ការពិតនៃកាហ្វេ ដែលអ្នកគួរស្វែងយល់
ជារៀងរាល់ថ្ងៃកំណើន នៃការទទួលទានកាហ្វេកាន់តែកើនឡើង ក្នុងស្រទាប់មនុស្សពីវ័យជំទង់ទៅវ័យចំណាស់។ អ្នកមិនធ្លាប់ញ៉ាំកាហ្វេប្រហែលជាគិតថា មនុស្សទាំងនោះញៀនកាហ្វេ ហើយអាចគិត ថាការញៀនមួយនេះ គឺជាទម្លាប់អាក្រក់។ ថ្ងៃនេះ ទំនើប នឹងបង្ហាញពីការពិតទាំង 7 ចំណុចរបស់កាហ្វេ ដែលនឹងធ្វើឱ្យអ្នកប្រែក្លាយគំនិត ចង់សាកល្បងកាហ្វេមួយកែវជាក់ជាពុំខាន។
ពង្រឹងដំណើរការខួរក្បាល
វាមិនមែនជាអាថ៌កំបាំងឡើយ ដែលកាហ្វេជួយពង្រឹងស្មារតី ការប្រុងប្រយ័ត្ន និងការផ្តោតអារម្មណ៍។ ប៉ុន្តែវាមិនទាន់អស់ទេ។ កាហ្វេបន្ថែមជាមួយនឹងស្ករស អាចប្រែក្លាយខួរក្បាលអ្នកឱ្យភ្លឺស្វាយមួយរយៈពេល ពីព្រោះការលាយគ្នារវាងសារជាតិកាហ្វេអ៊ីន និងគ្លុយកូស ធ្វើឱ្យមានផ្នែកមួយនៃខួរក្បាលមានប្រតិកម្ម។ ប៉ុន្តែអ្នកត្រូវចងចាំថា មិនត្រូវទទួលទានកាហ្វេទាំងពោះទទេ ដោយសារវានឹងជះផលបញ្ច្រាសវិញ។
បង្កើនសម្ពាធឈាម
កាហ្វេមួយពែងតូច អាចប្រយុទ្ធប្រឆាំងនឹង អាការៈ Hypotensive ជាអាការៈដែលសម្ពាធឈាមរបស់អ្នកចុះទាបពេក។ ប៉ុន្តែកាហ្វេត្រូវបានហាមឃាត់ សម្រាប់មនុស្សដែលមានរោគសញ្ញាចង្វាក់បេះ ដូងដើរញាប់ (Tachycardia) និងមានជីពចរលោតខ្ពស់ បន្ទាប់ពីញ៉ាំកាហ្វេ។ អ្នកជម្ងឺសម្ពាធឈាម ទាប អាចទទួលទានកាហ្វេបាន ស្របពេលដែលរាងកាយចាប់ផ្តើមស៊ាំនឹងសារជាតិកាហ្វេ និងមិនមានប្រតិកម្មជាមួយកាហ្វេ ដោយបង្កើនសម្ពាធឈាមបានមួយរយៈ។
ប្រព័ន្ធភាពស៊ាំរឹងមាំ
យោងតាមអ្នកវិទ្យាសាស្រ្តមួយចំនួន អសរយៈពេលជាច្រើនសតវត្សន៍មកហើយ កាហ្វេអាចកាត់បន្ថយហានិភ័យការរលូតកូន។ បរិមាណនៃការញ៉ាំកាហ្វេកាន់តែច្រើនក្នុងមួយថ្ងៃ នឹងកាត់បន្ថយហានិភ័យកាន់តែទាប។ នេះព្រោះតែកាហ្វេផ្លាស់ប្តូរប្រព័ន្ធភាពស៊ាំ ធ្វើឱ្យវាកាន់តែរឹងមាំ និងមានសុខ ភាពល្អ។ វាក៏ជួយពង្រឹងសុខភាពថ្លើម បេះដូង និងប្រព័ន្ធរំលាយអាហារ។ យ៉ាងណាមិញអ្នកគួរញ៉ាំ កាហ្វេធម្មជាតិ ស្រស់ៗ។ កាហ្វេលាយស្រេច មានបរិមាណសារធាតុចិញ្ចឹមកាន់តែតិច និងមានបន្ថែមសារជាតិគីមី ដែលធ្វើឱ្យប៉ះពាល់សរីរាងរំលាយអាហារ។
