ចូលចិត្តទំនើប

តោះ! មកស្គាល់ កំពូលអាហារ និងគ្រឿងទេស ដែលថ្លៃបំផុតទាំង 5 នៅលើពិភពលោក

ដោយ: ភារុន 8 AM, Friday, 14 Jun, 2019

អ្វីដែលអាចញុំាបាន ហើយមានតម្លៃថ្លៃដូចមាស ប្រៀបបាននឹងយកមាសសុទ្ធមកធ្វើជាអាហារអញ្ចឹងដែរ។ មាសសុទ្ធ តែងតែជានិមិត្តសញ្ញានៃទ្រព្យសម្បត្តិ និងភាពមានបាន ប៉ុន្តែវាមិនមែនជាគ្រឿងផ្សំម្ហូបអាហារថ្លៃបំផុតនោះទេ។ ទោះបីជា បែបនេះក្តី នៅលើពិភពលោកយើងនេះក៏នៅតែមានអាហារ និងគ្រឿងទេស ដែលមានតម្លៃថ្លៃបំផុតចំនួន 5 ដែលមានរាយឈ្មោះនៅក្នុងបញ្ជីខាងក្រោម៖
1. សាច់គោ Wagyu
សាច់គោ Wagyu គឺត្រូវបានចាត់ទុកថា ជាសាច់គោ ដែលមានតម្លៃថ្លៃបំផុត នៅលើពិភពលោក។ ហើយក៏ជាសាច់គោ ដែលមាននៅក្នុងប្រទេសជប៉ុន។ សាច់គោនេះ មានតម្លៃថ្លៃបែបនេះ ដោយសារតែជនជាតិជប៉ុន បានបញ្ចុកអាហារដ៏ ពិសេសៗ និងចិញ្ចឹមនៅក្នុងល័ក្ខខណ្ឌដ៏ពិសេស ដើម្បីធ្វើឱ្យសាច់គោនេះ មានរសជាតិឆ្ងាញ់បំផុត និងសាច់ល្អបំផុត សម្រាប់ដេញថ្លៃលក់ នៅជុំវិញពិភពលោក។ សម្រាប់សាច់គោ Wagyu នេះមានតម្លៃរវាង $1,200 និង $3,000។

2. ពងត្រី Beluga Caviar
ពងត្រី Caviar ត្រូវបានគេចាត់ទុកថាជាអាហារ ដែលមានគុណភាពល្អបំផុត និងថ្លៃបំផុត សម្រាប់បម្រើនៅលើតុដ៏ប្រណីតបំផុតផងដែរ ដូច្នេះ ជារឿយៗត្រូវបានគេក្លែងបន្លំ។ ជាធម្មតា ពងត្រីនេះ បានមកពីត្រីមួយប្រភេទ ដែលរស់នៅក្នុងសមុទ្រ Caspian និងសមុទ្រខ្មៅ ប៉ុន្តែសព្វថ្ងៃនេះ ពងត្រីដ៏មានតម្លៃនេះ ក៏អាចយកចេញមកពីត្រីដូចជា៖ ស្តេចត្រីសាម៉ុងមួយប្រភេទ ដែលជាប្រភេទត្រីដ៏កម្រមាន ទើបធ្វើឱ្យពងរបស់វាមានតម្លៃខ្ពស់ ដែលស្ទើរតែមិនគួរឱ្យជឿ។ ពងត្រីនេះ មានតម្លៃរវាង $7,000 ទៅ $10,000 ក្នុងមួយគីឡូក្រាម។

3. លម្អងផ្កា Saffron
លម្អងផ្កា Saffron ត្រូវបានគេនិយាយថា មានតម្លៃថ្លៃជាងមាស ហើយនេះពិតជា តម្លៃដែលមានតាំងពី ជាច្រើនសតវត្សមកម្ល៉េះ។ ការដាំដុះដើមផ្កានេះ គឺជាកិច្ចការមួយដ៏គួរធុញទ្រាន់បំផុត ដោយសារតែ ការប្រមូលផលរុក្ខជាតិផ្កានេះ គឺដោយដៃផ្ទាល់ (លម្អងផ្កានេះមានត្រឹមតែ 3 នៅក្នុងផ្កាមួយទងប៉ុណ្ណោះ) ដូច្នេះទម្រាំប្រមូលផលបាន មួយផោនស្មើរនឹង 454ក្រាម នៃលម្អងផ្កាស្ងួត នោះគឺត្រូវការវាលដាំផ្កាដ៏ធំខ្លាំងបំផុត ទំនងជាស្មើរនឹងតារាងបាល់ទាត់ដ៏ធំមួយ និងវាលដ៏ធំសម្រាប់ហាលលម្អងផ្កានេះឱ្យស្ងួតបានល្អ ផងដែរ។ លម្អងផ្កាស្ងួតនេះ មានតម្លៃរវាង $2,000 និង $20,000 ក្នុងមួយគីឡូក្រាម។

