ចូលចិត្តទំនើប

ជៀសបានក៏ល្អ! រឿង 10 យ៉ាងនេះ នឹងធ្វើឱ្យខ្ជះខ្ជាយ ពេលវេលារបស់អ្នកច្រើនបំផុត

ដោយ: ភារុន 9 AM, Wednesday, 27 Feb, 2019

អ្នកមានពេលវេលាត្រឹមតែ 24 ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយប្រសិនបើអ្នកបោះបង់ការព្យាយាមធ្វើជាមនុស្សដ៏អស្ចារ្យ នឹងគ្រាន់តែខ្ជះខ្ជាយពេលវេលាទៅនឹងរឿងដែលមិនចាំបាច់នោះ សូមឈប់ធ្វើទៅ។ ប្រសិនបើអ្នកចង់ក្លាយជាមនុស្សទទួលបានជោគជ័យ ទៅលើការងារអ្វីមួយ អ្នកគួរចេះរៀបចំផែនការពេលវេលារបស់អ្នកឱ្យបានត្រឹមត្រូវ។ ដើម្បីលើកកម្ពស់កាលវិភាគនៃផែនការ ដែលអ្នកបានរៀបចំ អ្នកត្រូវកំណត់អត្តសញ្ញាណនៃរឿងរ៉ាវ ដែលធ្វើឱ្យអ្នកខ្ជះខ្ជាយពេលវេលា។ ខាងក្រោមនេះ ទំនងជាសកម្មភាពប្រចាំថ្ងៃ ឬក៏រឿងដែលជាប់ទាក់ទងនឹងអ្នក ដែលធ្វើឱ្យពេលវេលារបស់អ្នកត្រូវបានបាត់បង់ដោយឥតប្រយោជន៍៖
1. មិនដឹងអ្វី ដែលត្រូវធ្វើជាអទិភាព
ប្រសិនបើអ្នកចង់ក្លាយជាអ្នកគ្រប់គ្រងពេលវេលាដ៏ល្អ អ្នកគួរកំណត់អ្វីដែលត្រូវធ្វើណាមួយជាអទិភាពរបស់អ្នក។ ការមិនដឹងថាអ្វីដែលត្រូវធ្វើជាអទិភាពនោះ គឺជាការខ្ជះខ្ជាយពេលវេលាដ៏ធំបំផុត។ តែបើអ្នកដឹងច្បាស់នូវរឿងដែលត្រូវធ្វើជាអាទិភាពហើយ វានឹងបង្ហាញផ្លូវ និងណែនាំឱ្យអ្នកគួរធ្វើសកម្មភាពអ្វីជាបន្តទៀត។

2. ការលេងហ្វេសប៊ុក ឬបណ្តាញទំនាក់ទំនងសង្គមណាមួយ ច្រើនហួសហេតុពេក
ការចំណាយពេលវេលាជាមួយនឹងការលេងហ្វេសប៊ុក Instagram ឬ Twitter ទៅនឹងរឿងដែលឥតប្រយោជន៍ដល់អ្នក គឺត្រូវបានគេចាត់ទុកជាការខ្ជះខ្ជាយពេលវេលា។ ប្រសិនបើអ្នកកាត់បន្ថយទៅលើការលេងរបស់ទាំងនេះ អ្នកអាចនឹងមានពេលវេលាច្រើន ដើម្បីធ្វើកិច្ចការផ្ទាល់ខ្លួនរបស់អ្នក ឱ្យសម្រេចបានមុនផែនការកំណត់។

3. ការលេងឆ្នោត
ការលេងឆ្នោត គឺគ្រាន់តែជាលេសអាងមួយ ដែលបានមកពីមនុស្សអស់សង្ឈឹម លោភលន់ ខ្ជិល ល្ងង់ខ្លៅ ឬការរួមបញ្ចូលគ្នានៃបុគ្គលិកលក្ខណៈរបស់មនុស្សទាំងអស់នេះប៉ុណ្ណោះ។ ដូច្នេះការលេងឆ្នោត ក៏ត្រូវបានចាត់ជាការខ្ជះខ្ជាយពេលវេលាមួយដ៏ធំបំផុតផងដែរ។

