ចូលចិត្តទំនើប

កូនក្រមុំចុងឆ្នាំ ចាប់ផ្តើមសម្រកទម្ងន់ហើយ ឬនៅ?

ដោយ: រីកា 10 PM, Tuesday, 03 Nov, 2015

មិនអាចបដិសេធបានឡើយថា នៅក្នុងអំឡុងខែតុលា វិច្ឆិកា ឬខែធ្នូនោះទេ រៀងរាល់ឆ្នាំនៅតាម​ទី​កន្លែង​ ដែល​ទទួល​រៀបចំពិធីជប់លៀងផ្សេងៗ ច្រើនតែពេញទៅដោយពិធីជប់លៀងមង្គលការ របស់គូស្នេហ៍ជាច្រើន និងមានជាច្រើន​គូ​ទៀត ដែលមានផែនការត្រូវរៀបការ​នាចុងឆ្នាំនេះ ក៏កំពុងតែត្រៀមរៀបការនៅក្នុងផ្នែកផ្សេងៗ យ៉ាងមមាញឹកដែរ មិនថា​តែ​ការ​ជ្រើសរើសវត្ថុអនុស្សាវរីយ៍ ឈុតអាពាហ៍ពិពាហ៍ ថតរូប រួមទាំងអ្វីដែលអនាគតកូនក្រមុំត្រូវការផងដែរ នោះគឺការ​មាន​រូបរាងដ៏ល្អឥតខ្ចោះ ដើម្បីស្លៀកឈុតអាពាហ៍ពិពាហ៍ ឱ្យបានស្រស់ស្អាតហ្នឹងឯង។

តែនឹងទៅសម្រកទម្ងន់មុនពេលរៀបការ 2-3សប្តាហ៍ឱ្យបេះដូងវាភ័យអរៗ ធ្វើអី ព្រោះថាបើអនាគតកូនក្រមុំទាំងឡាយ ​ចាប់​ផ្តើមមានផែនការសម្រកទម្ងន់នោះ គួរតែចាប់ផ្តើមពីពេលនេះតែម្តង ក្រៅពីអ្នកអាចធ្វើឱ្យក្តីស្រមៃ ក្លាយជាការពិត​យ៉ាងមិន​ពិបាក ​និងមិនបាច់បង្ខំចិត្ត​ហើយនោះ នៅមានពេលវេលាល្មមគ្រប់គ្រាន់ សម្រាប់ការសម្រកទម្ងន់ ​បានដោយមិនប៉ះពាល់​ដល់​សុខ​ភាព​រាងកាយទៀតផង។ ថ្ងៃនេះ យើងមានតិចនិកល្អៗពីអ្នកស្រី Helen Bond អ្នកជំនាញការផ្នែកភោជនាហារ ពី​ប្រទេស​អង់គ្លេសមក​ជម្រាបជូន តើមានអ្វីខ្លះនោះសូមតាមដានដូចតទៅ។

  1. កំណត់គោលដៅ ដែលអាចធ្វើទៅរួចៈ សម្រាប់កូនក្រមុំគ្រប់រូប ការសម្រកទម្ងន់គួរឱ្យចង់សាកល្បង និងគួរ​ឱ្យ​រីក​រាយ ការកំណត់គោលដៅដែលអ្នកអាចធ្វើបាននោះ គឺជារឿងចាំបាច់ណាស់ ផ្ទុយទៅវិញបើ​អ្នកកំណត់​គោលដៅ​ដែល​មិន​ងាយ​នឹង​ធ្វើបាន​សម្រេច​នោះ វានឹងធ្វើឱ្យអ្នកអស់ទឹកចិត្ត អស់សង្ឃឹម និងបញ្ឈប់ការតាំងចិត្តយ៉ាងងាយ។ ឧទាហរណ៍ គោលដៅ​ដែល​អាច​ទៅរួច ដូចជា ខ្ញុំនឹងព្យាយាមសម្រកទម្ងន់ឱ្យបានពី 5-10ភាគរយ នៃទម្ងន់ខ្លួនឱ្យបានក្នុងរយៈពេល 3-6ខែជាដើម។
  2. រៀមចិត្តចាំទទួលថ្ងៃ ដែលអាក្រក់ឱ្យបានៈ ក្រៅពីការងារប្រចាំហើយនារីៗ ជាច្រើនអាចនឹងត្រូវ រៀបផែនការពីពិធីមង្គលការជាមួយនឹងគូដណ្តឹង ដែលអាចមានថ្ងៃខ្លះដែលអ្វីៗ គ្រប់យ៉ាងមិនដំណើរការទៅតាមផែនការ ឬគួរឱ្យខកបំណង ក៏សុំ​ឱ្យត្រៀមចិត្តត្រៀមថ្លើមចាំទទួលថ្ងៃនោះឱ្យហើយផង កុំអស់សង្ឃឹម ឬបញ្ឈប់កណ្តាលទីឱ្យសោះ។
  3. កត់កំណត់ត្រារាយមុខចំណីអាហារ និងអារម្មណ៍ក្នុងមួយថ្ងៃៗៈ ព្រោះការសម្រកទម្ងន់នឹងមានលទ្ធផល​បើអ្នក​ដឹង​ថា ក្នុងមួយថ្ងៃៗ អ្នកបានទទួលទានអ្វីខ្លះនោះ ដែលភាគច្រើនមនុស្សជាច្រើន មិនសូវជាកត់កំណត់ហេតុនោះទេ តែបើ​អ្នកមាន​កំណត់​​ហេតុវិញ នឹងធ្វើឱ្យមនុស្សយើងមានភាពប្រយ័ត្នប្រយែង ក្នុងការទទួលទានអាហារកាន់តែខ្លាំងឡើងហ្នឹងឯង។
  4. រក្សាកម្រិតជោគជ័យៈ ទោះជាអ្នកបានតាំងគោលដៅជោគជ័យធំទុកជាមុនហើយមែន តែក៏គួរតាំងគោលដៅ​តូច​ៗ​ទុកដែរ ដូចជា សុំឱ្យទម្ងន់ស្រកចុះក្នុងមួយខែ 2ភាគរយនៃទម្ងន់ខ្លួនទាំងមូល និងឈានសន្សឹមៗទៅមុខទៀត នោះនឹងធ្វើ​ឱ្យ​គោល​ដៅធំបានទទួលជោគជ័យយ៉ាងងាយ។
  5. សម្លឹងពិភពលោក ក្នុងន័យវិជ្ជមាន ៈ សម្រាប់កូនក្រមុំ ការសម្លឹងពិភពលោកក្នុងន័យល្អ ជួយឱ្យការត្រៀមខ្លួន​សម្រក​​​ទម្ងន់​ក្លាយ​ជារឿងដែលគួរឱ្យរីករាយ ហើយនឹងធ្វើឱ្យអ្នកមានសេចក្តីសុខជាមួយនឹងអាហារ​សម្រក​ទម្ងន់ ​ដែល​ត្រូវ​ទទួល​ទាន​ទៀតផង។

