ចូលចិត្តទំនើប

គន្លឹះ និងល្បិច 8យ៉ាង ធ្វើឱ្យរោមភ្នែកក្រាស់វែង

ដោយ: រីកា 10 PM, Saturday, 05 Sep, 2015

ប្រសិនបើមាន​មនុស្សពីរនាក់ មកឈរឱ្យអ្នកជ្រើសរើស ហើយពួកគេសុទ្ធសឹងជាមនុស្ស ដែលមានសមត្ថភាព​និងមាន​គុណ​សម្បត្តិដូចគ្នា ខុសគ្នាត្រង់ថាម្នាក់ស្អាត និងម្នាក់ទៀតមិនសូវស្អាត ​តើអ្នកនឹងជ្រើសរើសយកមួយណាដែរ? ​បើចម្លើយ​របស់​អ្នកគឺ មនុស្សម្នាក់ដែលមានសម្រស់ស្រស់ស្អាតនោះ អ្នកពិតជាដឹងច្បាស់ថា ​សម្រស់មានសារសំខាន់ប៉ុណ្ណា​សម្រាប់​អ្នក​។​​ គ្រប់ផ្នែកនៃរាងកាយ សុទ្ធតែមានភាពសំខាន់ ដែលក្នុងនោះក៏រួមបញ្ចូល ទាំងភ្នែកទាំងគូរបស់អ្នកផងដែរ។ ​នៅពេលដែល​រោម​ភ្នែក​របស់អ្នកកាន់តែក្រាស់ កាន់តែវែង និងកាន់តែ-ងនោះ សម្រស់នៃបរិវេណភ្នែករបស់អ្នក​ក៏នឹងកាន់តែលេចធ្លោដូចគ្នាដែរ។ ហេតុនេះតើគួរធ្វើដូចម្តេច ដើម្បីឱ្យភ្នែករបស់អ្នកស្រស់ស្អាត?

  1. ប្រេង ៈ លាបប្រេងអូលីវ ឬប្រេងល្ហុងក្នុងបរិមាណ តែបន្តិចនៅលើរោមភ្នែករបស់អ្នក មុនពេលចូលគេង នោះនឹងជួយឱ្យរោម​ភ្នែក​របស់អ្នកវែង-ងស្អាតហើយ។
  2. សម្បកក្រូច ៈ កាត់សម្បកក្រូចមួយចំណិត ហើយដាក់វាចូលទៅក្នុងប្រេងអូលីវ ឬប្រេងល្ហុង។​ រង់ចាំប្រមាណជាមួយសប្តាហ៍ រួចយកវាមកលាបលើត្របកភ្នែករបស់អ្នក។
  3. Petroleum ​ jelly​ ៈ ប្រើ Petroleum jelly ធ្វើជាម៉ាស្ការ៉ាពេលរាត្រីរបស់អ្នក នោះមិនយូរប៉ុន្មាន អ្នកនឹង​ទទួល​បាន​នូវ​រោម​ភ្នែក​ក្រាស់វែងជាមិនខាន។
  4. តែបៃតងត្រជាក់ៗ ៈ យកតែបៃតងត្រជាក់ៗ (មិនមែនជាតែដែលមានរសជាតិផ្អែម) បន្តក់ពីលើអេប៉ុង ហើយ​យក​មក​លាប​ជូត​លើរោមភ្នែក ក៏ជាគុណប្រយោជន៍មួយផ្នែក នៃការធ្វើឱ្យរោមភ្នែកវែងក្រាស់ដែរ។
  5. ម៉ាស្សាត្របកភ្នែក ៈ ម៉ាស្សាត្របកភ្នែករបស់អ្នកថ្នមៗ អាចបង្កើនចលនាឈាមរត់ ហើយក៏ប្រហែលជាអាចជម្រុញឱ្យ រោម​ភ្នែក​ដុះលូតលាស់បានវែងផងដែរ។
  6. ទទួលទានអាហារត្រឹមត្រូវ ៈ ដាក់បញ្ជូលនូវសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗ ដើម្បីជួយដល់ការលូតលាស់នៃរោមភ្នែក។
  7. កាត់តម្រឹមរោមភ្នែក ៈ តាមរយៈការកាត់តម្រឹមចុងរោមភ្នែកតិចៗ នឹងជួយឱ្យរោមភ្នែករបស់អ្នក ដុះលូតលាស់បានលឿនជាង ការដែលអ្នកមិនបានធ្វើវាទាល់តែសោះ។
  8. ផ្អាកការពត់រោមភ្នែក ៈ ប្រសិនបើអ្នកចង់កាត់បន្ថយការបំផ្លាញ ឬការដាច់ជ្រុះនៃរោមភ្នែក ​អ្នកគួរតែទុកពេលឱ្យរោមភ្នែក​របស់អ្នកបានថែរក្សាសុខភាពមួយរយៈសិន។ ការផ្អាកសកម្មភាពនៃការពត់រោមភ្នែក ប្រមាណមួយខែ​ក៏ចាត់​ទុក​ថាជាការជួយដ៏ល្អមួយដែរ៕

