ចូលចិត្តទំនើប

នាងខ្ញុំកក់សក់រាល់ថ្ងៃ បើមិនដូច្នោះទេស្បែកក្បាលនឹងឡើងប្រេង ហើយរមាស់ទៀតផង តែប្រើសាប៊ូកក់សក់ម៉ាកអី ក៏នៅតែរមាស់ដដែល រហូតដល់ត្រូវប្រើសាប៊ូកក់សក់កម្ចាត់អង្គែ ទើបរាងអន់រមាស់ស្បែកក្បាលបន្តិច តែសក់ឡើងស្ងួតខ្លាំងណាស់ ក៏ងាកមកសាកល្បងប្រើសាប៊ូកក់សក់ ប្រភេទបំប៉នសរសៃសក់វិញម្តង តែរឹតតែរមាស់ក្បាលលើសដើម។ នាងខ្ញុំចង់ដឹងថា តើមានសាប៊ូកក់សក់ណាដែលប្រើហើយ មិនរមាស់ស្បែកក្បាល ហើយក៏មិនធ្វើឱ្យសក់ស្ងួតដែរឬទេ? បើមានសូមជួយណែនាំដល់នាងខ្ញុំផង ពិបាកចិត្តខ្លាំងណាស់។

ដោយ: ស៊ីវងីម 10 PM, Tuesday, 14 Jul, 2015

អ្នកនាងអាចជាមនុស្ស ដែលមានប្រតិកម្មចាញ់សារធាតុគីមី ដែលមាននៅក្នុងទឹកសាប៊ូកក់​សក់ក៏អាច​ថាបាន​ដែរ តែ​យើងត្រូវដឹងរឿងមួយថា យើងត្រូវពិនិត្យមើលខ្លួនឯង ឱ្យបានល្អិតល្អន់ជាមុនសិន អ្នកខ្លះប្រើសុទ្ធតែសាប៊ូ​កក់​សក់​ថ្លៃៗ ក៏​នៅ​តែ​មាន​ប្រតិកម្មចាញ់ដែរ។ បើខ្ញុំជាអ្នកនាងវិញ បន្ទាប់ពីបាន សាកល្បងប្រើសាប៊ូកក់សក់គ្រប់ម៉ាកហើយ នៅតែរមាស់​មិនបាត់​នោះ ខ្ញុំនឹង​ប្រញាប់ទៅជួបលោកគ្រូពេទ្យ ដើម្បីប្រឹក្សាពីបញ្ហានេះមិនខាន តែនៅពេល​ដែលអ្នក​នាង​ សរសេរមកសួរ ដើម្បីសុំ​ការ​ណែនាំហើយនោះ ខ្ញុំក៏សូមឆ្លើយដូចតទៅ គឺអ្នកគួរតែសង្កេតមើលខ្លួនអ្នកជាមុនសិន អ្នក​នាងប្រាប់ថា ប្រើសាប៊ូកក់​សក់​ថែបំប៉នសរសៃរសក់ តែអ្នកមានភ្លេច ឬទេថា អ្នករមាស់នៅលើស្បែកក្បាល មិនមែន​សរសៃសក់ទេ គឺថែបំប៉នខុសប្រភេទ ដូចជា សាប៊ូកក់សក់ដែលមាន​ក្លិនមេនថលធ្វើឱ្យ មានអារម្មណ៍ថាត្រជាក់ក្បាល តែ​នៅក្នុងសាប៊ូវិញ វាអាចជាក្លិនសិប្បនិម្មិត មិន​មែនជាក្លិនមេនថលពីធម្មជាតិនោះ​ទេ ដូច្នេះសុំណែនាំថា អ្នកនាងគួរឈប់​ប្រើសាប៊ូកក់សក់ គ្រប់ប្រភេទមួយរយៈសិន ហើយ​ងាកមកលាងសម្អាតសក់ ដោយទឹកក្តៅឧណ្ហ​ៗ ឱ្យបានយូរ រហូតដល់​មានអារម្មណ៍ថាស្អាតវិញម្តង សាកល្បងធ្វើបែប​ហ្នឹងឱ្យបានពី 1-2សប្តាហ៍ បើអ្នកនាងនៅតែមាន​អារម្មណ៍​ថារមាស់​ទៀត​នោះ គួរតែទៅប្រឹក្សាជាមួយលោកគ្រូពេទ្យហើយ។ មានវិធីមួយទៀត គឺមានអ្នកខ្លះប្រើ​សាប៊ូកក់​សក់កូ​នក្មេង​លាយ​ជាមួយ​​ទឹកឱ្យច្រើន ដើម្បីកុំឱ្យខាប់ពេក ហើយយកមកកក់ តែ​ត្រូវ​លាងជម្រះសាប៊ូឱ្យស្អាតមែនទែន ព្រោះជួនកាល​អាការ​រមាស់​ក្បាល​នេះ​ អាចបណ្តាលមកពីអ្នកលាងសាប៊ូកក់​សក់ មិនបាន​ស្អាតក៏អាចថាបានដែរ។ អូ!ភ្លេចប្រាប់​រឿងមួយ​ទៀតថា យើងអាច​ប្រើ​ម្សៅ​លាបខ្លួនកូនក្មេង ដែលមិនសូវមានក្លិនក្រអូប ដោយ​សាកល្បងយកមកលាបលើស្បែកក្បាល ហើយយកក្រាស​សិតសក់មកសិត​យ​ក​ម្សៅចេញឱ្យអស់ រួចលាងសម្អាតដោយ​ទឹក​ក្តៅ​ឧណ្ហៗឱ្យស្អាត ហើយរង់ចាំ​សង្កេត​មើលថា តើអាការឡើងប្រេង និងរមាស់​នោះ​ថយ​ចុះ​​ដែរឬទេ?

