ចូលចិត្តទំនើប

ឡូយកប់! តារាសម្តែងថៃដ៏ល្បី Yaya Urasaya ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវីធីដ៏ធំមួយ ដែលប្រជុំដោយតារាល្បីៗ នៅជុំវិញពិភពលោក

ដោយ: ភារុន 9 AM, Friday, 25 Jan, 2019

តារាសម្តែងស្រី ទឹកមុខគួរឱ្យខ្នាញ់ Yaya Urassaya ត្រូវបានគេដឹងថា នាងមានប្រជាប្រិយភាពយ៉ាងខ្លាំង និងក្លាយជាតារាសម្តែងស្រីជួរមុខមួយដួង ក្នុងចំណោមតារាស្រីល្បីៗ ផ្សេងទៀតរបស់ប្រទេសថៃ។ នាពេលថ្មីៗនេះ Yaya បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មីម្តងទៀត បន្ទាប់ពី នាងត្រូវបានក្រុមហ៊ុនម៉ាកយីហោមួយដ៏មានប្រជាប្រិយលំដាប់ពិភពលោក ដែលក្រុមហ៊ុននេះបានបង្កើតព្រឹត្តិការណ៍ដ៏ធំមួយ ដែលមានឈ្មោះថា Look Book Collection Pre-Fall 2019 ដោយនាងត្រូវបានគេអញ្ជើញឱ្យចូលរួម ព្រមទាំងមានតារាល្បីៗចំនួន 17 រូបផ្សេងទៀត ដែលមកពីគ្រប់ប្រទេសខុសៗគ្នានៅជុំវិញពិភពលោក ដែលរួមមាន Alicia Vikander, Jennifer Connelly, Chloe Grace Moretz, Sophie Turner, Lea Seydoux ជាដើម។ នៅក្នុងព្រឹត្តិការណ៍នេះផងដែរ Yaya Urasaya បាននិយាយថា «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ខ្ញុំមិនដែលគិតថាខ្ញុំនឹងបានចូលរួម នៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យដែរនោះទេ»។

សូមបញ្ជាក់ថា តារាស្រីរូបនេះ ហាក់មានទីផ្សារសិល្បៈខ្លាំងក្លា មិនថមថយឡើយ បើគិតចាប់តាំងពីនាងបានប្រឡូកចូលនៅក្នុងវិស័យសិល្បៈសម្តែងដំបូង រហូតមកដល់ពេលនេះ និងបានសម្តែងខ្សែភាពយន្តភាគល្បីៗជាច្រើនហូរហែរផងដែរ៕

ប្រភព: digitalkh ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

រំភើបណាស់! ការប្រគុំតន្ត្រីបៃតងក្រោមប្រធានបទ «គ្មានព្រៃ គ្មានជីវិត» កាលពីយប់ថ្ងៃទី 6 មករា ឆ្នាំ 2019

ដោយ: ភារុន 9 AM, Thursday, 10 Jan, 2019

កាលពីយប់ថ្ងៃ អាទិត្យ ទី 6 ខែមករា កន្លងទៅនេះ៖ ក្រសួងបរិស្ថាន តាមរយៈមូនិធិបរិស្ថាន និងសង្គមបានរៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីបៃតង ក្រោមប្រធានបទ «គ្មា...

វិធីសាស្រ្តល្អបំផុត ធ្វើឱ្យការរស់នៅផ្ទះ កាន់តែងាយស្រួល

ដោយ: ដួងច័ន្ទ 12 AM, Wednesday, 26 Jul, 2017

តើអ្នកតែងគិតថា ការរស់នៅក្នុងផ្ទះ មានភាពស្មុគស្មាញខ្លាំងមែនទេ? សូមសម្តែងនូវភាពស្មោះត្រង់។ យើងទាំងអស់គ្នាតែងជួបប្រទះ នឹងភាពស្មុគស្មាញនៅពេលខ្លះ។ ប៉ុន្...

អាងហែលទឹក ៦ ម៉ូដសម្រាប់ផ្ទះជាន់លើ ធំ តូច នៅក្រុង និងជនបទ

ដោយ: ស. លីង 6 AM, Saturday, 17 Jun, 2017

ការហែលទឹក គឺជាកីឡាសម្រាប់សុខភាពផង និងជាសកម្មភាពជួយកាត់បន្ថយភាពធុញថប់ និងតប់ប្រមល់ផង។ អ្នកដែលនិយមការហែលទឹក តែងតែរៀបចំអាងហែលទឹក ក្នុងគេហដ្ឋានរបស់ខ្លួ...

ស្បែកជើង Sneaker សម្រាប់បុរស

ដោយ: ដួងច័ន្ទ 10 PM, Saturday, 11 Nov, 2017

Sneaker គឺជាប្រភេទស្បែកជើងមួយប្រភេទ ក្នុងចំណោមស្បែកជើង 5 ប្រភេទ ដែលបុរសទាំងអស់ គួរមានជាកម្មសិទ្ធិប្រើប្រាស់។ ទំនើប បានសម្រិតសម្រាំងយកម៉ូដស្បែកជើង S...

Tomnerb.Com - YouTube Channel