ចូលចិត្តទំនើប

ការមើលថែទាំ សុខភាពសម្រាប់បុរស ផុតវ័យបន្តពូជ

ដោយ: ស៊ីវងីម 6 PM, Monday, 13 Jul, 2015

ការត្រួតពិនិត្យសុខភាពប្រចាំឆ្នាំ (មួយឆ្នាំម្តង) ជាពិសេសបុរសដែលផុតវ័យបន្តពូជ គួរតែបានទទួលការត្រួត​ពិនិត្យ​រក​មើល​ជំងឺមហារីក ដូចជា ការត្រួតវាស់កម្រិត PHA​ នៅក្នុងឈាម ដែលជាតួរលេខភាគរយ ​របស់មហារីក​ក្រពេញ​ពង​ស្វាស។ ពេលអាយុ 40ឆ្នាំ អ្នកគួរតែទៅទទួលការឆ្លុះមើល ពោះវៀនធំប្រមាណ 5 – 10ឆ្នាំម្តង រហូតមួយជីវិត និង X RAY មើល​សួត​មួយឆ្នាំម្តងជាដើម។

  • បើមានអាការផុតវ័យបន្តពូជ គួរហាត់ប្រាណឱ្យបានជាប់ជាប្រចាំ ព្រោះនឹងជួយឱ្យរាងកាយ បានបញ្ចេញ​កម្តៅជាប់​ជានិច្ច ហើយប្រព័ន្ធបើកបិទរន្ធរោម ក៏ធ្វើការបានល្អឡើង។ អ្នកគួរហ្វឹកហាត់តាំងសមាធិ ដើម្បីសម្រួលផ្លូវចិត្ត ត្រៀមខ្លួនទប់ទល់​នឹង​ការប្រែប្រួលរបស់អ័រម៉ូន។
  • ចៀសវាងអាហារ ដែលធ្វើឱ្យកើតរោគ ដូចជា សណ្តែកដីដែលមានប្រឡាក់សារធាតុ អាល់ហ្វាថក់ស៊ីន ព្រោះអាចជា​មូល​ហេតុ​របស់ជំងឺមហារីកក្រពេញពងស្វាស មិនទទួលទានអាហារ ដែលមានជាតិខ្លាញ់ខ្ពស់ ដូចជា ខសាច់ជ្រូក ជ្រូកខ្វៃ និង​មាន់ស្ងោរ​ ព្រោះវានឹងធ្វើឱ្យមានជាតិខ្លាញ់ នៅក្នុងឈាមខ្ពស់ ដែលនឹងបង្កឱ្យកើតរោគបេះដូង និងរោគសរសៃឈាម។
  • ទទួលទានបន្លែ និងផ្លែឈើស្រស់ កាល់ស្យូម វីតាមីន E ដើម្បីប្រឆាំងអនុមូលឥស្សរៈ និងការពាររោគពុកឆ្អឹង។
  • បរិភោគអាហារ ដែលបង្កើនសារធាតុប្រឆាំងរោគ ដែលមានដូចជា វីតាមីន និងសារធាតុរ៉ែ ចំណែកអ្នកដែលមាន​សម្ពាធ​​ឈាម​ខ្ពស់ គួរចៀសវាងអាហារដែលមានរសជាតិប្រៃ ចំណែកអ្នកដែលមានជំងឺឈឺសន្លាក់ឆ្អឹង ត្រូវចៀសវាងអាហារ​ពពួកគ្រឿង​ក្នុង​សត្វ ហើយអ្នកដែលមានជំងឺទឹកនោមផ្អែម មិនត្រូវបរិភោគស្ករច្រើនពេកទេ។
  • គេងសម្រាកឱ្យបានគ្រប់គ្រាន់ ព្រោះការគេងសម្រាកបានតិច នឹងធ្វើឱ្យរាងកាយចុះខ្សោយ ហើយឆាប់ចាស់។
  • កុំឱ្យធាត់ឱ្យសោះ ព្រោះភាពធាត់គឺជាបច្ច័យរបស់ជំងឺផ្សេងៗ។
  • ទទួលយកខ្យល់អាកាសបរិសុទ្ធ ព្រោះបរិស្ថានដែលមានជាតិពុល នឹងមានភាពប្រថុយប្រថាន​ជាមួយជំងឺប្រព័ន្ធ​រំលាយអាហារ និងជំងឺមហារីក។
  • ទទួលទានអាហារដែលងាយរំលាយ នៅពេលអាយុកាន់តែច្រើន ។
  • ទទួលទានទឹកឱ្យបានគ្រប់គ្រាន់ ព្រោះមានការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា ការទទួលទឹកឱ្យបាន​គ្រប់គ្រាន់​អាចការពារជំងឺ មហារីកប្លោកនាមបាន ព្រោះទឹកនឹងជួយបញ្ចេញ របស់មិនល្អចេញពីរាងកាយ។
  • គួរបានទទួលកាល់ស្យូម និងវីតាមីន D ឱ្យបានគ្រប់គ្រាន់ ព្រោះក្នុងវ័យផុតការបន្តពូជ ឆ្អឹងនឹងកាន់តែស្តើង ទើបមិន​ត្រូវទទួលទានកាហ្វេច្រើនឡើយ ព្រោះការទទួលទានកាហ្វេមួយពែង នឹងធ្វើឱ្យបាត់បង់កាល់ស្យូម 20មីល្លីលិត្រ និងគួរបាន​ទទួល​ពន្លឺថ្ងៃ​ស្រទន់ៗ នៅពេលព្រឹកព្រឹមផង៕

