ចូលចិត្តទំនើប

ការថែទាំសម្ផស្ស សម្រាប់អ្នកម្តាយ ទើបសម្រាលបុត្រ

ដោយ: ស. លីង 11 PM, Sunday, 01 Oct, 2017

អ្នកម្តាយដែលធ្លាប់តែស្អាតផូរផង់ ស្លៀកពាក់ខ្ញង់ តែក្រោយពេលសម្រាលបុត្ររួច រូបសម្ផស្សក៏ប្រែជាធ្លាក់ចុះ។

ថ្វីដ្បិតតែដូច្នេះមែន ប៉ុន្តែប្រសិនបើអ្នកម្តាយដឹងពីវិធីថែខ្លួន ហើយព្យាយាមបន្តិច មិនយូរទេ រូបសម្បត្តិដ៏ស្រស់ស្អាតនឹងត្រឡប់មកវិញ។

ទំនើប សូមណែនាំនូវការថែទាំខ្លួន ៦ ចំណុច សម្រាប់អ្នកម្តាយ ដែលទើបតែសម្រាលបុត្រ រួច៖

១. កុំអោនមុខ

ការអោនមុខនាំឲ្យកើតជាំ។ ដូច្នេះអ្នកម្តាយមិនគួរអោនមុខយូរទេ ជាពិសេសពេលបំបៅកូន។ មិនមែនមិនឲ្យអោនមុខទេ តែអោនមួយភ្លែតបានហើយ។

២. ញ៉ាំទឹកឲ្យបានច្រើន

ពេលមានបុត្រ ស្បែករបស់អ្នកម្តាយឆាប់ស្ងួត ដូច្នេះកុំភ្លេចញ៉ាំទឹកឲ្យបានច្រើន តែមិនមែនទឹកកកឬទឹកក្រូចកំប៉ុងទេណា៎ គឺទឹកឆ្អិនធម្មតា។

៣. ប្រើឡេ

អ្នកម្តាយមួយចំនួន ក្រោយសម្រាលបុត្ររួច ស្បែករបស់គាត់ឡើងស្ងួតខុសធម្មតា ទោះបីញ៉ាំទឹកច្រើនប៉ុណ្ណាក៏ជួយមិនបាន។ ចំណុចនេះនាំឲ្យអ្នកម្តាយ ជ្រើសរើសប្រើឡេ ដើមី្បជំនួយស្បែក ប៉ុន្តែ ទំនើប សូមផ្តល់យោបល់ថា អ្នកម្តាយត្រូវពិគ្រោះជាមួយ គ្រូពេទ្យជំនាញសិន កុំប្រើឡេតាមការណែនាំរបស់អ្នកជុំវិញអី ព្រោះថាមនុស្សខុសគ្នា ជួនកាលគេប្រើត្រូវ តែអ្នកប្រើមិនត្រូវ ដូច្នេះគួរកុំប្រថុយប្រថាន។

៤. កុំចាក់ថ្នាំផ្តេសផ្តាស

ទម្លាប់មួយរបស់អ្នកម្តាយ ក្នុងប្រទេសកម្ពុជា គឺចូលចិត្តចាក់ថ្នាំ ដើមី្បឲ្យសាច់ស្អាតជាដើម។ ពេលអ្នកមានបុត្រ ឬសម្រាលបុត្ររួច រាងកាយរបស់អ្នកទន់ខ្សោយណាស់។ ការប្រើថ្នាំចាក់ អាចបណ្តាលឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក នៅពេលក្រោយ។ មុននឹងអ្នកចង់ប្រើថ្នាំ មិនថាថ្នាំចាក់ ឬថ្នាំលេប អ្នកត្រូវប្រឹក្សាជាមួយគ្រូពេទ្យសិន។

៥. ធ្វើចិត្តឲ្យស្រស់ថ្លា

អ្នកម្តាយសឹងគ្រប់រូបមានភាពអផ្សុក ក្នុងចិត្ត ក្រោយពេលសម្រាលកូន ព្រោះខ្លួនមិនអាច ធ្វើអ្វីដូចមុន ប្រាណ និងចិត្តហាក់ជាប់ច្រវាក់។ ដោយសារតែបែបនេះ នាំឲ្យអ្នកម្តាយកើត ជំងឺផ្លូវចិត្ត ដែលមើលមិនឃើញ ហើយឈានដល់ការប្រែប្រួលចិត្តគំនិត និងអត្តចរិត ដូចជាឆាប់ឆេវឆាវ ឆាប់កើតទុក្ខជាដើម។ ដូច្នេះអ្នកម្តាយត្រូវរៀនហ្វឹកហាត់ផ្លូវចិត្ត តាំងអារម្មណ៍ឲ្យស្ងប់ ធ្វើចិត្តឲ្យរីករាយ។ ពេលដែលផ្លូវចិត្តរបស់អ្នកល្អ សម្រស់របស់អ្នកក៏នឹងស្រស់ថ្លាដែរ។

