ចូលចិត្តទំនើប

ទើបតែទៅកាត់សក់មកថ្មីៗ ម៉ូដតារាកូរ៉េ ខ្លីប្រះស្មា ពេលកាត់ហើយ ខាងហាងធ្វើសក់ ក៏សិតឱ្យមានទ្រង់ទ្រាយស្អាតមែនទែន តែនៅពេលមកដល់ផ្ទះវិញ និងបន្ទាប់ពីកក់សក់រួចហើយ ស្រាប់តែសក់ខាងក្រោយឡើង-ងខ្ទើតដូចកន្ទុយទាតែម្តង។ នាងខ្ញុំចង់ដឹងថា តើគួរធ្វើយ៉ាងណាស្រួលទៅ?

ដោយ: ស៊ីវងីម 10 PM, Tuesday, 14 Jul, 2015

គឺជាបញ្ហា ដែលអតិថិជនដូចអ្នកនាង បានជួបជាញឹកញាប់ ម៉ូដដែលអ្នកនាងកាត់នោះ អាចជាម៉ូដដែលទាន់​សម័យ​ស្ទីលកូរ៉េ តែសក់របស់អ្នកនាងមិនមែន ជាសក់មនុស្សជនជាតិកូរ៉េទេ ភាគច្រើនការកាត់ ឬការចង់បាន​ម៉ូដបែប​នោះ ជាង​​គួរតែសិក្សាពីសភាព​សរសៃសក់ ឱ្យស៊ីគ្នានឹងម៉ូដ ដែលអ្នកនាងប្រុងកាត់នោះផង។ សក់មនុស្សយើង​មិនមែន​ជា​ខោ ឬអាវ​បែប​កូរ៉េនោះទេ សក់យើងគឺជាសក់​បែបរបស់យើង ដូច្នេះសូមណែនាំថា នៅពេលអ្នកនាងកាត់​សក់ម៉ូដកូរ៉េ​ហើយ គួរតែសួរទៅ​ជាង​ម្នាក់​​នោះថា ពេល​កាត់រួចហើយ​គួរ​រៀបចំទ្រង់ទ្រា​យសក់ ដោយខ្លួនឯងនៅផ្ទះយ៉ាងណាខ្លះ? គួរ​ផ្លុំ​បែបណា? គួរប្រើជេល ឬ​ស្រ្បៃយ៍​បានយ៉ាងណាខ្លះ? គួរផ្លុំឱ្យត្រង់ ឬផ្លុំឱ្យរួញបានច្រើនតិ​​ចប៉ុនណា? គួរចេះសួរ​ជាង​ធ្វើសក់ខ្លះ ដើម្បីយើងអាច​ធ្វើដោយ​ខ្លួនឯងបាននៅផ្ទះ។ បើអ្នកនាងស្រឡាញ់​ម៉ូដ​សក់​បែប​​​កូរ៉េ គួរតែចេះតុបតែងម៉ូដ​សក់​ដោយខ្លួនឯង គួរតែចេះយកចិត្តទុកដាក់​រឿង​ការផ្លុំសក់ រកប្រដាប់ផ្លុំសក់ រកក្រាស​សិតសក់​មក​ទុក​ប្រើ​​ខ្លួនឯង ឬបើមិន​ដូច្នោះ​ទេក៏ទៅហាងធ្វើសក់ឱ្យគេធ្វើឱ្យ និងចូរ​ចាំ​ថា គ្មាននរណាម្នាក់ដែលទៅធ្វើម៉ូដសក់ហើយ សក់នោះ​នៅ​ជាប់បែប​នោះ​ រហូតដល់ពេលទៅធ្វើថ្មីម្តងទៀតនោះឡើយ៕

ផ្នែក: សម្រស់

សំនួរ ចម្លើយអ្នកចង់អាន

សម្រស់

នាងខ្ញុំកក់សក់រាល់ថ្ងៃ បើមិនដូច្នោះទេស្បែកក្បាលនឹងឡើងប្រេង ហើយរមាស់ទៀតផង តែប្រើសាប៊ូកក់សក់ម៉ាកអី ក៏នៅតែរមាស់ដដែល រហូតដល់ត្រូវប្រើសាប៊ូកក់សក់កម្ចាត់...

ដោយ: ស៊ីវងីម 10 PM, Tuesday, 14 Jul, 2015

អ្នកនាងអាចជាមនុស្ស ដែលមានប្រតិកម្មចាញ់សារធាតុគីមី ដែលមាននៅក្នុងទឹកសាប៊ូកក់​សក់ក៏អាច​ថាបាន​ដែរ តែ​យើងត្រូវដឹងរឿងមួយថា យើងត្រូវពិនិត្យមើលខ្លួនឯង ឱ្យបានល្អិតល្អន់ជាមុនសិន អ្នកខ្លះប្រើសុទ្ធតែសាប៊ូ​កក់​សក់​ថ្លៃៗ ក៏​នៅ​តែ​មាន​ប្រតិកម្មចាញ់ដែរ។ បើខ្ញុំជា...

សម្រស់

នាងខ្ញុំមានសក់រួញ ចង់ប្តូរស្ទីលសក់ឱ្យក្លាយជាសក់ត្រង់ម្តង ទើបសាកល្បងទៅគាបសក់ ព្រោះឃើញមិត្តភក្តិធ្វើហើយមើលទៅស្អាតណាស់ តែធ្វើហើយវាបែរជាឡើងសំពោងលើសដើម ...

ដោយ: ស៊ីវងីម 10 PM, Tuesday, 14 Jul, 2015

មនុស្សសក់រួញ ហើយចង់បានសក់ត្រង់ គឺជារឿងធម្មតា យើងចង់បានម៉ូដសក់ប្លែកៗ ថ្មីៗម្តង តាមយុគ តាម​សម័យដែលអ្នកនាងសួរមកនេះ អាចសង្កេតតាមរយៈសំណួរបានថា ជាងធ្វើសក់ដែលគាបសក់ឱ្យអ្នកនាងនោះ មិន​បាន​ត្រួត​ពិនិត្យមើល សភាពសរសៃសក់របស់អ្នកនាងជាមុន មិនបានសាកល្បងពីភាពយឺតយា...

កំសាន្ត

សំនួរ ចម្លើយ ពីបញ្ហានៅក្នុងជីវិតគូ

ដោយ: ដាលីស 9 PM, Tuesday, 03 Nov, 2015

នៅពេលកើតបញ្ហាដែលត្រូវនិយាយគ្នា ឬត្រូវសម្រួលគ្នានោះ មិនគួរបណ្តោយទុកចោលនាំឱ្យមានអារម្មណ៍​ធុញ​ថប់ ឬលែងមានសេចក្តីសុខ រហូតធ្វើឱ្យជីវិតអាពាហ៍ពិពាហ៍រង្គោះរង្គើនោះ​ទេ។ ខាងក្រោមនេះគឺជាសំនួរ និង​ចម្លើយ​ដែល​ជួបប្រទះជាញឹកញាប់​នៅក្នុងជីវិតគូ។ Q: នៅជាមួយគ្នាបាន...