាប់ 7 យ៉ាង «មានសុខភាពល្អ» របស់កូនៗរបស់អ្នក ត្រូវបញ្ឈប់ ដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់ខ្លួនឯង

ដោយ: ចរិយា 9 AM, Thursday, 15 Aug, 2019

សកម្មភាព និងទម្លាប់ប្រចាំថ្ងៃរបស់យើង ភាគច្រើនកើតចេញពីវ័យកុមារភាពរបស់យើង។ ឪពុកម្តាយរបស់អ្នកប្រាកដជាបង្រៀនអ្នកពីអ្វីៗគ្រប់យ៉ាង ដូច្នេះអ្នកក៏ចង់បង្រៀន...

បើចង់រក្សាយុវវ័យឱ្យនៅបានយូរអង្វែង តោះមកអានទាំងអស់គ្នាជាមួយនឹង អាថ៌កំបាំងទាំង 7 របស់នារីជប៉ុន

ដោយ: ភារុន 8 AM, Saturday, 02 Feb, 2019

នារីជនជាតិជប៉ុនត្រូវបានពិភពលោកកោតស្ញប់ស្ញែង និងសរសើរថាពួកគេមានសម្រស់ស្រស់ស្អាត និងមិនងាយចាស់ ប្រហែលនេះវាពាក់ព័ន្ធទៅនឹង ទម្លាប់នៃការរស់នៅប្រចាំថ្ងៃរ...

Tomnerb.Com - YouTube Channel