ចូលចិត្តទំនើប

ហេតុអ្វី មនុស្សស្រីរឹងមាំ ច្រើនតែមានអារម្មណ៍ខូចចិត្តយ៉ាងជ្រៅ នៅខាងក្នុង?

ដោយ: ចរិយា 9 AM, Wednesday, 28 Aug, 2019

នៅពេលជួបនឹងនារីរឹងមាំ ទំនងជាយើងអាចមានអារម្មណ៍ទាក់ទាញ ដោយសារតែទំនុកចិត្តរបស់នាង។ ហើយវាហាក់បីដូចជានារីខ្លាំងតែងទទួលបានជោគជ័យលើអ្វីៗទាំងនេះ ដូចជា ការងារជោគជ័យ, ជីវិតគ្រួសារគួរឱ្យស្រឡាញ់, សុខភាពល្អ និងមានពេលវេលា ដើម្បីជួយឧបត្ថម្ភដល់អ្នកត្រូវការជំនួយ។ ប៉ុន្តែ នៅពីក្រោយស្នាមញញឹមដ៏ស្រស់ថ្លានេះ ភាគច្រើននៃនារីខ្លាំងទាំងនេះ តែងមានអារម្មណ៍បែកបាក់ រហូតដល់ចំណុចមួយ ដែលចាប់ផ្តើមប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពផ្លូវចិត្តរបស់ពួកគេផងដែរ។ ដូច្នេះថ្ងៃនេះ ទំនើប នឹងរាយបញ្ជីមូលហេតុ ដែលធ្វើឱ្យនារីខ្លាំងត្រូវប្រយុទ្ធប្រឆាំង ដើម្បីធ្វើឱ្យជីវិតមានភាពរីករាយជារៀងរាល់ថ្ងៃ រួមមាន៖
1. នារីរឹងមាំត្រឹមតែ ពឹងលើខ្លួនឯងប៉ុណ្ណោះ
នារីរឹងមាំចូលចិត្តឯករាជ្យ ដោយនាងមិនត្រូវការជំនួយពីអ្នកដទៃឡើយ។ ដូច្នេះ នាងតែងមានទំនោរទៅរកភាពជឿជាក់ និងពឹងផ្អែកតែនៅលើខ្លួនឯងប៉ុណ្ណោះ។ យោងទៅតាមការស្រាវជ្រាវបង្ហាញថា វាអាចជាផ្នែកមួយនៃអត្តចរិតរបស់នារីរឹងមាំ ដែលធ្វើនាងមានមោទនភាព។ បញ្ហានោះគឺនារីរឹងមាំ មិនចង់រំខានដល់អ្នកដទៃ ឬក៏ នាងមើលឃើញថាការសុំជំនួយជាភាពទន់ខ្សោយ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាមនុស្សម្នាក់ដែលរស់នៅក្នុងសង្គម ជៀសមិនផុតគឺត្រូវការជំនួយនោះទេ។ ដូច្នេះការស្នើសុំជំនួយនៅពេលអ្នកត្រូវការ វាមិនត្រឹមតែផ្តល់នូវសុខភាពផ្លូវចិត្តល្អប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសដល់អ្នកដទៃស្នើសុំជំនួយ នៅពេលពួកគេត្រូវការផងដែរ។

2. អ្នកគ្រប់គ្នាជឿថានារីរឹងមាំអាចដោះស្រាយបញ្ហាបាន ដូច្នេះទម្ងន់បញ្ហាកាន់តែធ្ងន់នៅលើស្មា
វាមិនមែនជារឿងចម្លែកដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលក្រុមគ្រួសារ ឬ មិត្តភក្តិរបស់នាង ទុកចិត្តលើនាងចាប់តាំងពីពួកគេចាតុទុកនាងគឺជាមនុស្សគួរឱ្យទុកចិត្ត។ យោងទៅតាមការស្រាវជ្រាវបង្ហាញថា នេះដោយសារតែ មនុស្សដែលមានស្មារតីខ្ពស់ ក៏ទំនងជាមានការទទួលខុសត្រូវខ្ពស់ រួមទាំងមានចំណេះដឹង និងប្រាជ្ញាខ្ពស់ផងដែរ។ ម្យ៉ាងទៀត នារីរឹងមាំមិនសូវចែករំលែកបញ្ហារបស់ខ្លួនដល់ក្រុមគ្រួសារ ឬ មិត្តភក្តិឡើយ។ ដូច្នេះ នាងស៊ូទ្រាំនឹងទុក្ខវេទនានេះ តែម្នាក់ឯង ហើយថែមទាំងជួយរកដំណោះស្រាយសម្រាប់បញ្ហារបស់អ្នកដទៃផងដែរ។

