ចូលចិត្តទំនើប

គន្លឹះថែរក្សាសក់ ដ៏សាមញ្ញសម្រាប់បុរស និងស្ត្រី

ដោយ: ចរិយា 10 PM, Monday, 02 Jan, 2017

សក់ ជារបស់សំខាន់មួយ នៃសម្ផស្សចំពោះមនុស្ស ទាំងបុរសទាំងស្ត្រី។ គ្រប់គ្នាតែងមិនសូវខ្វល់ខ្វាយ មិនអើពើ មិនចាប់អារម្មណ៍ លុះដល់សក់ជួបបញ្ហា ទើបស្វះស្វែងរកវិធីព្យាបាល។

ដូច្នេះកុំទុកដល់សក់ ផុយស្រួយរង្គើជ្រុះ ទើបរកដំណោះស្រាយ គ្រាន់តែប្រើវិធីសាស្ត្រងាយៗ ដូចខាងក្រោម អ្នកអាចថែរក្សាសក់របស់អ្នក ឲ្យមានសុខភាពល្អ ភ្លឺរលោង និងស្រស់ស្អាត។

Lemon-Hair-Protection-06

១. កក់សក់

អ្នកត្រូវកក់សក់ ឲ្យបានជាប្រចាំ។ ចំពោះអ្នកមានសក់ធម្មតា អ្នកអាចកក់សក់ពីរថ្ងៃម្តង។ ចំណែកអ្នកមានសក់ប្រេង អ្នកគួរកក់សក់មួយថ្ងៃម្តង ហើយមិនត្រូវប្រើសាប៊ូ ឬក្រែមបន្ទន់សក់ឡើយ ព្រោះវាអាចធ្វើឲ្យសក់ អ្នកកាន់តែឡើងប្រេងថែមទៀត។ រីឯសក់ស្ងួតវិញ អ្នកត្រូវជ្រើសរើសសាប៊ូ ដែលមានសារជាតិប្រេងជំនួយ ដល់សក់ និងត្រូវបរិភោគអាហារ ដែលអាចជួយបំប៉នសក់។

២. សិតសក់

ក្នុងមួយថ្ងៃ អ្នកត្រូវសិតសក់ឲ្យបានពី ១០ ទៅ ២០ដង។ ពេលសិតសក់ អ្នកត្រូវសិតថ្នមៗ យឺតៗមួយៗ ពីក្បាលដល់ចុង។ សក់របស់អ្នកក៏ត្រូវការដកដង្ហើម និងខ្យល់ដែរ ដូច្នេះការសិតសក់នាំឲ្យសក់ ជាពិសេសសក់ខាងក្នុង បានស្រូបខ្យល់អាកាស។

៣. ម៉ាស្សាក្បាល

ពេលអ្នកទំនេរពីការងារ អ្នកគួរឆ្លៀត ៥ ទៅ ១០នាទី យកដៃម៉ាស្សាក្បាលរបស់អ្នក ដោយឈ្លីថ្នមៗ ឲ្យសព្វលើក្បាល។ សក់ត្រូវពឹងទៅលើក្បាល បើអ្នកឈឺក្បាលឬសរសៃឈាម ក្នុងក្បាលដើរមិនស្រួល ក៏នាំឲ្យសក់មិនស្រួលដែរ។

Lemon-Hair-Protection-01

៤. ក្រូចឆ្មារ

ចំពោះអ្នកដែលមានសក់ធម្មតា និងសក់ប្រេងអាចប្រើប្រាស់ទឹកក្រូចឆ្មារ មកកក់សក់ ដើមី្បឲ្យសក់ភ្លឺរលោងស្អាត។

ក្រោយពេលអ្នកលាងសាប៊ូចេញពីសក់ស្អាតរួចរាល់ អ្នកយកទឹកក្រូចឆ្មារមកចាក់លើក្បាល និងសក់ រួចយកដៃញីសក់ (ធ្វើដូចកក់សក់នឹងសាប៊ូ) បន្ទាប់មកលាងនឹងទឹកធម្មតា ចេញជាការស្រេច។

