ចូលចិត្តទំនើប

ជៀសបានក៏ល្អ! តំណមទាំង 5 ដែលមិនត្រូវធ្វើក្នុងថ្ងៃចូលឆ្នាំចិន

ដោយ: ភារុន 8 AM, Saturday, 02 Feb, 2019

នៅអំឡុងពេលចូលឆ្នាំចិនរយៈពេល 3 ថ្ងៃនេះ។ ជនជាតិចិន ក៏ដូចជាអ្នកជាប់ខ្សែស្រឡាយខ្មែរ-ចិនទាំងអស់ តែងចាត់ទុកជាថ្ងៃដ៏ពិសេសបំផុត ដោយមិនត្រូវធ្វើអ្វីឱ្យល្អក់កករ នាំឱ្យប៉ះពាល់ដល់មង្គល នៅឆ្នាំថ្មីឡើយ។ ពួកគេជារឿយៗតែបង្កភាពសប្បាយរីករាយ ដែលនាំឱ្យមានសិរីសួស្តីចូលមកដល់ខ្លួនផង និងក្រុមគ្រួសារផង។ ម្យ៉ាងទៀតនៅក្នុងថ្ងៃនេះផងដែរ ក៏គេមានតំណម 5 យ៉ាង ដែលអ្នកមិនត្រូវធ្វើ បើមិនចង់ជួបរឿងអពមង្គលពេញមួយឆ្នាំ៖
1. តំណមមិនយំ
ក្នុងអំឡុងថ្ងៃចូលឆ្នាំថ្មី ជនជាតិចិនមានតំណម មិនឱ្យកើតរឿងយំសោក ចេញទឹកឡើយ។ ពីព្រោះវាអាចនាំមក នូវរឿងអពមង្គលដល់ឆ្នាំថ្មី រហូតពេញមួយឆ្នាំ។ តំណមនេះសូម្បីតែកូនចៅ ដែលរឹងរូសក៏ឪពុកម្តាយ ឬមនុស្សចាស់ នឹងមិនវាយប្រៀនប្រដៅដែរ គឺទ្រាំរហូត ចប់ពិធីចូលឆ្នាំថ្មីសិន។

2. តែងខ្លួនស្អាត ប៉ុន្តែមិនឱ្យកក់សក់
ការស្លៀកពាក់ខោអាវថ្មី និងតែងខ្លួនស្អាតៗ ជារឿងសំខាន់បំផុត សម្រាប់មនុស្សគ្រប់រូប ក្នុងការទទួលឆ្នាំថ្មី។ ទោះបីយ៉ាងណាក្នុងអំឡុងពេលនេះ គេមានតំណមមួយគឺហាម កក់សក់ (កន្លែងដទៃៗទៀត អាចធ្វើការសម្អាតបានធម្មតា) ពីព្រោះថា ការកក់សក់ គេមានជំនឿថា ទំនងដូចជាការលាងជម្រះ ជោគសំណាង ចេញពីខ្លួនដូច្នេះដែរ។ ចំពោះសម្លៀកបំពាក់ពណ៌ក្រហមជាទីពេញនិយមបំផុត ដែលគេប្រើសម្រាប់ស្លៀកពាក់ក្នុងអំឡុងចូលឆ្នាំចិន។ ពណ៌នេះត្រូវបានគេចាត់ទុកជា ពណ៌ងូវហេង នាំជោគ នាំលាភ និងសិរីសួស្តីមកឱ្យពួកគេ។ សម្រាប់ក្មេង ឬមនុស្សនៅលីវ គេតែងឱ្យ អាំងប៉ាវ ដែលជាកញ្ចប់លុយពណ៌ក្រហម ព្រមទាំងក្រដាសប្រាក់ថ្មីៗ ដើម្បីទទួលជោគលាភ។