3. នារីរឹងមាំមិនចែករំលែកបញ្ហាជាមួយនឹងនរណាម្នាក់ឡើយ ដោយដាក់បន្ទុកនោះលើខ្លួនឯងខ្លាំង
នារីរឹងមាំ ទទួលបន្ទុកអ្នកដទៃ ប៉ុន្តែមិនចែករំលែកបន្ទុកខ្លួនឯងឱ្យនរណាម្នាក់ឡើយ។ ដូច្នេះ នេះតែងធ្វើឱ្យនាងមានអារម្មណ៍ថាឯកោខ្លាំង ហើយវាក៏អាចធ្វើឱ្យមានជំងឺធ្លាក់ទឹកចិត្តផងដែរ។ យោងទៅតាមការស្រាវជ្រាវបង្ហាញថា មនុស្សចាំបាច់ត្រូវការប្រាស្រ័យទាក់ទងជាមួយនឹងអ្នកដទៃ ដើម្បីបង្កើនបរិយាកាសរីករាយ និងមានកម្លាំងចិត្តក្នុងការតស៊ូនឹងការលំបាកក្នុងជីវិត។ ការមិនចែករំលែកបញ្ហារបស់នារីរឹងមាំ មិនមែនជាវិធីល្អដើម្បីទទួលបានសុខភាពផ្លូវចិត្តល្អនោះទេ។

4. នារីរឹងមាំយកចិត្តទុកដាក់លើអ្នកដទៃ ប៉ុន្តែភ្លេចថាខ្លួនឯងក៏ត្រូវការ ការយកចិត្តទុកដាក់ពីអ្នកដទៃផងដែរ
នារីរឹងមាំ យកចិត្តទុកដាក់លើគ្រួសារ និងសាច់ញាតិខ្លាំង ថែមទាំងទទួលបន្ទុកជួយសម្រាលបញ្ហារបស់ពួកគេផងដែរ។ ប៉ុន្តែការធ្វើដូចនេះ ពេលខ្លះនាងភ្លេចថាខ្លួនឯងក៏ត្រូវការ ការថែទាំ ហើយអ្នកដទៃក៏ភ្លេចផងដែរ ដោយសារតែ អ្នកដទៃមើលទៅនារីរឹងមាំពិតជាល្អខ្លាំងណាស់ ដូច្នេះគ្មាននរណាម្នាក់ចំណាយពេល គិតថានាងនឹងជួបការលំបាក។

5. នារីរឹងមាំតែងបដិសេធ ក្នុងការបង្ហាញផ្នែកទន់ខ្សោយរបស់ខ្លួនឯង
នៅពេលនារីរឹងមាំបដិសេធ មិនបង្ហាញផ្នែកទន់ខ្សោយរបស់ខ្លួនឯង នឹងអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរាងកាយ ដូចជា សរសៃឈាមបេះដូង…ជាដើម។ ពេលខ្លះ នារីរឹងមាំត្រូវការបង្ហាញរូបភាពថាខ្លួនឯងមានសុខសនិ្តភាព និងភាពខ្លាំង ទោះបីជានាងត្រូវឆ្លងកាត់ការលំបាកច្រើនក្តី។ ប៉ុន្តែ ការធ្វើបែបនេះញឹកញាប់ នឹងធ្វើឱ្យនាងមានបញ្ហាសុខភាពបេះដូង។ ការសិក្សាមួយ បានបង្ហាញថា ការទប់ស្កាត់អារម្មណ៍ជាញឹកញាប់ពេក នោះនឹងធ្វើឱ្យមានបន្ទុកបន្ថែមដល់បេះដូង និងបង្កើនឱកាសនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង និងជំងឺផ្សេងៗទៀត។

6. ភាពរឹងមាំរបស់នារីខ្លាំង អាចមកពីលទ្ធផលនៃរឿងសោកនាដកម្ម ដែលនាងមិនដែលធ្លាប់និយាយ
យោងទៅតាមការស្រាវជ្រាវ នារីម្នាក់រឹងមាំ ទំនងជាធ្លាប់ទទួលនូវរឿងសោកនាដកម្ម ដែលមិនចង់និយាយប្រាប់នរណា ដែលធ្វើឱ្យនាងមានធន់ទ្រាំនឹងបញ្ហាផ្សេងៗ។ នារីរឹងមាំង អាចរឹងមាំក៏ព្រោះនាងបានរៀន និងធំធាត់បន្ទាប់ពីព្រឹត្តិការណ៍អកុសល ប៉ុន្តែនេះមិនមែនមានន័យថានាងមិនចេះសោកសៅ ខណៈពេលចងចាំរឿងទាំងនោះទេ។ វានៅតែស្ថិតនៅក្នុងដួងចិត្តរបស់នាងជានិច្ច នៅក្នុងរូបភាពជាស្លាកស្នាមផ្លូវចិត្តដ៏ធំមួយ ហើយរាល់ពេលនាងនឹកឃើញម្តងៗ នឹងធ្វើឱ្យនាងមានអារម្មណ៍ខូចចិត្ត។