៦. ងូតទឹក

ធ្លាប់ឮចាស់ៗហាមមិនឲ្យស្រ្តីទើបសម្រាលបុត្រ ទៅងូតទឹកឡើយ ព្រោះជឿថា ដល់ពេលចាស់ នឹងឈឺ។ វិជ្ជាពេទ្យបុរាណ និងបច្ចុប្បន្ន មានចំណុចខ្លះប្រឆាំងគ្នា ប៉ុន្តែវិជ្ជាទាំងពីរមានទស្សនៈតែមួយ គឺការពារមនុស្ស។ ស្ត្រីសម្រាលបុត្ររួច កម្លាំងខ្សោយ ដូច្នេះត្រូវទទួលការថែទាំ និងការពារខ្ពស់។ ក្នុងករណីងូតទឹកឬមិនងូតទឹក ត្រូវសួរយោបល់ គ្រូពេទ្យ និងពិនិត្យមើលសុខភាពរបស់ខ្លួន។

ការមានបុត្រ គឺជាការលះបង់ដ៏ធំមួយរបស់ស្រ្តី ទាំងរូបសម្ផស្ស និងសេរីភាពនៃជីវិត។ ប៉ុន្តែនេះជាអ្វីដែលបុរសធ្វើមិនបាន។ ដូច្នេះស្ត្រីគួរមានមោទនភាពចំពោះខ្លួនឯង។ ដូច ទំនើប ពោលខាងលើ ទោះបីអ្នកបាត់បង់សម្រស់ប៉ុណ្ណាក៏ដោយ ឲ្យតែអ្នកព្យាយាម អត់ធ្មត់ និងថែទាំរូបអ្នក មិនយូរទេ រូបសម្រស់របស់អ្នកនឹងត្រឡប់មករកអ្នកវិញ៕

Ways-New-Moms-Can-Sneak-in-Postpartum-Exercise-with-baby-health-beauty-news-phnom-penh-tomnerb-01

Ways-New-Moms-Can-Sneak-in-Postpartum-Exercise-with-baby-health-beauty-news-phnom-penh-tomnerb-04

Ways-New-Moms-Can-Sneak-in-Postpartum-Exercise-with-baby-health-beauty-news-phnom-penh-tomnerb-023

អត្ថបទអ្នកចង់អាន

តិចនិក ៧ ចំណុច ជួយឱ្យរោមភ្នែក ង ស្អាត

ដោយ: ដួងច័ន្ទ 8 PM, Monday, 13 Mar, 2017

រោមភ្នែក ជួយបន្ថែមភាពស្រស់ស្អាតដល់កែវភ្នែក និងធ្វើឱ្យភ្នែកអ្នកលេចរូបរាងច្បាស់ សម្រាប់អ្នក ដែលមានរោមភ្នែកក្រាស់ស្អាតបែបធម្មជាតិ។ ចំពោះអ្នកមិនសូវមានរ...

ឈឺចាប់ដោយសារ ស្ងួតមាត់មែនទេ? ទីនេះមានវិធី 7 យ៉ាងនេះ អាចជួយអុ្នកបាន!

ដោយ: ភារុន 9 AM, Saturday, 16 Mar, 2019

គ្មាននរណាម្នាក់គិតថា ស្ងួតមាត់ គឺជាបញ្ហាទេ រហូតដល់អ្នកកត់សម្គាល់ឃើញថា អ្នកចាប់ផ្តើមមានការឈឺចាប់ និងកង្វះទឹកមាត់នៅក្នុងមាត់…ជាដើម។ ឈ្មោះនៃបញ្ហ...

របកគំហើញវិទ្យាសាស្រ្ត ទាំង១០ ដែលអ្នកអាចនឹងមិនបានដឹង

ដោយ: ដួងច័ន្ទ 8 PM, Thursday, 20 Apr, 2017

មានដំណឹងល្អៗមួយចំនួន ទាក់ទងនឹងវិទ្យាសាស្រ្ត ដែលអ្នកប្រហែលជារំលងមិនបានដឹង។ ដូច្នេះ ទំនើប សូមលើកយកមកបង្ហាញអ្នក ដើម្បីទទួលជ្រាបទាំងអស់គ្នា។ ១. កំណើនន...

វិធីកម្ចាត់អង្គែ តាមបែបធម្មជាតិ

ដោយ: ស៊ីវងីម 10 PM, Friday, 05 Jun, 2015

ការមានអង្គែលើក្បាល មិនត្រឹមតែធ្វើឲ្យអ្នកបាត់បង់សម្រស់នោះទេ តែក៏អាចធ្វើឲ្យអ្នកបាត់បង់ជំនឿចិត្តលើខ្លួនឯងផងដែរ។ វាជារឿងគួរឲ្យអៀនខ្មាស់ណាស់ ប្រសិនបើកំទ...

Tomnerb.Com - YouTube Channel