ចូលចិត្តទំនើប

Victoria ត្រៀមប្រមូលលុយ Backhams ធ្វើស្រាវីស្គីល

ដោយ: ដាលីស 12 AM, Sunday, 07 Jun, 2015

Victoria Backham ប្រហែលជាសប្បាយចិត្តខ្លាំងណាស់ ព្រោះត្រូវត្រៀមខ្លួនចាំប្រមូលលុយដុល្លារទៀតហើយ បន្ទាប់​ពី David Backham កំពូលស្វាមីដ៏ល្អ និងជាអតីតកីឡាករបាល់ទាត់ខ្សែបម្រើដ៏ល្បីល្បាញ ជនជាតិអង់គ្លេស​បាន​សម្រេច​ចិត្តធ្វើជា​ពាណិ​ជ្ជករពេញទំហឹងហើយ ដោយថ្មីៗបំផុតនេះ ដេវីដ បានហក់ចូលក្នុងមុខជំនួញថ្មីមួយទៀត នៅពេលគេ​បើក​បង្ហាញស្រាវីស្គីម៉ាកថ្មី​​​របស់ខ្លួនមួយ ដែលមានឈ្មោះថា “ហេច ក្លឹប” (Haig Club)។

ស្រាវីស្គីម៉ាកថ្មីនេះ គឺជាការរួមដៃគ្នារវាង ប៊ែកខេម ជាមួយ សៃម៉ុន ហ្វូ៊លលើរ៍ ភាគហ៊ុនផ្នែកជំនួញរបស់គេ និង ឌាជិអូ ក្រុមហ៊ុនផលិតភេសជ្ជៈអាល់កុល។ ពិធីបង្ហាញខ្លួនស្រាវីស្គីម៉ាកថ្មីនេះ ត្រូវបានប្រារព្ធឡើងនៅឯ ជីលម៊ែតុន តំបន់ជាយ​ក្រុងអេ​ឌិន​បារ៉ាក់ ប្រទេសស្កុតលែនដ៍ និងមានភ្ញៀវល្បីៗចូលរួមយ៉ាងច្រើនកុះករ មានដូចជា ថាណា រែមសេយ៍ អ្នកនិពន្ធជនជាតិ​អង់​គ្លេស ជាមួយ ហ្ក័រដន ស្វាមីរបស់នាង ដែលជាមិត្តភក្តិរបស់គ្រួសារ ប៊ែកខេម និងថ្រេស៊ី ហ្វ៊ីលលីបស៍ តារាសម្តែង​ជនជាតិ​អាមេរិកជាដើម។

អតីតតារាបាល់ទាត់ក្រុម មែនឆេស្ទើរ៍ យូណៃថេត បានរៀបរាប់ថា ស្រាវីស្គីប្រភេទនេះ ខុសប្លែកពីស្រាវីស្គី​ប្រភេទ​ផ្សេង​ទៀតច្រើនណាស់ និងមានរសជាតិឈ្ងុយឆ្ងាញ់ពិតប្រាកដ “វីស្គីប្រភេទនេះ ត្រូវបានធ្វើឡើងឱ្យមានភាពខុសប្លែក​ពីស្រា​ដទៃ​ទៀត តាំងពីការផលិតសម្បកដប ដែលមានរូបរាងប្លែកពីគេ រហូតទៅដល់រសជាតិដែលលេចធ្លោ និងផលិតចេញពីរោង​ចម្រោះ​ស្រា ដ៏ចំណាស់បំផុតរបស់ ស្កុតលែនដ៍ ស្រាវីស្គី ហេច ក្លឹប គឺជាមរតកដ៏អស្ចារ្យមួយ ដែលខ្លួនខ្ញុំ និងឌាជិអូ មាន​មោទ​នភាព​ណាស់ក្នុងការបង្ហាញជូនអតិថិជន”៕

VictoriaBackhams-07

VictoriaBackhams-11

VictoriaBackhams-05

VictoriaBackhams-17

VictoriaBackhams-06

VictoriaBackhams-01

VictoriaBackhams-02

VictoriaBackhams-19

 

VictoriaBackhams-04

VictoriaBackhams-08

VictoriaBackhams-03

អត្ថបទអ្នកចង់អាន

មិនបានទៅមើល ប្រយ័ត្នសោយក្រោយ! តាំងពិព័រណ៍​​ បច្ចេកវិទ្យាឌីជីថល នៅកម្ពុជា ឆ្នាំ2019

ដោយ: ទំនើប 9 AM, Saturday, 16 Mar, 2019

ប្រទេសកម្ពុជា គឺកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍនៅលើគ្រប់វិស័យ លើសពីនេះវិស័យបច្ចេកវិទ្យា ក៏ជាវិស័យមួយ ដែលកម្ពុជា កំពុងពង្រីកសក្ដានុពលភាព ឱ្យកាន់តែ...

គន្លឹះសម្រាប់ការរៀបចំ គ្រឿងសង្ហារឹម ក្នុងបន្ទប់ទទួលភ្ញៀវ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Mar, 2017

ក្រុមហ៊ុន Domino បានចេញផ្សាយសៀវភៅទី២ ដែលបង្ហាញពីគន្លឹះមួយចំនួន អំពីការរៀបចំគ្រឿង សង្ហារឹមក្នុងបន្ទប់ទទួលភ្ញៀវ។ ដូច្នេះ សូមមកធ្វើការស្វែងយល់ជាមួយ ទំ...

វិធីសាស្រ្តតុបតែងស្បែកជើងឱ្យ សមនឹងសម្លៀកបំពាក់

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 24 Jan, 2018

ការតុបតែងខ្លួន ឱ្យបានស្រស់ស្អាត អាចជារឿងដ៏ពិបាកមួយ ព្រោះអ្នកមានជម្រើសច្រើនពេក ដែលអាចឱ្យអ្នកពិបាក ក្នុងការសម្រេចចិត្តជ្រើសរើសឱ្យសក្តិសមគ្នា។ ទោះបីជា...

Samuel L. Jackson មកជំនួស Jamie Foxx ក្នុងរឿង The Black Phantom

ដោយ: ដាលីស 12 AM, Saturday, 06 Jun, 2015

សាមូអ៊ែល អឹល ជែកសុន បានចរចាដើម្បីទទួលសម្តែងជាតួឯកនៅក្នុងរឿង The Black Phantom ជំនួសលោក ជែមីហ្វ៉ក់ ដែលបានដកខ្លួនចេញកាលពីពេលមុននេះ។ កាលពីដើមខែសីហា ឆ្...

Tomnerb.Com - YouTube Channel