7. ជួនកាលនារីរឹងមាំមានអារម្មណ៍ខូចចិត្ត ហើយពួកគេមិនមានកម្លាំងគ្រប់គ្រាន់ ក្នុងការបំពេញការងារផ្សេងៗ
នារីរឹងមាំ តែងពាក់ម៉ាសបិទបាំងភាពទន់ខ្សោយរបស់ខ្លួន នៅកន្លែងធ្វើការ ឬ នៅមុខក្រុមគ្រួសារ ប៉ុន្តែនៅពេលនាងនៅម្នាក់ឯង វាដល់ពេលដែលនាងត្រូវអង្គុយគិតពិចារណាចំពោះបញ្ហាផ្សេងៗ ដែលនាងបានជួបក្នុងរយៈពេលមួយថ្ងៃពេញ។ មិត្តភក្តិ ឬ បងប្អូនសាច់ញាតិ ឬ មិត្តរួមការងាររបស់នាង តែងចាត់ទុកថានាងគឺជាមនុស្សខ្លាំង ហើយនាងអាចពឹងពាក់បាន។ ទោះបីជាយ៉ាណាក៏ដោយ អ្នកស្រាវជ្រាវបានបង្ហាញពីកម្រិតនៃការគ្រប់គ្រងខ្លួនឯង ដែលនាងបានដាក់សម្ពាធលើខ្លួនគឺខ្លាំង ដូច្នេះការរំពឹងទុកខ្ពស់របស់អ្នកដទៃ អាចធ្វើឱ្យនាងមានសុខភាពផ្លូវចិត្ត កាន់តែចុះខ្សោយបន្តិចម្តងៗ។ ហើយពេលខ្លះ នារីរឹងមាំតែងគិតអំពីកំហុស ដែលកប់ជ្រៅនៅក្នុងដួងចិត្តរបស់ខ្លួន ដូច្នេះ នាងនឹងត្រូវគ្រប់គ្រងវាគ្រប់ពេលវេលា ខណៈពេលនាងមានអារម្មណ៍ខូចចិត្ត។ ម្យ៉ាងទៀត វាក៏ធ្វើឱ្យនាងជឿថា ខ្លួនមិនល្អគ្រប់គ្រាន់ និងមិនអាចបំពេញភារៈកិច្ចបានល្អប្រសើរ ដែលធ្វើឱ្យនាងមានការហត់នឿយខ្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

The Rock ជាជនទីបីបំបែកស្នេហ៍ Irina និង Ronaldo

ដោយ: ដាលីស 6 PM, Thursday, 11 Jun, 2015

អាថ៍កំបាំងស្នេហា ដែលបែកបាក់រវាង Irina Shayk តារាបង្ហាញម៉ូដកំពូលសិចស៊ី ជនជាតិរុស្ស៊ី ជាមួយ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) តារាបាល់ទាត់លំដា...

គន្លឹះសំខាន់ៗ សម្រាប់ការតុបតែង ផ្ទះបាយ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 12 Sep, 2017

យើងទាំងអស់គ្នាសុទ្ធតែដឹងថា ផ្ទះបាយជាបន្ទប់ដ៏សំខាន់មួយ នៅក្នុងគេហដ្ឋាន។ នេះជាបន្ទប់ដែលប្រើប្រាស់ញឹកញាប់ជាងគេ។ ហេតុផលនេះហើយ ដែលផ្ទះបាយមិនត្រឹមតែត្រូវ...

TWICE V-Live បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីសមាជិកម្នាក់ ទទួលបានសារគំរាមគំហែងមួយនេះ!

ដោយ: ភារុន 9 AM, Saturday, 26 Jan, 2019

នាពេលថ្មីៗនេះ នៅក្នុងអំឡុងពេល TWICE V-Live ស្រាប់តែឃើញមានសារដ៏គួរឱ្យរន្ធត់មួយ បានបង្ហោះនៅក្នុងការជជែកផ្ទាល់នៅក្នុង Live របស់ក្រុមតារាចម្រៀងស្រីកូរ៉...

Xiumin ត្រូវបានអ្នកគាំទ្រសួរថា តើគាត់ចង់ទទួលការចាក់សាក់ដែរឬទេ? …គ្មានអ្នកណាម្នាក់ រំពឹងទុកនូវចម្លើយនេះទេ!

ដោយ: ភារុន 8 AM, Wednesday, 24 Oct, 2018

ក្នុងអំឡុងពេលជំនួបអ្នកគាំទ្រ Daegu សម្រាប់ “Blooming Days” របស់ក្រុមតារាចម្រៀងប្រុសសង្ហា EXO-CBX មានអ្នកគាំទ្រម្នាក់បានសួរទៅកាន់ Xiumin...

Tomnerb.Com - YouTube Channel