ចូលចិត្តទំនើប

ចង់ដឹងអត់! ការជូនអាំងប៉ាវនៅថ្ងៃចូលឆ្នាំចិន មានន័យដូចម្តេច?

ដោយ: ភារុន 9 AM, Friday, 01 Feb, 2019

តាមប្រពៃណីរបស់ជនជាតិចិន ក្នុងអំឡុងពេលចូលឆ្នាំថ្មី គេតែងជូនអាំងប៉ាវ ឱ្យគ្នាទៅវិញទៅមក ដើម្បីជូនពរជ័យ ឱ្យជួបតែសំណាងល្អពេញមួយឆ្នាំ។ ការជូនអាំងប៉ាវរួមមាន ពីឪពុកម្តាយទៅកូនៗ កូនៗជូនឪពុកម្តាយ មីងជូនក្មួយ ថៅកែឱ្យកូនចៅ…ជាដើម។ ប៉ុន្តែតើអ្នកមានដឹងឬទេ? ថាការជូនអាំងប៉ាវឱ្យគ្នាបែបនេះ មានន័យដូចម្តេច? ដើម្បីស្រាយចម្ងល់ខាងលើនេះ សូមប្រិយមិត្តអានអត្ថបទខាងក្រោមនេះ៖
1. ឪពុកម្តាយឱ្យកូន៖ នេះជាទំនៀមទំលាប់របស់ប្រជាជនចិន ដែលឪពុកម្តាយត្រូវតែឱ្យ អាំងប៉ាវពណ៌ក្រហម ជាមួយនឹងក្រូចឃ្វិច ពីរផ្លែ ទៅឱ្យកូនៗរបស់ខ្លួននៅថ្ងៃចូលឆ្នាំថ្មី ព្រោះដើម្បីឱ្យពួកគេ អាចយកទៅទិញទំនិញផ្សេងៗតាមចំណង់ចំណូលចិត្តរបស់ពួកគេបាន។

2. អ្នកមានប្តីប្រពន្ធ ឱ្យទៅអ្នកនៅលីវ ឬក្មេងៗក្នុងគ្រួសារ៖ ការឱ្យអាំងប៉ាវនេះ គឺជាពិធីសំខាន់មួយ ដែលតំណាង ឱ្យការចែករំលែក ភាពមានបាន និងពរជ័យរបស់អ្នក ជាមួយអ្នកដទៃ។ សម្រាប់អ្នកបាន រៀបអាណាហ៍ពិពាហ៍ហើយ ត្រូវរៀប ចំចែកអាំងប៉ាវ ទៅកាន់ប្អូនជីដូនមួយ និងអ្នកដែលពេញវ័យហើយ តែមិនទាន់រៀបការ នៅក្នុងគ្រួសាររបស់អ្នក អំឡុងពេលអ្នកទៅលេងពួកគេនៅថ្ងៃចូលឆ្នាំថ្មី។

3. កូនជូនឪពុកម្តាយ៖ ការជូនអាំងប៉ាវទៅកាន់ឪពុកម្តាយ គឺជាសញ្ញានៃការគោរព។ ហើយការរង់ចាំទទួលអាំងប៉ាវ ពីឪពុកម្តាយវិញ ក៏តំណាងឱ្យពរជ័យរបស់ម្តាយឪពុកសម្រាប់អ្នកផងដែរ។

4. និយោជកជូននិយោជិក៖ ការជូនអាំងប៉ាវពីថៅកែ ទៅកាន់បុគ្គលិកនៅថ្ងៃចូលឆ្នាំចិន អាចនិយាយបានថាជាប្រាក់លើកទឹកចិត្ត និងសម្រាប់ថ្លៃចំណាយក្នុងការធ្វើដំណើរទៅផ្ទះ ឬទៅកាន់ស្រុកកំណើត។ ថៅកែជាច្រើន បានផ្តល់អាំងប៉ាវ ដែលមានតម្លៃស្មើនឹងប្រាក់ខែមួយខែ ឱ្យទៅបុគ្គលិករបស់ខ្លួនក៏មាន។ ប៉ុន្តែប្រសិនបើអ្នកជាម្ចាស់ផ្ទះ ដែលមានកូនឈ្នូលក្នុងផ្ទះ អ្នកក៏គួរធ្វើបែបនេះទៅកាន់ពួកគេផងដែរ។