4. ស្តេចត្រសក់ស្រូវ Yubari
ស្តេចត្រសក់ស្រូវ Yubari គឺជាផ្លែត្រសក់ស្រូវកូនកាត់ រវាងពូជពីរប្រភេទ និងត្រូវបានដាំដុះនៅក្នុងផ្ទះកញ្ចក់ (Greenhouse) នៅក្នុង Yabari ដែលជាទីក្រុងដ៏តូចមួយ នៅជិតកោះហុកកៃដូរបស់ប្រទេសជប៉ុន។ ម្យ៉ាងទៀត វាក៏ជាប្រភេទផ្លែត្រសក់ស្រូវលំដាប់ថ្នាក់ទីមួយ ដែលមានរាងមូលល្អឥតខ្ចោះ និងមានសាច់ពណ៌លឿងស្អាត គួរឱ្យចង់ញុំា ហើយត្រូវបានដាក់ដេញថ្លៃនៅឆ្នាំ 2008 ក្នុងតម្លៃ 3លានយ៉េន ស្មើរនឹងតម្លៃប្រហែល $27,000 ។

5. ផ្សិត Truffle ពណ៌-ស
ផ្សិតមួយដុំ ដែលមានពណ៌-សក្បុស និងដុះចេញពីក្រោមដី និងត្រូវបានគេរកឃើញ នៅក្នុងតំបន់តូចមួយ នៃប្រទេសអ៊ីតាលី ហើយផ្សិតនេះ គឺជាអាហារដ៏ប្រណីត និងមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ដែលយើងគ្រប់គ្នាមិននឹងស្មានដល់។ នៅក្នុងខែធ្នូ ឆ្នាំ 2014 ផ្សិតដ៏មានតម្លៃនេះ ទម្ងន់ 1.89 kg ត្រូវបានរកឃើញនៅក្នុងទីក្រុង Umbria ប្រទេសអ៊ីតាលី ហើយត្រូវបានដាក់ដេញថ្លៃលក់ នៅឯក្រុមហ៊ុន Sotheby ប្រចាំទីក្រុង ញ៉ូវយ៉ក។ សម្រាប់ការដេញថ្លៃក្នុងតម្លៃ $61,000 បានប្រគល់ឱ្យទៅអ្នកទិញជនជាតិតៃវ៉ាន់ម្នាក់។ ប៉ុន្តែ តម្លៃប៉ុណ្ណឹង ក៏ត្រូវបានគេចាត់ទុកថា ជាតម្លៃដ៏ថោកបំផុត នៅអំឡុងពេលនោះ សម្រាប់អ្នកចង់បានផ្សិតដ៏ល្អនេះ៕

ប្រភព: wonderslist ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

អ៊ែនជើលីណា ចូលី ធ្វើឱ្យជនជាតិចិនខឹង

ដោយ: ដាលីស 9 PM, Tuesday, 02 Jun, 2015

មានព័ត៌មានទាមទារឱ្យប្រជាជនចិន ធ្វើពហិកាមិនចូលទស្សនាខ្សែភាពយន្តរឿង Maleficent ដែលជា​ស្នាដៃ​សម្តែង ចុង​ក្រោយបំផុតរបស់តារាឯក ចិត្តធម៌ អ៊ែនជើលីណា ចូលី ...

យន្តហោះថតភាពយន្ត Tom Cruise ធ្លាក់ស្លាប់ 2នាក់

ដោយ: រីកា 4 PM, Saturday, 26 Mar, 2016

កើតរឿង​សោកសៅ​មួយ​ឡើង ​នៅក្នុង​ក្រុម​ថត​ខ្សែភាពយន្ត​រឿង “Mena” ដែលជា​ខ្សែភាពយន្ត​ថ្មី​មួយទៀត ​ដែល ថម គ្រូ​ស តារា​សម្តែង​លំដាប់​ពិភពលោក​ បាន​ចូលរួម​ស...

ស្នេហាម្តងនេះ មែនទែនហើយ សម្រាប់ Cameron Diaz

ដោយ: ដាលីស 10 PM, Thursday, 04 Jun, 2015

ម្តងនេះ មិនមែនគ្រាន់តែជាស្នេហា បែបឆក់កណ្ឌៀតមួយដងមួយកាល ដូចកាលពីពេលមុនទៀតទេ ព្រោះមានសេចក្តី​រាយ​ការណ៍មកថា ខាមេរ៉ន់ ឌីអាស (Cameron Diaz) តារាឯកហូលីវុ...

Euraasia Concept នាំមកនូវជីវិតប្រកបដោយប្រណីតភាពមកប្រទេសកម្ពុជា

ដោយ: ទំនើប 7 PM, Monday, 17 Sep, 2018

ភ្នំពេញ ១៤ កញ្ញា ២០១៨, Eurasia Concept ប្រកាសការបើកដំណើរការជាផ្លូវការនាថ្ងៃនេះ នៅប្រទេសកម្ពុជា ដែលមាន ទីតាំងនៅជាន់ទី 3 ផ្សារទំនើប Exchange Square ភ...

Tomnerb.Com - YouTube Channel