វិធីធ្វើទឹកក្រូចឆ្មារ កក់សក់

  • យកក្រូចឆ្មារមួយផ្លែ មកចិតច្របាច់យកទឹក (កុំឲ្យដោយសាច់ និងគ្រាប់) រួចដាក់ក្នុងចានស្អាតមួយ។
  • ចាក់ទឹកធម្មតាចូលលាយ ជាមួយទឹកក្រូចឆ្មារ លៃស្មានដោយខ្លួនឯង ឲ្យល្មមនឹងទំហំ និងប្រវែងសក់របស់អ្នក។

អ្នកត្រូវចងចាំថា ទឹកក្រូចឆ្មារមានជាតិកាត់ខ្លាំង ដូច្នេះត្រូវលាងជម្រះពីសក់ និងក្បាលឲ្យបានស្អាតល្អ បើមិនដូច្នោះវានឹងធ្វើឲ្យគល់សក់ផុយងាយជ្រុះ។ មួយទៀត អ្នកមិនគួរកក់ទឹកក្រូចឆ្មារញឹកញាប់ទេ ពីរអាទិត្យកក់ម្តង ឬយកល្អ មួយខែចាំកក់ម្តង៕

Lemon-Hair-Protection-03

Lemon-Hair-Protection-02

Lemon-Hair-Protection-04

អត្ថបទអ្នកចង់អាន

វិធីសាស្រ្តធ្វើឱ្យគេហដ្ឋានកាន់តែរីករាយ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 25 Jul, 2018

គេហដ្ឋានដែលពោរពេញទៅដោយភាពរីករាយ គឺជាអ្វីដែលអ្នកអាចទទួលបានភ្លាមៗបន្ទាប់ពីឈានជើងចូលក្នុងផ្ទះ។ ប៉ុន្តែតើអ្វីដែលធ្វើឱ្យគេហដ្ឋានកាន់តែរីករាយ? បើសិនជាអ្...

ត្រូវធ្វើដំណើរ ប៉ុន្តែអ្នកមករដូវ តើត្រូវយ៉ាងណា?

ដោយ: ដួងច័ន្ទ 8 PM, Thursday, 26 Jan, 2017

ជាទូទៅ នារីៗ មិនសូវចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយឡើយ ពេលគាត់មានរដូវ។ រឿងៗ អ្នកជានារីតែងតែផ្អាករាល់គម្រោងធ្វើដំណើរ ប៉ុន្តែនេះមិនមែនជាជម្រើសដ៏ល្អទេ។ ហេត...

ការប្រើក្រែម ការពារកម្តៅថ្ងៃ ដែលអ្នកអាចមិនដឹង

ដោយ: ស៊ីវងីម 10 PM, Friday, 05 Jun, 2015

អ្វីដែលនារីយើង ដឹងគ្រប់គ្នាពីរឿងក្រែមការពារកម្តៅថ្ងៃ គឺវាជាវត្ថុចាំបាច់សម្រាប់ស្បែក ប្រើដើម្បីការពាររស្មីយូវីអា និងយូវីប៊ី ដែលអាចបំផ្លាញស្បែក ធ្វើឲ...

កំហុស ៥ ពេលហាត់ប្រាណ ដែលប៉ះពាល់ដល់ស្បែក និងសក់

ដោយ: ចរិយា 10 PM, Tuesday, 17 Jan, 2017

ទទួលស្គាល់ថា ការហាត់ប្រាណ គឺជារឿងល្អ ជួយឲ្យស្បែកអ្នកភ្លឺថ្លា និងឈាមដើរស្រួល។ ប៉ុន្តែជារឿយៗ ពេលដែលអ្នកទៅហាត់ប្រាណនៅក្លឹប អ្នកតែងតែធ្វើទង្វើ ៥ ដែលបង្...

Tomnerb.Com - YouTube Channel