ចូលចិត្តទំនើប

កំហុសឆ្គងក្នុងការព្យាបាលមុន

ដោយ: ស៊ីវងីម 8 AM, Tuesday, 02 Oct, 2018

មនុស្សស្រីយើងស្ទើរតែគ្រប់គ្នាសុទ្ធតែធ្លាប់ប្រឈមនឹងការកើតមុន ហើយតែងតែខិតខំរិះរកវិធីព្យាបាលតាមបែបផ្សេងៗគ្នា ដែលក្នុងនោះរួមមានទាំងការប្រើប្រាស់ផលិតផលកម្ចាត់មុន ឱសថវេជ្ជសាស្ត្រ ឬ តាមវិធីបុរាណជាដើម។ បើទោះជាការព្យាបាលផ្ទៃមុខពីការកើតមុនហាក់ដូចជាមិនមែនជារឿងសាំញ៉ាំ ប៉ុន្តែវាក៏ងាយក្នុងការបង្កើតនូវកំហុសឆ្គងបំផុតដូចគ្នាដែរ។

កំហុសឆ្គងដែលអ្នកប្រហែលជាធ្លាប់បានធ្វើរួចមកហើយនោះមានដូចជា៖
មិនព្យាយាមព្យាបាលមុនឱ្យត្រូវតាមពេលកំណត់៖ អ្នកជំនាញបានប្រាប់ថា មុនអាចកើតឡើងក្នុងរយៈពេលយ៉ាងលឿន ប៉ុន្តែស្បែកមានផលតបស្នងយឺតក្នុងការព្យាបាល ដូច្នេះវាត្រូវការពេលវេលាក្នុងចន្លោះពី6ដល់12សប្តាហ៍។ ក្នុងករណីខ្លះ ក្នុងអំឡុងពេលព្យាបាលអ្នកអាចនឹងមានអារម្មណ៍រមាស់តិចៗ ក្នុងរយៈពេល1-2សប្តាហ៍ដំបូង ប៉ុន្តែនេះគឺជាការព្យាបាលមិនមែនជាការឆ្លងបន្ថែមនោះទេ។ វាអាចអាក្រក់នៅមុនដំបូង ហើយបង្ហាញសភាពល្អមកតាមក្រោយ ដូច្នេះពេលខ្លះបើអ្នកប្រញាប់បញ្ឈប់ការព្យាបាលពេកនោះ វានឹងបង្កើតឱ្យក្លាយជាកំហុសមួយហើយ។

បញ្ឈប់ការព្យាបាលភ្លាមៗ៖ គ្រាន់តែមើលឃើញថាមុនដែលមាននៅលើផ្ទៃមុខរលាយបាត់អស់ហើយនោះ ក៏ស្រាប់តែបញ្ឈប់ការព្យាបាលតែម្តង។ ធ្វើបែបនេះក៏ហៅថាខុសដែរ។ វិធីល្អបំផុតគឺ កុំអាលបញ្ឈប់ តែត្រូវកាត់បន្ថយឱ្យនៅសល់ម្តងបន្តិចៗរហូតដល់អស់។

ខំព្យាបាលដោយផលិតផលចម្រុះគ្នាក្នុងពេលតែមួយ៖ យើងតែងតែដាក់កំហុសទៅឱ្យផលិតផលនៅពេលដែលពួកគេមិនទទួលបានប្រសិទ្ធភាពក្នុងរយៈពេល3-4ថ្ងៃបន្ទាប់ពីប្រើប្រាស់ ហើយក៏ចាប់ផ្តើមស្វែងរកផលិតផល ឬវិធីព្យាបាលថ្មីមួយទៀតជាបន្តបន្ទាប់។ ភាពច្របូកច្របល់នៃផលិតផលនេះមិនត្រឹមតែមិនអាចជួយព្យាបាលមុនប្រកបដោយប្រសិទ្ធភាពនោះទេ តែវាថែមទាំងនាំឱ្យស្បែកមុខរោលរមាស់ទៀតផង។