4. បញ្ហារបស់កុំព្យូទ័រ និងកម្មវិធី
បើយោងទៅតាមការស្ទង់មតិស្រាវជ្រាវ ទៅលើអត្រានៃការខ្ជះខ្ជាយពេលវេលា គឺបញ្ហាកុំព្យូរទ័រ និងកម្មវិធី ដែលមានរហូតដល់ 11% នៃពេលវេលាសរុបពេញមួយថ្ងៃរបស់មនុស្ស។ តើវានឹងចំណាយពេលវេលាប៉ុន្មានដង? នៅពេលអ្នកកំពុងធ្វើការជាមួយនឹងកុំព្យូទ័រ ស្រាប់តែភ្លាមៗវាមានបញ្ហារលត់ ដូច្នេះអ្នកនឹងត្រូវរង់ចាំ រហូតដល់កុំព្យូទ័ររបស់អ្នកដំណើរការឡើងវិញ ដូចគ្នាផងដែរ កម្មវិធីនៅក្នុងឧបករណ៍អេឡិចត្រូនិច នៅពេលវាជាប់គាំង អ្នកក៏ត្រូវរង់ចាំ រហូតដល់ការជួសជុលរួចរាល់។

5. សួរអ្នកដទៃ ថាតើគេអាចជួយអ្នកបានយ៉ាងដូចម្តេច?
វាគឺជាការខ្ជះខ្ជាយពេលវេលាដ៏ធំបំផុត នៅពេលអ្នកសួរអ្នកដទៃ ថាតើគេអាចជួយអ្នកបានយ៉ាងដូចម្តេច? និងអ្នករង់ចាំការជួយនោះ។ ជំនួសក្នុងការសួរបែបនេះ អ្នកគួរសួរថា តើអ្នកអាចជួយពួកគេបានយ៉ាងដូចម្តេចវិញ? នេះអាចជាការបើក ឱកាសឱ្យខ្លួនឯង សម្រាប់ធ្វើកិច្ចការដោយមិនខ្ជះខ្ជាយពេលវេលា។

6. ការប្រជុំ
ការប្រជុំ អាចជាការខ្ជះខ្ជាយពេលវេលា ប្រសិនបើមិនមានហេតុផលជាក់លាក់ របៀបវារៈ ជាមួយនឹងពេលវេលាច្បាស់លាស់នោះ នេះមានន័យថាការប្រជុំនេះ គឺត្រូវបានគេចាត់ទុក ជាការខ្ជះខ្ជាយពេលវេលា។ ប៉ុន្តែអ្នកនឹងអាចសន្សំពេលវេលាបាន បើអ្នកបំភ្លឺពីមូលហេតុ និងគោលបំណងនៃកិច្ចប្រជុំនេះ។

7. ការហៅទូរស័ព្ទ
ពេលវេលា ត្រូវបានខ្ជះខ្ជាយ នៅពេលអ្នកខ្វះភាពច្បាស់លាស់ អំពីគោលបំណងនៃការហៅទូរស័ព្ទ។ ជំនួសឱ្យការនិយាយទូរស័ព្ទយូរៗ អ្នកគ្រាន់តែច្បាស់ពីគោលបំណងរបស់អ្នក ហើយនិយាយខ្លីៗតែយល់ច្បាស់ ទើបប្រសើរ។

8. ការរំខាន
មិនត្រូវអនុញ្ញាតឱ្យការងារ និងសកម្មភាពណាមួយរបស់អ្នក រំខានដល់អ្នកដទៃ ឬក៏ ការងារ និងសកម្មភាពរបស់អ្នកដទៃ មករំខានដល់អ្នកផងដែរ។ ខណៈពេលដែលអ្នករីករាយជាមួយនឹងគ្រួសាររបស់អ្នក តែជៀសវាងកុំឱ្យរំខានដល់ការងាររបស់អ្នក ក៏ដូចជាការងាររបស់អ្នកដទៃ។