ផ្នែក: សម្រស់

សំនួរ ចម្លើយអ្នកចង់អាន

សម្រស់

នាងខ្ញុំមានសក់រួញ ចង់ប្តូរស្ទីលសក់ឱ្យក្លាយជាសក់ត្រង់ម្តង ទើបសាកល្បងទៅគាបសក់ ព្រោះឃើញមិត្តភក្តិធ្វើហើយមើលទៅស្អាតណាស់ តែធ្វើហើយវាបែរជាឡើងសំពោងលើសដើម ...

ដោយ: ស៊ីវងីម 10 PM, Tuesday, 14 Jul, 2015

មនុស្សសក់រួញ ហើយចង់បានសក់ត្រង់ គឺជារឿងធម្មតា យើងចង់បានម៉ូដសក់ប្លែកៗ ថ្មីៗម្តង តាមយុគ តាម​សម័យដែលអ្នកនាងសួរមកនេះ អាចសង្កេតតាមរយៈសំណួរបានថា ជាងធ្វើសក់ដែលគាបសក់ឱ្យអ្នកនាងនោះ មិន​បាន​ត្រួត​ពិនិត្យមើល សភាពសរសៃសក់របស់អ្នកនាងជាមុន មិនបានសាកល្បងពីភាពយឺតយា...

កំសាន្ត

សំនួរ ចម្លើយ ពីបញ្ហានៅក្នុងជីវិតគូ

ដោយ: ដាលីស 9 PM, Tuesday, 03 Nov, 2015

នៅពេលកើតបញ្ហាដែលត្រូវនិយាយគ្នា ឬត្រូវសម្រួលគ្នានោះ មិនគួរបណ្តោយទុកចោលនាំឱ្យមានអារម្មណ៍​ធុញ​ថប់ ឬលែងមានសេចក្តីសុខ រហូតធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍រង្គោះរង្គើនោះ​ទេ។ ខាងក្រោមនេះគឺជាសំនួរ និង​ចម្លើយ​ដែល​ជួបប្រទះជាញឹកញាប់​នៅក្នុងជីវិតគូ។ Q: នៅជាមួយគ្នាបាន...

សម្រស់

ទើបតែទៅកាត់សក់មកថ្មីៗ ម៉ូដតារាកូរ៉េ ខ្លីប្រះស្មា ពេលកាត់ហើយ ខាងហាងធ្វើសក់ ក៏សិតឱ្យមានទ្រង់ទ្រាយស្អាតមែនទែន តែនៅពេលមកដល់ផ្ទះវិញ និងបន្ទាប់ពីកក់សក់រួ...

ដោយ: ស៊ីវងីម 10 PM, Tuesday, 14 Jul, 2015

គឺជាបញ្ហា ដែលអតិថិជនដូចអ្នកនាង បានជួបជាញឹកញាប់ ម៉ូដដែលអ្នកនាងកាត់នោះ អាចជាម៉ូដដែលទាន់​សម័យ​ស្ទីលកូរ៉េ តែសក់របស់អ្នកនាងមិនមែន ជាសក់មនុស្សជនជាតិកូរ៉េទេ ភាគច្រើនការកាត់ ឬការចង់បាន​ម៉ូដបែប​នោះ ជាង​​គួរតែសិក្សាពីសភាព​សរសៃសក់ ឱ្យស៊ីគ្នានឹងម៉ូដ ដែលអ្នកនា...