ថ្នាំព្យាបាលរោគឈឺក្បាល
សារជាតិកាហ្វេអ៊ីន នៅក្នុងកាហ្វេធម្មជាតិអាចព្យាបាលជម្ងឺឈឺក្បាល និងឈឺប្រកាំង។ ប៉ុន្តែវានៅតែមិនអាចប្រៀបផ្ទឹមបាន នឹងថ្នាំបំបាត់ការឈឺចាប់។ ឡាតេ កាន់តែមានប្រសិទ្ធភាព ព្រោះវាតែងមានផ្ទុកសារជាតិកាហ្វេអ៊ីនដោយផ្ទាល់ ដែលជួយជម្រុញប្រសិទ្ធភាព នៃសមាសភាពទាំងអស់បាន 40%។
កាត់បន្ថយស្រ្តេស និងភាពតានតឹង
កាហ្វេដើរតួនាទី ជាសមាសភាពប្រឆាំងនឹងជម្ងឺស្រ្តេស ដោយសារការសាយភាពសារជាតិ Dopamine និង Serotonin ដែលជាកត្តានាំមកនូវអារម្មណ៍ស្រស់ស្រាយ។ កាហ្វេមួយពែង ឬ គ្រាន់តែក្លិនរបស់កាហ្វេក៏អាចធ្វើឱ្យអារម្មណ៍របស់អ្នកស្ងប់ស្ងាត់ដែរ។ លើសពីនេះទៀត កាហ្វេជា សមាសភាពរំញោចដ៏សំខាន់មួយ នៅក្នុងប្រព័ន្ធ Central Nervous System (CNS) ហើយវាអាច ធ្វើឱ្យ ភាពតានតឹងបានប្រសើរឡើងយ៉ាងឆាប់រហ័ស។ កាន់តែគួរឱ្យចាប់អារម្មណ៍ មានតែសារជាតិ កាហ្វេអ៊ីននៅក្នុង កាហ្វេប៉ុណ្ណោះដែលមានឥទ្ធិពលបែបនេះ ផ្ទុយពីជាតិកាហ្វេអ៊ីន ដែលមាននៅក្នុង តែ សូដា ឬសូកូឡា ដែលមិនមានសមត្ថភាពជម្រុញប្រព័ន្ធ CNS។
ការចងចាំកាន់តែប្រសើរ
កត្តារំញោច និង Neuromediator ដែលទទួលបានពីកាហ្វេ មិនត្រឹមតែជួយធ្វើឱ្យអារម្មណ៍អ្នកស្រស់ថ្លា និងពោរពេញដោយថាមពលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងការចងចាំផងដែរ។ ប្រាកដណាស់ ថាវាមានប្រសិទ្ធភាពតែនៅលើការចងចាំរយៈពេលខ្លី ប៉ុន្តែវាល្អគ្រប់គ្រាន់ ព្រោះគ្រប់ព័ត៌មាន ទាំងអស់ ត្រូវបានរក្សាទុកនៅក្នុងការចងចាំរយៈពេលខ្លីជាដំណាក់កាលដំបូង ហើយត្រឹមតែរយៈពេលមួយម៉ោងក្រោយ វានឹងចូលទៅក្នុងការចងចាំរយៈពេលវែង នៅក្រោមស្ថានភាពជាក់លាក់។
បញ្ចុះទម្ងន់
នៅទីបញ្ចប់ ក្តីសុបិន្តចង់បញ្ចុះទម្ងន់របស់អ្នក អាចក្លាយជាការពិត។ កាហ្វេអាចជួយអ្នកបញ្ចុះទម្ងន់។ នៅពេលកម្រិតអ័រម៉ូន Leptin ចុះទាប រាងកាយរបស់អ្នក ចាប់ផ្តើមស្តុកទុកសារជាតិខ្លាញ់ ហើយអ្នក នឹងកើនទម្ងន់។ ប៉ុន្តែកាហ្វេជួយបង្កើនកម្រិតអ័រម៉ូន នៅក្នុងរាងកាយ។ នេះជាហេតុផលដែលអ្នកញ៉ាំ កាហ្វេមិនងាយឡើងទម្ងន់។