ចូលចិត្តទំនើប

តោះ! មកស្គាល់ ម៉ាកសម្លៀកបំពាក់ថ្លៃជាងគេបំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 8 AM, Saturday, 06 Jul, 2019

ដើម្បីស្លៀកពាក់ស្អាតៗ និងគួរឱ្យស្រឡាញ់ មនុស្សគ្រប់គ្នាតែងតែមានកង្វល់ មិនត្រឹមតែត្រូវចំណាយពេលច្រើនក្នុងការជ្រើសរើសសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំណាយប្រាក់យ៉ាងច្រើន ទៅលើសម្លៀកបំពាក់ផងដែរ ដើម្បីមើលទៅខុសពីអ្នកដទៃ។ ដូច្នេះ ឧស្សាហកម្មខាងសម្លៀកបំពាក់ គឺជារបស់ចាំបាច់មួយ ដែលមនុស្សមិនអាចខ្វះបាន។ ការចនាម៉ូត និងគុណភាពសម្លៀកបំពាក់ ក៏ជាចំណុចដ៏សំខាន់ជាងគេ ដែលមនុស្សគ្រប់គ្នាតែងតែយកចិត្តទុកដាក់ផងដែរ។ ដូចនេះថ្ងៃនេះ ទំនើប ចង់ណែនាំនូវម៉ាកសម្លៀកបំពាក់ថ្លៃបំផុតចំនួន 10 ក្រុមហ៊ុន ដែលមានដូចខាងក្រោមនេះ ដោយសម្លៀកបំពាក់ទាំងនេះស្ថិតនៅក្នុងបញ្ជីនៃម៉ាកសម្លៀកបំពាក់ថ្លៃបំផុត និងមានប្រជាប្រិយភាពបំផុត ក្នុងចំណោមអ្នកគាំទ្រម៉ូដជាច្រើនរាប់មិនអស់នៅជុំវិញពិភពលោក៖
1. Gucci
តម្លៃថ្លៃ និងគុណភាពខ្ពស់ បានធ្វើឱ្យម៉ាកសម្លៀកបំពាក់ របស់ប្រទេសអ៊ីតាលីនេះឈរលើលំដាប់លេខ 1 នៅក្នុងបញ្ជីពិភពលោក។ ថ្វីត្បិតតែ វាមានតម្លៃថ្លៃក៏ដោយ ប៉ុន្តែគ្រប់មុខទំនិញទាំងអសល់សុទ្ធតែ មានភាពថ្លៃថ្នូរ និងទាន់សម័យជានិច្ច។

2. Chanel
ម៉ាក Chanel ត្រូវបានគេចាត់ទុកថាជាម៉ាកមួយក្នុងចំណោមម៉ាកល្បីទាំងអស់ ដែលកំពុងទទួលបាននូវតម្រូវការដ៏ធំ សម្បើម។ ម៉ាកនេះមិនចម្លងស្ទាយរបស់ម៉ាកដទៃទេ ហើយនេះក៏បានធ្វើឱ្យ Chanel អាចរក្សានូវកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ។ សម្រាប់គុណភាព ផលិតផលថែរក្សាស្បែក និងផលិតផលកែសម្ផស្ស ក៏ត្រូវបានដាក់ឈ្មោះតាមម៉ាក Chanel នេះផងដែរ។

3. Prada
សម្លៀកបំពាក់ដ៏ទាន់សម័យនៃម៉ាកអ៊ីតាលីមួយនេះ បានទាក់ទាញចំនួន អ្នកនិយមស្លៀកសម្លៀកបំពាក់បែបយុវវ័យ ជាច្រើនាក់។ Prada ត្រូវបានគេស្គាល់ថា មានសាខានៅជុំវិញពិភពលោក។ ម៉ាកនេះ មិនត្រឹមតែមានភាពល្បីល្បាញចំពោះការរចនាម៉ូដដ៏សាមញ្ញប៉ុណ្ណោះទេ ប៉ុន្តែដោយសារភាពលេចធ្លោ និងមានផាសុកភាពរបស់វា បានធ្វើឱ្យ Prada ឈរលើលំដាប់លេខ 3 នៅលើពិភពលោក។

4. Dolce and Gabbana (D&G)
ផលិតផលម៉ាក D&G មានអ្នកចូលចិត្តទាំងបុរស និងស្ត្រីដូចគ្នា ហើយត្រូវបានលក់ដាច់ក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៅ ទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ។

5. Armani
Armani គឺមិនត្រឹមតែជា ម៉ាកសម្លៀកបំពាក់ថ្លៃបំផុតនោះទេ ប៉ុន្តែវាក៏ជាម៉ាកដ៏ពេញនិយមបំផុត នៅទូទាំងពិភពលោកផង ដែរ។ ការរចនាម៉ូតរបស់ម៉ាកនេះ ត្រូវបានផ្ដល់ឱ្យដោយអ្នករចនាម៉ូតដ៏ជំនាញ និងមានការអនុញ្ញាត ពីហាងលក់សម្លៀកបំពាក់ល្បីជាច្រើននៅលើពិភពលោក។