Eyebrow-03

អត្ថបទអ្នកចង់អាន

បើមិនចង់កើតជម្ងឺផ្តាសាយទេ! 5 ចំណុចនេះអ្នកត្រូវតែសម្អាត

ដោយ: ភារុន 8 AM, Friday, 26 Oct, 2018

ឥឡូវដល់រដូវកាលកើតជម្ងឺផ្តាសាយហើយ រឿងទីមួយដែលអ្នកត្រូវធ្វើគឺការចាក់ថ្នំាវ៉ាក់សាំងជម្ងឺផ្តាសាយ ហើយវិធីសំខាន់បំផុតទីពីរដើម្បីការពារខ្លួនអ្នកប្រឆាំងនឹង...

ទឹកអប់ល្អបំផុត សម្រាប់បុរស ក្នុងរដូវក្តៅឆ្នាំ 2017

ដោយ: ដួងច័ន្ទ 5 PM, Thursday, 11 May, 2017

ទោះបីពេលនេះជារដូវភ្លៀង ប៉ុន្តែអ្នកអាចធ្វើការស្វែងយល់ជាមួយ ទំនើប នូវទឹកអប់បុរសសម្រាប់រដូវ ក្តៅ។ បន្ទាប់មក ពេលរដូវក្តៅឆ្នាំក្រោយចូលមក អ្នកនឹងបានត្រៀម...

ប្រយោជន៍ 6យ៉ាងដែលបានមកពីការងូតទឹក ដែលអ្នកនឹកស្មានមិនដល់

ដោយ: វិរីយា៉ 9 PM, Tuesday, 29 Mar, 2016

ប្រយោជន៍​របស់​កា​រងូ​ត​ទឹក មិនបាន​ជួយ​ផ្តល់ឱ្យ​អ្នក​ត្រឹមតែ​ ភាពស្រស់ថ្លា​ប៉ុណ្ណោះ​ទេ តែ​ការ​ងូតទឹក​នៅបាន​ផ្តល់​ប្រយោជន៍ ​ចំពោះ​សុខភាព​ច្រើនជាង​ការ...

កូនកំលោះ និងយុទ្ធនាការ ដើម្បីភាពស្រស់សង្ហា

ដោយ: រីកា 9 PM, Monday, 21 Mar, 2016

ជា​ថ្ងៃ​ពិសេស​ដូចគ្នា​ទេតើ កូនក្រមុំ​ចង់​ស្អាត កូនកំលោះ​ក៏​ចង់​ស្អាត​ដូចគ្នា​ដែរ មានអី​ខុស​ទៅ​មែន​ទេ? កុំ​បារម្ភ​មិនមាន​អ្នកណាម្នាក់ ​ហ៊ាន​មក​ថា​អី...

Tomnerb.Com - YouTube Channel