9. ទំនាក់ទំនង តាមរយៈបណ្តាញ Network ដោយចៃដន្យ
ការទំនាក់ទំនង គឺមានសារៈសំខាន់ណាស់ចំពោះភាពជោគជ័យ នៅក្នុងអាជីវកម្មរបស់អ្នក។ ប៉ុន្តែការតភ្ជាប់ទំនាក់ទំនងដោយចៃដន្យ ជាមួយនឹងមនុស្សរាប់ពាន់នាក់នៅលើប្រព័ន្ធអ៊ីនធឺណិត គឺមិនអាចជួយសូម្បីបន្តិច ចំពោះអាជីវកម្មរបស់អ្នកឡើយ។ អ្នកត្រូវចងចាំថា ការទំនាក់ទំនងពិតប្រាកដមួយ មិនសំដៅត្រឹមតែបរិមាណតែមួយមុខនោះទេ។

10. មិនដែលនិយាយថា «ទេ»
ប្រសិនបើអ្នកមិនដែលនិយាយថា «ទេ» នោះមានន័យថាអ្នកមិនឱ្យតម្លៃពេលវេលារបស់អ្នក ដោយអ្នកកំពុងអនុញ្ញាតឱ្យអ្នកដទៃជ្រើសរើសរបៀប ដែលអ្នកគួរចំណាយទៅលើអ្វីមួយដែលសំខាន់បំផុតសម្រាប់ខ្លួនអ្នកផ្ទាល់។

ប្រភព: wonderlist ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

រូបថត 17 សន្លឹក ដែលបញ្ជាក់ថាជនជាតិជប៉ុន កំពុងដើរឆ្ពោះទៅរកផ្លូវ នាពេលអនាគត

ដោយ: ភារុន 9 AM, Monday, 03 Jun, 2019

ប្រទេសជប៉ុន គឺមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់វប្បធម៌ ប្រពៃណីដាច់ដោយឡែក និងប្រពៃណី ដែលមានតែមួយគត់ ជារបស់ខ្លួនឯងដូចជា ការតុបតែងខ្លួនដូចទៅនឹងគំនូរជីវ...

មកដឹង! រឿងសំខាន់ៗប៉ុន្មានចំណុច ទាក់ទងនឹងពិធីបុណ្យចូលឆ្នាំចិន 2019

ដោយ: ភារុន 8 AM, Sunday, 03 Feb, 2019

ពិធីបុណ្យចូលឆ្នាំចិន 2019 គឺត្រូវបានជនជាតិចិនប្រារព្ធឡើង នៅថ្ងៃអង្គារ ទី 5 ខែ កុម្ភៈ រហូតដល់ថ្ងៃទី 19 ខែ កុម្ភៈ ដែលមានរយៈពេល 15ថ្ងៃ។ ហើយពិធីបុណ្យចូ...

ល្បីថា Tang Wei ក្លាយជាជនទី3 បំបែកស្នេហ៍គេ

ដោយ: ដាលីស 12 AM, Saturday, 06 Jun, 2015

តារាឯកស្រីស្អាត ជនជាតិចិនដីគោក Tang Wei ប្រកាសព័ត៌មានភ្ជាប់ពាក្យ ជាផ្លូវការជាមួយនឹង Tae Yeon Kim អ្នកដឹក​នាំ​ខ្សែភាពយន្តជនជាតិកូរ៉េ រួចរាល់ហើយ កាលព...

Xiumin ត្រូវបានអ្នកគាំទ្រសួរថា តើគាត់ចង់ទទួលការចាក់សាក់ដែរឬទេ? …គ្មានអ្នកណាម្នាក់ រំពឹងទុកនូវចម្លើយនេះទេ!

ដោយ: ភារុន 8 AM, Wednesday, 24 Oct, 2018

ក្នុងអំឡុងពេលជំនួបអ្នកគាំទ្រ Daegu សម្រាប់ “Blooming Days” របស់ក្រុមតារាចម្រៀងប្រុសសង្ហា EXO-CBX មានអ្នកគាំទ្រម្នាក់បានសួរទៅកាន់ Xiumin...

Tomnerb.Com - YouTube Channel