6. Marc Jacobs
ការរចនាម៉ូដដ៏ប្រណីត ដែលប្រែប្រួលទៅតាមរដូវកាល និងការលក់ផ្តាច់មុខ គឺជាលក្ខណៈពិសេសមួយចំនួនរបស់ម៉ាក សម្លៀកបំពាក់ Marc Jacobs។ ម្យ៉ាងទៀត ឥឡូវនេះម៉ាកនេះ កំពុងផ្តោតសំខាន់លើគ្រឿងអលង្ការ, កាបូប និងស្បែកជើង ប៉ុន្តែ ភាពជោគជ័យរបស់ម៉ាកនេះ គឺការរចនាម៉ូតសម្លៀកបំពាក់។

7. Dior
Dior ត្រូវបានគេស្គាល់ចំពោះភាពទាន់សម័យ, ភាពស្រស់ស្អាត, ភាពឆើតឆាយ, និងកិត្យានុភាពខ្ពស់របស់ម៉ាកល្បីនេះ។ ផលិតផល ដែលមានគុណភាពរបស់ម៉ាក Dior ជាមួយនឹងនិន្នាការនៃម៉ូដដ៏ទាន់សម័យ គឺអាចបង្ហាញនូវនិមិត្តសញ្ញានៃភាពថ្លៃថ្នូររបស់អ្នកស្លៀកសម្លៀកបំពាក់ម៉ាកនេះ។

8. Versace
ម៉ូដអ៊ីតាលី Versace មានប្រជាប្រិយភាពខ្លាំងណាស់ ក្នុងចំណោមអ្នកនិយមស្លៀកសម្លៀកបំពាក់ម៉ាកល្បីៗ។ នាពេលឥឡូវនេះ ម៉ាកនេះត្រូវបានដាក់បញ្ចូល ជាមួយនឹងគ្រឿងតុបតែងខ្លួន និងផលិតផលគ្រឿងសង្ហារឹមផងដែរ ។

9. Hermès
Hermès គឺជាម៉ាករបស់ប្រទេសបារាំង។ ម៉ាកសម្លៀកបំពាក់នេះ ភាគច្រើនផលិតពីស្បែក ហើយការរចនារបស់វា គឺមានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងចំណោមអ្នកគាំទ្រម៉ូដសម្លៀកបំពាក់បែបយុវវ័យ។

10. Valentino
ការច្នៃប្រឌិត និងការរចនាម៉ូដទាន់សម័យរបស់ម៉ាក Valentino បានបង្កើតឱ្យ នារីៗជាច្រើនចូលចិត្ត និងស្រឡាញ់។ ម៉ាក Valentino មានទីស្នាក់ការ កណ្តាលនៅទីក្រុងមីលែន ប្រទេសអ៊ីតាលី៕

ប្រភព: wonderslist ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តិចនិច ស្លៀកសម្លៀកបំពាក់ យ៉ាងសក្តិសម

ដោយ: ដួងច័ន្ទ 7 PM, Thursday, 01 Mar, 2018

មនុស្សគ្រប់រូបមានវិធីសាស្រ្ត និងការតុបតែងខ្លួនពិសេសៗខុសៗគ្នា ប៉ុន្តែក្នុងនោះមានវិធីសាស្រ្ត ជាក់លាក់សម្រាប់អនុវត្ត នៅពេលអ្នកត្រូវការស្លៀកសម្លៀកបំពាក...

Donny Yen វាយកែងដាក់ Mike Tyson បាក់ម្រាមដៃ

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

ក្បាច់ប្រដាល់សកល ប៉ះក្បាច់ប្រដាល់ចិន យ៉ុង ឈុន ធ្វើឱ្យ ម៉ៃខ៍ ថៃសុន អតីតជើងឯកប្រដាល់សកល​ ទម្ងន់យក្ស​ដែល​ងាក​មកប្រឹងប្រែង ខាងការសម្តែងភាពយន្តវិញនោះ ទទ...

ខោខូវបូយ Detachable Jeans តម្លៃ ៤២៥ ដុល្លារ ហ៊ានស្លៀកអត់?

ដោយ: ស. លីង 8 PM, Tuesday, 06 Jun, 2017

គេហទំព័រផ្នែកសម្លៀកបំពាក់ ដ៏ល្បីមួយឈ្មោះថា openingceremony.com បានចេញម៉ូដខោខូវបូយថ្មី សម្រាប់ពាក់កណ្តាលឆ្នាំ ២០១៧។ ខោខូវបូយនេះត្រូវបានគេដាក់ឈ្មោះថា...

គេហដ្ឋានច្នៃម៉ូដ សម្រាប់ការអានសៀវភៅ

ដោយ: ដួងច័ន្ទ 8 PM, Monday, 09 Oct, 2017

ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ ទៅកាន់ការច្នៃម៉ូដគេហដ្ឋានដ៏ពិសេស សម្រាប់អ្នកឈ្លក់ វង្វេងនឹងការអានសៀវភៅ ស្រឡាញ់សៀវភៅដូចទ្រព្យសម្បត្តិដ៏មានតម...

Tomnerb.Com - YouTube Channel