ចូលចិត្តទំនើប

កំហុស ៥ ពេលហាត់ប្រាណ ដែលប៉ះពាល់ដល់ស្បែក និងសក់

ដោយ: ចរិយា 10 PM, Tuesday, 17 Jan, 2017

ទទួលស្គាល់ថា ការហាត់ប្រាណ គឺជារឿងល្អ ជួយឲ្យស្បែកអ្នកភ្លឺថ្លា និងឈាមដើរស្រួល។ ប៉ុន្តែជារឿយៗ ពេលដែលអ្នកទៅហាត់ប្រាណនៅក្លឹប អ្នកតែងតែធ្វើទង្វើ ៥ ដែលបង្កឲ្យកើតមុន និងខូចស្បែក និងសក់។ ដូច្នេះសូមលោកអ្នក ចៀសវាងឲ្យបាននូវកំហុសដូចខាងក្រោម៖

Exercise-Misstake-06

១. ម្សៅ

ពេលអ្នកហាត់ប្រាណ សូមកុំប្រើម្សៅទ្រនាប់លើផ្ទៃមុខ ព្រោះវានឹងបិទរន្ធញើស ដែលនៅក្នុងស្បែករបស់អ្នក ធ្វើឲ្យកើតជាមុន និងបញ្ហាផ្សេងៗ។ បើអ្នកចង់ប្រើ គួរប្រើក្រែមបន្ទន់ស្បែក ឬជែលដែលមានជាតិប្រេង ទើបជាការល្អ។

Exercise-Misstake-04

២. ថ្នាំបំបាត់ញើស

ជារឿងធម្មតា ពេលអ្នកបញ្ចេញកម្លាំង តែងតែមានហូរញើស ហើយមានក្លិនមិនល្អ។ ដូច្នេះអ្នកមិនគួរប្រើថ្នាំ ឬសារធាតុដែលបំបាត់ញើស សម្ងួតញើសជាដើម ព្រោះវានឹងបិទរន្ធញើសរបស់អ្នក មិនឲ្យបញ្ចេញជាតិពុលពីក្នុងខ្លួន។

Exercise-Misstake-07

៣. សក់

ចំពោះនារី ពេលអ្នកហាត់ប្រាណ មិនគួរចងសក់ឡើងលើ ឬបួងសក់ឡើយ។ សក់របស់អ្នកគួរតែចងម៉ូដកន្ទុយសេះ ឬក្រងល្អជាង។

Exercise-Misstake-02

៤. សក់ប៉ះមុខ

កន្លែងហាត់ប្រាណ ជាកន្លែងដែលអាចបង្កបញ្ហាដល់ស្បែក ជាពិសេសស្បែកមុខ។ ជាទូទៅ ពេលហាត់ប្រាណ សក់របស់អ្នកតែងតែប៉ះពាល់នឹងឥដ្ឋ ឬឧបករណ៍នានា ហើយជាប់នូវបាក់តេរីនឹងសក់។ ដូច្នេះអ្នកមិនត្រូវឲ្យសក់របស់អ្នក ប៉ះត្រូវមុខឡើយ ព្រោះអាចឲ្យឆ្លងបាក់តេរីមកផ្ទៃមុខ បង្កជាមុន និងរោគផ្សេងៗ។ មួយទៀត អ្នកមិនត្រូវលាបអ្វីលើសក់របស់ទេ ដូចជាជែលជាដើម ព្រោះបើវត្ថុនោះប៉ះនឹងមុខ ក៏នាំឲ្យកើតបញ្ហាលើមុខដែរ។ វិធីសាស្ត្រល្អ គឺពាក់បូការពារសក់ធ្លាក់មកលើមុខ។

Exercise-Misstake-01

៥. ដៃ

ក្នុងពេលហាត់ប្រាណ សូមអ្នកកុំយកដៃ មកប៉ះមុខរបស់អ្នក ជាពិសេសពេលអ្នកហាត់ លំហាត់បេះដូង និងលើកទម្ងន់។ ឧបករណ៍ហាត់ប្រាណបង្កើតមេរោគ និងបាក់តេរីមិនល្អជាច្រើន ដូច្នេះត្រូវបញ្ចៀសដៃរបស់អ្នក ឲ្យឆ្ងាយពីមុខ ពេលអ្នកហាត់ប្រាណ។

ខាងលើនេះជាកំហុស ដែលអ្នកហាត់ប្រាណតែងតែធ្វើ។ ដូច្នេះសូមកុំធ្វើសកម្មភាពនេះបន្តទៀត ដើមី្បការពារស្បែកមុខរបស់អ្នក៕

Exercise-Misstake-03

 

អត្ថបទអ្នកចង់អាន

ទម្លាប់ 7 យ៉ាង «មានសុខភាពល្អ» របស់កូនៗរបស់អ្នក ត្រូវបញ្ឈប់ ដើម្បីកុំឱ្យបង្កគ្រោះថ្នាក់ដល់ខ្លួនឯង

ដោយ: ចរិយា 9 AM, Thursday, 15 Aug, 2019

សកម្មភាព និងទម្លាប់ប្រចាំថ្ងៃរបស់យើង ភាគច្រើនកើតចេញពីវ័យកុមារភាពរបស់យើង។ ឪពុកម្តាយរបស់អ្នកប្រាកដជាបង្រៀនអ្នកពីអ្វីៗគ្រប់យ៉ាង ដូច្នេះអ្នកក៏ចង់បង្រៀន...

ស្នាមមុនបីប្រភេទ និងតិចនិចកម្ចាត់វា

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017

មុន ជាបញ្ហាដែលយុវវ័យភាគច្រើន បានជួបប្រទះ។ វាអាចបន្សល់ទុកសម្លាក ឬស្នាមអុជខ្មៅ រហូតដល់ ១ខែ ឬយូរជាងនេះ បន្ទាប់ពីញេចមុន។ ទំនើប សូមធ្វើការបង្ហាញពីដើមហេត...

តោះ! មកដឹងពី 10 អាហារដែលអាចប៉ះពាល់សុខភាព ប្រសិនបើអ្នកញុំាខុសពេលវេលា

ដោយ: ភារុន 8 AM, Tuesday, 16 Jul, 2019

យោងទៅតាមការស្រាវជ្រាវ បានឱ្យដឹងថាបច្ចុប្បន្ននេះ បើទោះបីជា មនុស្សមានការយល់ដឹងច្រើន អំពីអាហារហូបចុកក៏ដោយ ក៏វាមិនតែងតែងាយស្រួលក្នុងការទទួលបានរបបអាហារ ...

ស្ករកែច្នៃដ៏ពេញនិយមបំផុត សម្រាប់អ្នកជម្ងឺទឹកនោមផ្អែម គឺអាចបំពុលទៅដល់បាក់តេរីពោះវៀន ឬ (អតិសុខុមប្រាណ) របស់មនុស្ស!

ដោយ: ភារុន 9 AM, Tuesday, 25 Jun, 2019

តាមរយះការសិក្សាមួយបានរកឃើញថា មានផលប៉ះពាល់ និងគ្រោះថ្នាក់ចំពោះបាក់តេរីពោះវៀន (អតិសុខុមប្រាណ) របស់មនុស្ស ដែលបណ្តាលមកពី ស្ករកែច្នៃសម្រាប់អ្នកជម្ងឺទឹកន...

Tomnerb.Com - YouTube Channel