ចូលចិត្តទំនើប

កូនតូច គួរទទួលបានការថែទាំធ្មេញ យ៉ាងដូចម្តេច?

ដោយ: ដាលីស 7 PM, Monday, 13 Jul, 2015

អ្នកម្តាយ គ្រប់រូបបានដឹង និងបានអនុវត្តយ៉ាងត្រឹមត្រូវ ក្នុងការថែរក្សាធ្មេញកូន ឱ្យបានល្អហើយ ឬនៅ? ហើយអ្នកធ្លាប់​ចាប់​អារម្មណ៍ដែរទេថា អ្នកបានចាប់ផ្តើមថែរក្សាធ្មេញ កូនរបស់អ្នកតាំងពីពេលណាមក?​​ អត្ថបទខាងក្រោមនេះ នឹងប្រាប់អ្នក​អំពីពេលវេលា ដែលអ្នកត្រូវចាប់ផ្តើមយកចិត្តទុកដាក់ លើសុខភាពធ្មេញរបស់កូនតូច និងរបៀបនៃការមើលថែទាំ​ ដូច្នេះបន្ទាប់​ពី​អានចប់ លោកអ្នកនឹងដឹងកាន់តែច្បាស់ជាមិនខាន។

ពេលកូន នៅក្នុងផ្ទៃម្តាយ

ធ្មេញ ចាប់ផ្តើមអភិវឌ្ឍតាំងពីទារក មានអាយុ 3ខែនៅក្នុងផ្ទៃមកម្លេះ ដូច្នេះអ្នកម្តាយគួរទទួលទានអាហារ ដែលមាន​សារធាតុ​ចិញ្ចឹម​ខ្ពស់ ហើយចៀសវាងការផឹកស្រា ជក់បារី ឬប្រើគ្រឿងញៀនផ្សេងៗផងដែរ។ សូមចាំថា ធ្មេញទារកសំខាន់ណាស់ វាចាប់​ផ្តើម​ផុសចេញមក នៅពេលគេមានអាយុប្រមាណ 6ខែ ហើយវាជាជំនួយការ ដ៏ល្អក្នុងការញ៉ាំ និងនិយាយជាដើម។ ធ្មេញទារក​ ក៏​អាចហៅបានថា ជាធ្មេញបឋម ហើយធ្មេញបឋមទាំង8 នៅខាងមុខក៏ចាប់ផ្តើមបាក់ប្តូរធ្មេញថ្មី បន្ទាប់ពីអាយុ 5ឆ្នាំ រួចផ្អាកការប្តូរ ​នៅពេលកុមារ​អាយុ 12ឆ្នាំ។ “អាហារល្អ ធ្មេញល្អ” ជាពាក្យដែលអ្នកត្រូវចងចាំ ព្រោះវាជាកត្តាសំខាន់ ក្នុងការធ្វើឱ្យធ្មេញកូន​របស់​អ្នក​រឹងមាំ។ ប្រូម៉ា យ៉ាអួរ និងទឹកដោះគោ គឺមានផ្ទុកទៅដោយជាតិកាល់ស្យូម ដែលធ្វើធ្មេញរឹងមាំ និងការពារដង្កូវស៊ី។

KidTeeth-02

ពេលកូន ស្ថិតក្នុងវ័យទារក

សម្រាប់កូនតូច ដែលនៅបៅដោះ អ្នកម្តាយត្រូវសម្អាតធ្មេញកូន ឱ្យស្អាតរាល់ពេលបន្ទាប់ពីបៅរួច (កូនតូច ដែលមិន​ទាន់មាន​ធ្មេញ​​ត្រូវសម្អាត ដោយការយកក្រណាត់សើម មកជូតសម្អាតអញ្ចាញធ្មេញ)។ ពេលកូនអ្នកបៅ ទឹកដោះគោជិតឆ្អែតហើយនោះ អ្នកគួរ​ប្តូរឱ្យកូនបៅទឹកវិញម្តង មិនគួរឱ្យកូនគេង ទាំងដែលនៅមានសារជាតិ នៃទឹកផ្លែឈើ ជាតិស្ករ ឬទឹកដោះគោជាប់ក្នុង​មាត់​នោះទេ ព្រោះវាអាចបណ្តាលឱ្យខូចធ្មេញបាន។ ដុសសម្អាតធ្មេញ ឱ្យគេមុនពេលបំបៅ (ក្នុងករណីកូន​តែងតែ​គេង​លក់ ​ក្នុង​អំឡុង​ពេលបៅ)។