3. ហាមចូល បន្ទប់អ្នកដទៃ
ការចូលទៅរកនរណាម្នាក់ នៅក្នុងបន្ទប់ដេករបស់គេ នៅថ្ងៃចូលឆ្នាំចិន គឺត្រូវបានគេចាត់ទុកថា ជាជោគសំណាងអាក្រក់។ ទោះបីជាអ្នកទៅសួរសុខទុក្ខអ្នកជម្ងឺក្តី អ្នកក៏ចាំបាច់ត្រូវតែចេញមកអង្គុយ នៅក្នុងបន្ទប់ទទួលភ្ញៀវដែរ។

4. មិនប្រើ គ្រឿងមុតស្រួច
តាមជំនឿរបស់ជនជាតិចិន គឺនៅក្នុងថ្ងៃចូលឆ្នាំចិននេះផងដែរ គេជៀសវាងការប្រើកាំបិត ឬកន្រ្តៃ ព្រោះគេមានជំនឿថា របស់ទាំងនេះ អាចនាំឱ្យមានការកាត់ជោគ កាត់លាភ លើសពីនេះបើមានមុតដៃ មុតជើងថែមទៀតនោះ គឺកាន់តែធ្វើឱ្យអ្នកជួបរឿងអាក្រក់ៗផងដែរ។

5. មិនឱ្យធ្វើបែកចាន ឬកែវ
ក្នុងថ្ងៃនេះផងដែរ គេមានការប្រយ័ត្នប្រយែង ចំពោះការកាន់ចាន ឬកែវខ្លាំងណស់ គឺជៀសវាងមិនបង្ក ឱ្យមានការប្រេះស្រាំ ឬធ្លាក់បែក នេះជាការនាំឱ្យបាត់បង់ជោគលាភ ហើយជីវិតក្នុងឆ្នាំនេះ នឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តី សុខឡើយ។

ប្រភព: digitalkh ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ការតុបតែងបន្ទប់ ១៧ម៉ូត សម្រាប់អ្នកឈ្លក់វង្វេងនឹងសៀវភៅ

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 15 Mar, 2017

អ្នកជាមនុស្សងប់ងល់ នឹងការអានសៀវភៅ ដែលមែនទេ? នៅពេលអានសៀវភៅ យើងត្រូវការបរិយាកាស ស្ងប់ស្ងាត់ គ្មានការរំខាន ដែលជួយឱ្យយើងអានប្រមូលអារម្មណ៍ អានសៀវភៅបានមូ...

វិធីសាស្រ្ត តុបតែងគ្រឿងលំអរ ឱ្យសមជាមួយសម្លៀកបំពាក់

ដោយ: ដួងច័ន្ទ 11 PM, Thursday, 30 Mar, 2017

គ្រឿងតុបតែងខ្លួនអាចផ្តល់សម្រស់ ឬអាចធ្វើឱ្យបាត់បង់សម្រស់។ នៅពេលជ្រើសរើសគ្រឿងតុបតែងខ្លួន ដើម្បីឱ្យសមជាមួយសម្លៀកបំពាក់ អ្នកត្រូវពិចារណាលើពណ៌ ទំហំ ម៉ូត...

ម៉ាកសម្លៀកបំពាក់ល្បីៗ សម្រាប់សុភាពនារី

ដោយ: ដួងច័ន្ទ 6 PM, Thursday, 27 Apr, 2017

ម៉ាកសម្លៀកបំពាក់ គឺសម្តៅលើប្រភេទនៃសម្លៀកបំពាក់ ដែលផលិតពីហាងច្នៃម៉ូត ឬអ្នកច្នៃម៉ូត ដែលមានកិត្តិនាមល្បីល្បាញ ក្នុងពិភពម៉ូដសម្លៀកបំពាក់។ ក្រុមហ៊ុនផលិត...

កំហុស នៃការប្រើ ម៉ាស៊ីនបោកគក់

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

ម៉ាស៊ីនបោកគក់ គឺជាសម្ភារៈ សម្រាប់សម្រាលការនឿយហត់ ពីការធ្វើកិច្ចការផ្ទះ ជាពិសេសការបោកគក់ ដែលជាការងារធ្ងន់មួយ។ អ្នកប្រហែលជាធ្លាប់លឺ ឬធ្លាប់ឆ្លងកាត់បទ...

Tomnerb.Com - YouTube Channel