ចូលចិត្តទំនើប

Xiumin ត្រូវបានអ្នកគាំទ្រសួរថា តើគាត់ចង់ទទួលការចាក់សាក់ដែរឬទេ? …គ្មានអ្នកណាម្នាក់ រំពឹងទុកនូវចម្លើយនេះទេ!

ដោយ: ភារុន 8 AM, Wednesday, 24 Oct, 2018

ក្នុងអំឡុងពេលជំនួបអ្នកគាំទ្រ Daegu សម្រាប់ “Blooming Days” របស់ក្រុមតារាចម្រៀងប្រុសសង្ហា EXO-CBX មានអ្នកគាំទ្រម្នាក់បានសួរទៅកាន់ Xiumin ថា តើគាត់បានគិតអំពីការចាក់សាក់នៅលើខ្លួនដែរឬទេ? ក្រុមអ្នកគាំទ្របាន Photoshop រូបសាក់ឱ្យទៅ Xiumin ដើម្បីបង្ហាញឱ្យមានភាពភ្ញាក់ផ្អើលដល់គាត់ ហើយគាត់ក៏បានមើលរូបសាក់ជាមួយអ្នកគាំទ្រផងដែរ។ ឥឡូវនេះសមាជិក EXO តែម្នាក់គត់ដែលត្រូវបានគេអះអាងថាមានស្នាមសាក់គឺ Chanyeol ។

ការចាក់សាក់មួយរបស់ Chanyeol ដែលមានរូបជាអក្សរ L-1485 ដែលតំណាងឱ្យថ្ងៃកំណើតរបស់ក្រុម EXO-L គឺនៅថ្ងៃទី 5 ខែសីហាឆ្នាំ 2014 ។ ប៉ុន្តែចំពោះ Xiumin បាននិយាយទៅកាន់អ្នកគាំទ្រថាគាត់គ្មានគម្រោងនឹងចាក់សាក់នៅពេលណានោះទេ។ ទោះបីជាវាអាចមើលទៅល្អក៏ដោយ ប្រហែលជាដោយសារតែបទពិសោធន៍អាក្រក់ដែល គាត់ធ្លាប់មានជាមួយការបិទរូបសាក់ក្លែងក្លាយជាបណ្តោះអាសន្ននៅពេលគាត់ឡើង Concert ម្តងៗ។ ប៉ុន្តែវាមិនមែនជាហេតុផលពិតប្រាកដ ដែលគាត់មិនអាចចាក់សាក់បាននោះទេ។ គាត់ភ័យខ្លាចអ្វីដែលម្តាយរបស់គាត់នឹងធ្វើមកលើគាត់ប្រសិនបើគាត់ចាក់សាក់នៅលើ ខ្លួន។

នៅលើបណ្តាញសង្គមទំនាក់ទំនង មានអ្នកគាំទ្រម្នាក់បានសួរទៅ គណនីរបស់ Xiumin ដែលមានអត្ថន័យថា “Xiumin តើមានធ្លាប់គិតពីការចាក់សាក់ដែរឬទេ? ហើយគាត់ក៏បានឆ្លើយតបមកខ្ញុំដោយគាត់បាននិយាយថា “ខ្ញុំនឹងមានបញ្ហាជាមួយម៉ាក់របស់ខ្ញុំ”។ ចម្លើយនេះធ្វើឱ្យអ្នកគាំទ្រទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែចម្លើយនេះរិតតែធ្វើឱ្យអ្នកគាំទ្រស្រលាញ់ Xiumin កាន់តែខ្លាំងឡើងៗ។

ប្រភព: koreaboo ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ចិញ្ចៀនភ្ជាប់ពាក្យ សម្រាប់ស្រ្តីស្អាតៗ ទាំង10

ដោយ: ដួងច័ន្ទ 9 PM, Monday, 19 Jun, 2017

សុភាពនារី ដែលជិតដល់ពេលភ្ជាប់ពាក្យ កំពុងតែឈឺក្បាល ក្នុងការជ្រើសរើសម៉ូដចិញ្ចៀនមែនទេ? ទំនើប សូមនាំមកជូននូវម៉ូដចិញ្ចៀនដ៏ស្រស់ស្អាតទាំង 10 ម៉ូដ សម្រាប់អ...

វិធីសាស្រ្តជ្រើសពណ៌ សម្រាប់បន្ទប់និមួយៗ

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

នៅពេលធ្វើការជ្រើសរើសពណ៌ សម្រាប់លាបក្នុងបន្ទប់មួយ មនុស្សភាគច្រើនចូលចិត្តប្រើពណ៌ ដែលពួកគេស្រឡាញ់ជាជម្រើសដំបូង ឬពណ៌ដែលមានសោភណ្ឌភាពស្រស់ស្អាត។ ប៉ុន្តែន...

ម៉ូដគេហដ្ឋាន បែបការិយាល័យទាំង 10

ដោយ: ដួងច័ន្ទ 10 PM, Saturday, 25 Nov, 2017

គេហដ្ឋានតុបតែងតាមបែបការិយាល័យភាគច្រើន ជាចំណូលចិត្តដ៏ពិសេសមួយសម្រាប់អ្នកស្រឡាញ់ការងារ និងការសិក្សា។ វាជាការតុបតែងដែលពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ មា...

ឡូយកប់! តារាសម្តែងថៃដ៏ល្បី Yaya Urasaya ត្រូវបានអញ្ជើញចូលរួមក្នុងកម្មវីធីដ៏ធំមួយ ដែលប្រជុំដោយតារាល្បីៗ នៅជុំវិញពិភពលោក

ដោយ: ភារុន 9 AM, Friday, 25 Jan, 2019

តារាសម្តែងស្រី ទឹកមុខគួរឱ្យខ្នាញ់ Yaya Urassaya ត្រូវបានគេដឹងថា នាងមានប្រជាប្រិយភាពយ៉ាងខ្លាំង និងក្លាយជាតារាសម្តែងស្រីជួរមុខមួយដួង ក្នុងចំណោមតារាស្...

Tomnerb.Com - YouTube Channel