OverAge-03

អត្ថបទអ្នកចង់អាន

ដឹងអត់! មានផ្ទៃពោះ មិនស្រួលខ្លួនក្នុងពេលធ្វើការ គួរដោះស្រាយបែបណា?

ដោយ: ភារុន 9 AM, Friday, 04 Jan, 2019

មានផ្ទៃពោះមិនមែនជារឿងងាយស្រួល ជាពិសេសស្រ្តីដែលកំពុងធ្វើការ កាន់តែមិនងាយស្រួលថែមទៀត។ ពួកគេតែងតែមានអារម្មណ៍មិនស្រណុកក្នុងខ្លួន ចេះតែចង់ក្អួតចង្អោរ ឈឺ...

អាហារសុខភាពចំនួន 8 ដែលអាចបង្កគ្រោះថ្នាក់ដល់អ្នក ប្រសិនបើអ្នកបរិភោគមិនបានត្រឹមត្រូវ

ដោយ: ចរិយា 9 AM, Thursday, 12 Sep, 2019

មានអាហារមួយចំនួនដូចជា ផ្សិត…ជាដើម ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្សយើង។ ប៉ុន្តែ ប្រសិនបើអ្នកញុំាអាហារមិនបានត្រឹមត្រូវ សូម្បីអាហារសុខភា...

បើមិនចង់ឈឺនៅរដូវក្តៅនេះទេ! គួរតែអនុវត្ត តាមគន្លឹះទាំង 10 នេះ

ដោយ: ភារុន 9 AM, Saturday, 23 Mar, 2019

រដូវក្តៅ ឈានចូលមកដល់ហើយ នេះជាពេលវេលាមួយ ដែលយើងម្នាក់ៗ ត្រូវទទួលរងកម្តៅព្រះអាទិត្យដ៏សែនក្តៅហែង។ ដូច្នេះយើងម្នាក់ៗ ពិតជាត្រូវការទទួលទានទឹកផ្អែមៗត្រជា...

ទទួលទាន ទឹកពេលណា មានប្រយោជន៍ច្រើន

ដោយ: ស៊ីវងីម 9 PM, Monday, 08 Jun, 2015

ការទទួលទានទឹក គឺជាតម្រូវការដ៏សំខាន់ នៃរាងកាយរបស់មនុស្សយើង ប៉ុន្តែតើគួរទទួលទានពេលណា ទើបមានប្រយោជន៍ច្រើន? ដើម្បីបង្កើនចំណេះ សូមអានជាមួយគ្នានូវចំណុចដូ...

Tomnerb.Com - YouTube Channel