ដុសខាត់សម្អាតហួសកំណត់៖ ការដុសខាត់ស្បែកមុខនៅក្នុងអំឡុងពេលកើតមុន ឬនៅត្រង់កន្លែងដែលកើតមុនអាចធ្វើឱ្យមុនកាន់តែអាក្រក់ឡើង ព្រោះថាទង្វើបែបនេះអាចបំផ្លាញរបាំងការពារស្បែក ដែលនាំឱ្យឱកាសនៃការរមាស់រោលកើតមានកាន់តែខ្ពស់។ អ្នកជំនាញបានបន្តទៀតថា ការសម្អាតស្បែកច្រើនដងពេកក៏ជាកំហុសឆ្គងមួយដែរ។ អ្នកជំនាញបានបញ្ជាក់ថា ធូលីមិនមែនជាមូលហេតុចម្បងដែលនាំឱ្យកើតមុននោះទេ ព្រោះបើមិនអីុចឹងទេ វាប្រាកដជាកើតពេញបាតជើងយើងបាត់ទៅហើយ។

ទ្រាំមិនបាន៖ ក្នុងពេលកំពុងព្យាបាល ចេះតែចង់កេះ និងចង់ញ៉ិច ព្រោះតែទ្រាំមិនបាន។ នេះជារឿងមួយទៀតដែលអ្នកកើតមុនមួយចំនួនអាចនឹងភ្លេចខ្លួន។ ការកេះ និងការញ៉ិចនេះហើយជាមូលហេតុនាំឱ្យមុនឡើងហើមធំជាងមុន ហើយស្បែកមុខក៏បន្សល់ទុកនូវស្លាកស្នាមនាពេលក្រោយថែមទៀតផង៕

ប្រភព: salty-lashes ផ្នែក: បែបបទជីវិត, សម្រស់

អត្ថបទអ្នកចង់អាន

ដំណាក់កាលសំខាន់ៗ 3យ៉ាង ដើម្បីគេចឱ្យផុតពីបញ្ហាធ្មេញ

ដោយ: រីកា 10 PM, Sunday, 08 May, 2016

ថែរក្សា​ធ្មេញ ​ឱ្យបាន​ល្អ​នឹង​ជួយ​ឱ្យ​ការរស់នៅ​កាន់តែ​ប្រសើរ សុខភាព​ល្អ អស់​កង្វល់​រឿង​ឈឺធ្មេញ។ ដើម្បី​រក្សា​ធ្មេញ​ឱ្យមាន​សុខភាព​ល្អជា​ប់​ជានិច្ច អ...

វិធីទាំង 6 ដែលធ្វើឲ្យខ្ទះឆាអ៊ីណុកចម្អិនមិនជាប់ខ្ទះ

ដោយ: ភារុន 8 AM, Thursday, 16 Aug, 2018

ខ្ទះឆាអ៊ីណុកមិនដូចខ្ទះឆាមិនជាប់ខ្ទះដែរ អ្នកត្រូវការប្រើប្រេងឆា ដើម្បីជៀសវាងម្ហូបអាហារជាប់ខ្ទះ។ នេះអាចជាគុណវិបត្តិមួយនៃខ្ទះឆាអ៊ីណុក ប៉ុន្តែក៏នៅតែមា...

ស្រាក្រហមជួយឱ្យអាយុវែង

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

នៅក្នុងឆ្នាំ 2018 ចំនួនមនុស្សកាន់តែច្រើនរស់នៅបានកាន់តែយូរ រហូតដល់អាយុខ្ទង់ 90។ អ្នកស្រាវជ្រាវបាននឹងកំពុងស្វែងរកចម្លើយ ដែលជួយឱ្យ ក្រុមមនុស្សទាំងនោះរ...

តោះ! មកស្គាល់ 8 រោគសញ្ញា ព្រមានថាបេះដូងរបស់អ្នកកំពុង ដំណើរការមិនប្រក្រតីហើយ

ដោយ: ភារុន 8 AM, Thursday, 11 Apr, 2019

យោងទៅតាមមជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺ ដែលបានលើកឡើងថាប្រហែលជាមនុស្ស 610,000 នាក់បានស្លាប់ ដោយសារតែជម្ងឺបេះដូងជារៀងរាល់ឆ្នាំ ត្រឹមតែនៅក្នុងសហរ...

Tomnerb.Com - YouTube Channel