ទាំងអស់ខាងលើនេះ គឺដើម្បីឱ្យនារីៗយើងទាំងអស់មានអំឡុងពេល នៃសេចក្តីសុខឱ្យបានច្រើន មិនចាំបាច់មាន​អារម្មណ៍​តាន​​តឹង​​ធុញ​ថប់ រហូតដល់លែងស្អាតអស់នៅថ្ងៃរៀបមង្គលការ៕

Los-WEDDINGS-04

អត្ថបទអ្នកចង់អាន

ផ្សែងពីបារី ដែលអ្នកជក់ អាចសម្លាប់កូនដោយប្រយោល

ដោយ: វិរីយា៉ 9 PM, Monday, 04 Apr, 2016

មនុស្ស​ជាច្រើន ​នឹកស្មាន​មិន​ដល់​ឡើយ​ថា ផ្សែង​បារី​ដែល​អណ្តែត​នៅក្នុង​អាកាស​នោះ ​ហុច​ផល​បន្ត​ទៅដល់​អ្នក​ដែល​ស្រូប​វា​ចូលទៅក្នុង​រាងកាយ​ច្រើនណាស់ ទោ...

អាថ៌កំបាំង នៃការតុបតែងខ្លួន របស់ស្រ្តីស្រស់ស្អាត

ដោយ: ដួងច័ន្ទ 9 PM, Monday, 25 Dec, 2017

ការតុបតែងខ្លួនពិតជាសំខាន់ សម្រាប់ស្រ្តីគ្រប់រូប ប៉ុន្តែដើម្បីឱ្យសម្រស់របស់អ្នកកាន់តែលេចធ្លោ ពោរពេញដោយភាពទាក់ទាញ និងថ្លៃថ្នូរ ស្រ្តីទាំងអស់គួរស្វែងយ...

ភេសជ្ជៈវេនមន្ត ផ្សំពីផ្លែចេក ជួយសម្រកទម្ងន់ ដែលអ្នកមិនគួរមើលរំលង

ដោយ: ភារុន 8 AM, Wednesday, 27 Feb, 2019

ចេក គឺជាផ្លែឈើមួយប្រភេទ ដែលជួយសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ពីព្រោះចេកមានសារធាតុចិញ្ចឹមជាច្រើនខុសៗគ្នា និងមានសារធាតុរ៉ែដ៏ល្អបំផុតជាច្រើនផងដែរ។ នេះមាន...

វិធីមើលថែទាំខួរក្បាល ឱ្យនៅតែភ្លឺថ្លាជានិច្ច

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

តិច​ណូ​ឡូ​ជី​ ក្នុងពេល​បច្ចុប្បន្ននេះ ​ឈានទៅ​មុខ​ឆ្ងាយ​ណាស់ វិវឌ្ឍនាការថ្មីៗ ចូលមក​មាន​ចំណែក​ជួយ​ឱ្យ​កើតមាន​ភាពងាយស្រួល​កាន់តែ​ច្រើនឡើង តែ​ការដែល​ម...

Tomnerb.Com - YouTube Channel