5. ពេលទៅលេងផ្ទះ ឬមិត្តភក្តិ៖ នៅពេលអ្នកទៅលេងគ្រួសារ ឬផ្ទះមិត្តភក្តិ ដើម្បីជូនពរពួកគេ ឱ្យសំណាងល្អក្នុងឆ្នាំថ្មី និង បណ្តេញគ្រោះចង្រៃ ឱ្យចេញផុតទៅតាមឆ្នាំចាស់នោះ អ្នកគួរតែមានអាំងប៉ាវ ជូនទៅកាន់កូនក្មេងតូចៗ នៅក្នុងគ្រួសារនោះ ទើបជាការល្អ៕

ប្រភព: khbmedia ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ឈិត សុវណ្ណបញ្ញា ទទួលបានតំណែងតួឯក ក្នុងខ្សែភាពយន្តដំបូង

ដោយ: ម៉ូនី 8 PM, Tuesday, 03 Nov, 2015

តារាចម្រៀងស្រី សុភាពរាបសា ឋិតនៅក្រោមដំបូលរបស់​ផលិតកម្ម រស្មីហង្សមាស កញ្ញា. ឈិត សុវណ្ណបញ្ញា ទើប​នឹង​ចាប់យកអាជីពថ្មី​ ជាតារាសម្តែងក្នុងខ្សែភាពយន្តជាល...

រឿងរ៉ាវ 8 យ៉ាង ដែលអ្នក ប្រហែលជាមិនបានដឹង ទាក់ទងទៅនឹងភ្នំ ហ្វូជី ប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Thursday, 06 Jun, 2019

នៅពេល ដែលយើងនិយាយពីប្រទេសជប៉ុន មនុស្សភាគច្រើនប្រហែលជា នឹកឃើញដល់រឿងរ៉ាវមួយចំនួនដូចជា ប្រាសាទបូរាណៗដ៏ល្អប្រណិត ផ្កាសាគូរ៉ា ដែលរីកដ៏ស្រស់បំព្រងនៅពាសពេ...

Desktop Wallpapers ទាំង ១០ ប្រចាំខែតុលា ២០១៧

ដោយ: ស. លីង 11 PM, Tuesday, 17 Oct, 2017

ថ្ងៃនេះ ទំនើប សូមបង្ហាញជូននូវរូបភាពសម្រាប់ screen កុំព្យូទ័រលើតុ ដែលចាត់ជា desktop wallpapers ស្រស់ស្អាតប្រចាំខែតុលា ឆ្នាំ២០១៧ ដោយ ទំនើប ហ្នឹងឯង...

ហេតុផលដ៏មានឥទ្ធិពល 6 យ៉ាងដែលបង្ហាញថាការស្រែកដាក់កូន សម្រាប់ចំណាត់ថ្នាក់របស់គេ គឺមិនអាចជួយអ្វីបានឡើយ!

ដោយ: ចរិយា 9 AM, Friday, 09 Aug, 2019

ឪពុកម្តាយគួរតែស្វែងរកវិធីសាស្រ្តអប់រំកូនដ៏មានប្រសិទ្ធភាព ដើម្បីធ្វើឱ្យពួកគេបានពិន្ទុល្អនៅសាលារៀន មិនមែនប្រើវិធីស្រែកថាឱ្យកូន នៅពេលដឹងថាពួកគេទទួលបាន...

Tomnerb.Com - YouTube Channel