ចូលចិត្តទំនើប

Zhang Yimou ដឹកនាំរឿងឱ្យ Hollywood

ដោយ: ដាលីស 10 PM, Tuesday, 02 Jun, 2015

អ្នកដឹកនាំរឿង ដ៏ល្បីល្បាញបំផុត នៅក្នុងពិភពភាពយន្តចិនដីគោក លោក ចាង អុីម៉ូ (Zhang Yimou) ​បានធ្វើ​សន្និ​សីទ​​សារ​ព័ត៌មាន បើកខ្សែភាពយន្តថ្មីមួយ ដែលមានឈ្មោះថា The Great Wall ដែលជាខ្សែភាពយន្តរួមដើមទុន ចិន-អាមេរិក ដែលនឹង​និយាយជាភាសាអង់គ្លេស និងមានតារាឯកជាជនជាតិអាមេរិក។

តែយ៉ាងណាក៏ដោយ ចាង អុីម៉ូ បានសុំលាក់ព័ត៌មានលម្អិតពាក់ព័ន្ធ នឹងខ្សែភាពយន្តនេះទុកសិន និងបាន​បង្ហើប​ឱ្យ​ដឹង​ត្រឹម​​តែថា ខ្សែភាពយន្តមួយរឿងនេះ នឹងប្រើតារាសម្តែងជាជនជាតិបរទេស និងផលិតជាភាសាអង់គ្លេសទាំងអស់។

“ព្រោះកុនមួយរឿងនេះ មានទម្រង់ធំណាស់ និងប្រហែលជាកុនមួយដែលល្អមើល ក្រៅពីនោះថែមទាំង​ជាខ្សែភាព​យន្ត​លំនាំថ្មី ដែលនឹងមានរឿងរ៉ាវពាក់ព័ន្ធ នឹងអ្វីដែលជាប្រទេសចិន គឺជាកាងារមួយដែលស្រស់ថ្មីពិតៗ” អ្នកដឹកនាំរឿង​ស៊េរី​ចាស់ ​រៀបរាប់ពី​ហេតុ​ផល ដែលធ្វើឱ្យគាត់សម្រេចចិត្ត ទទួលការងារដឹកនាំខ្សែភាពយន្តហូលីវូដជាលើកដំបូងនេះ និងថែមទាំង​ប្រាប់​ថា ក្នុងរយៈពេលដែល​ផលិត​កុនជាង 30ឆ្នាំមកនេះ គាត់មិនធ្លាប់ធ្វើអ្វីបែបនេះឡើយ។

ចាង អុីម៉ូ នៅបានបង្ហើបប្រាប់ទៀតថា គាត់ប្រហែលជានឹងធ្វើការថត ខ្សែភាពយន្តមួយរឿងនេះ នៅក្នុង​ប្រទេសចិន​ជា​គោល និងចង់ផ្សព្វផ្សាយពីប្រពៃណីវប្បធម៌រប​ស់ចិន នៅក្នុ​ងរូប​បែបដែ​លងាយយល់ ដល់ទ​ស្សនិ​កជន​ជំ​នាន់ថ្មី​ ទូទាំ​ង​ពិ​ភ​ព​លោ​ក.​. . “នេះ​មិន​មែនជាខ្សែភាពយន្តខ្នាតតូច សម្រាប់បញ្ចាំងតាមពិធីបុណ្យប្រពៃណីផ្សេងៗនោះទេ… យើងចង់ផ្សព្វផ្សាយពី​ប្រពៃណី​វប្បធម៌របស់ចិន បែបស៊ីជម្រៅ តែតាមរូបភាពធម្មតាងាយៗ ប្រហែលជាអាចចូលទៅដល់មនុស្សជំនាន់ថ្មី បានខ្លាំង និង​ងាយយល់ជាង”៕

ZhangYimou-04

ZhangYimou-05

ZhangYimou-01

អត្ថបទអ្នកចង់អាន

ក្មេងៗនៅទ្វីបអាស៊ី គឺមានសុខភាពល្អបំផុត ក្នុងចំណោមក្មេងៗនៅលើពិភពលោក តើមកពីមូលហេតុអ្វី?

ដោយ: ភារុន 8 AM, Monday, 17 Jun, 2019

ការសិក្សាមួយ បានអះអាងថាក្មេងៗជនជាតិជប៉ុន គឺមានសុខភាពល្អបំផុត នៅលើពិភពលោក ដូច្នេះ យើងគួរតែពិនិត្យមើលថាតើ ហេតុអ្វីបានជាក្មេងៗនៅក្នុងប្រទេសជប៉ុនមានសុខ...

ក្រមុំទាំង4 ក្រុម SISTAR ជូនពរអ្នកគាំទ្រ ក្នុងថ្ងៃសំពះព្រះខែ

ដោយ: ដាលីស 12 AM, Sunday, 07 Jun, 2015

ក្រមុំៗ ក្រុម SISTAR ដែលប្រកបដោយ គីម យ៉ូ​ ចង់ (Kim Hyo-jeong), គីម ដាសុម (Kim Dasom), សូ យូ (Soyou ឬ Kang Ji Hyun) និង យូន បូរ៉ា (Yoon Bora) ទាំង4ន...

គំនិតរៀបចំ ផ្ទះបាយ ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 01 Nov, 2017

ផ្ទះបាយជាបន្ទប់ ដែលស្រ្តីមេផ្ទចំណាយពេលវេលាជាច្រើន នៅទីនោះ។ ការរៀបចំផ្ទះបាយ ឱ្យមានសណ្តាប់ធ្នាប់អាចជួយអ្នក សន្សំសំចៃពេលវេលា សម្រួលការធ្វើការងារក្នុងផ...

ភាពខុសគ្នារវាង Whisky និង Whiskey

ដោយ: ដួងច័ន្ទ 10 AM, Monday, 24 Sep, 2018

បន្ទាប់ពីពេលវេលាពេញមួយថ្ងៃដ៏មមាញឹក វាពិតជាប្រសើរណាស់បើបានអង្គុយចុះក្រេបរសជាតិស្រា Whiskey ឬ Whisky។ ប៉ុន្តែអ្នកអាចនឹងមិនដឹងថា សុរាទាំងពីរប្រភេទនេះ ...

Tomnerb.Com - YouTube Channel