KidTeeth-01

ពេលកូន ស្ថិតក្នុងវ័យកុមារ

ជាមាតាបិតា ក៏ត្រូវមើលកូន កុំឱ្យញ៉ាំស្ករច្រើនពេក ព្រោះជាតិស្ករមាននាទីចិញ្ចឹមមេរោគ នៅក្នុងមាត់ដែលធ្វើ​ឱ្យមានគ្រោះ​ថ្នាក់​ដល់​ធ្មេញរបស់កូន បានយ៉ាងងាយ។ ចំណុចមួយចំនួនទៀត ដែលអ្នកត្រូវដឹងគឺ ផ្លែឈើជាបង្អែមដ៏ល្អបំផុត, កុំញ៉ាំអាហារ​ដែល​ត្រជាក់ ឬក្តៅខ្លាំងពេក, ក្នុងរយៈពេលញ៉ាំអាហារ គួរឱ្យកូនញ៉ាំទឹកដោះគោគ្មានជាតិស្ករ ឬទឹកជំនួសទឹក​ផ្លែឈើ និងទឹកក្រូច​ជា​ដើម, អាហារក្រៅពេលដែលល្អបំផុត សម្រាប់កូនមានដូចជា នំប៉័ង ផ្លែឈើ គ្រាប់ផ្លែឈើ ឬគ្រាប់ធុញ្ញជាតិផ្សេងៗ។ ក្រៅពី​មើល​ថែ​ហើយនោះ ការសម្អាតធ្មេញឱ្យកូន ដូចជាការដុសធ្មេញជាដើម គួរតែអនុវត្តតាំងពីពេលកូនដុះធ្មេញដំបូងម្ល៉េះ ​ដើម្បីឱ្យ​គេ​ស៊ាំ​នឹង​មុខងារសម្អាតធ្មេញនេះ។ ការសម្អាតធ្មេញ គួរធ្វើឱ្យបានឆាប់បន្ទាប់ពីញ៉ាំអាហារ ឬរបស់ផ្អែម​ឬ របស់ញ៉ាំលេងជាដើម។​ ថ្នាំ​ដុសធ្មេញ គួរដាក់ក្នុងបរិមាណតិចតួច ប៉ុន្តែបើអ្នកសង្កេតឃើញថា មានអាការហើមអញ្ចាញធ្មេញ ឬមានសភាពខុសប្រក្រតី​ណា​មួយ​កើតឡើង​នោះ មិនចាំបាច់ដាក់ថ្នាំដុសធ្មេញក៏បានដែរ។ រឿងសំខាន់មួយទៀត គឺការទៅជួបជាមួយពេទ្យធ្មេញ ដើម្បីធ្វើការ​ពិនិត្យសុខភាព មាត់ធ្មេញកុមារឱ្យបានទៀងទាត់ និងទទួលយកការណែនាំល្អ ពីលោកគ្រូពេទ្យជំនាញ។ ​កុមារគួរទៅ​ជួប​ពេទ្យ​ជា​ផ្លូវការ តាំងពីពេលគេអាយុមួយឆ្នាំ ឬពេលធ្មេញដំបូងដុះឡើងមកម្ល៉េះ ហើយការនាំកូនទៅជួបពេទ្យឱ្យ​បានទៀង​ទាត់នេះ គឺ​ដើម្បីពិនិត្យឱ្យប្រាកដថា មិនមានបញ្ហាខាងសុខភាពមាត់ធ្មេញណាមួយ កើតឡើងនោះទេ។ ការទៅជួបគ្រូ​ពេទ្យ​ គួរ​ធ្វើ​ឡើង​បន្ត​ទៀត​ ចាប់ពីកុមារមានអាយុ 2ឆ្នាំកន្លះ គឺនៅពេលធ្មេញដំបូងទាំងអស់ដុះចេញមក។ ការពិនិត្យតាមដានធ្មេញកូនឱ្យបានដិតដល់ និងយកចិត្តទុកដាក់ចំពោះចំណីអាហារ គឺជាទង្វើរបស់លោកឪពុកអ្នកម្តាយ ដែលចង់ឱ្យធ្មេញកូនរឹងមាំ និងមានសុខភាពល្អ៕

KidTeeth-04

អត្ថបទអ្នកចង់អាន

អ្នកម្តាយមានគភ៌ និងការទទួលទានខ្លាញ់ត្រី

ដោយ: វិរីយា៉ 10 PM, Tuesday, 29 Mar, 2016

Fish Oil ឬខ្លាញ់ត្រី បានមកពីខ្លាញ់របស់ត្រី ដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ ក្រុមអូមេហ្កា3 (Omega-3) និងជាតិ​ខ្លាញ់ប្រភេទកូលេស្តេរ៉ូល និងត្រៃគ្លីស៊ើរ៉ាយត...

បញ្ហាស្បែកតូចតាច ៦ ជារោគសញ្ញា នៃជំងឺសើស្បែក និងមហារីក

ដោយ: ដួងច័ន្ទ 7 PM, Thursday, 02 Feb, 2017

គ្រាន់តែប្រេះបបូរមាត់ កើតស្នាមអុជៗលើមុខ ជារឿងធ្ងន់ធ្ងរដែរ? ពិតជាធ្ងន់ធ្ងរ ប្រសិនបើអ្នកព្យាយាមព្យាបាលអស់លទ្ធភាព ហើយវានៅតែមិនជាសះស្បើយ។ ព្រោះនេះមិនមែ...

វិធីពិនិត្យរោគសញ្ញា រលាកស្រោមខួរក្បាល

ដោយ: ដួងច័ន្ទ 7 PM, Thursday, 09 Mar, 2017

ជម្ងឺរលាកស្រោមខួរក្បាល អាចបង្កជាគ្រោះថ្នាក់ភ្លាមៗ និងក្លាយជាធ្ងន់ធ្ងរបានយ៉ាងឆាប់រហ័ស ដូច្នេះការដឹងពីរោគសញ្ញារបស់ជម្ងឺនេះ ពិតជាសំខាន់ ជាពិសេសបើសិនជា...

ប្រយោជន៍ 6យ៉ាងដែលបានមកពីការងូតទឹក ដែលអ្នកនឹកស្មានមិនដល់

ដោយ: វិរីយា៉ 9 PM, Tuesday, 29 Mar, 2016

ប្រយោជន៍​របស់​កា​រងូ​ត​ទឹក មិនបាន​ជួយ​ផ្តល់ឱ្យ​អ្នក​ត្រឹមតែ​ ភាពស្រស់ថ្លា​ប៉ុណ្ណោះ​ទេ តែ​ការ​ងូតទឹក​នៅបាន​ផ្តល់​ប្រយោជន៍ ​ចំពោះ​សុខភាព​ច្រើនជាង​ការ...

Tomnerb.Com - YouTube Channel