ចូលចិត្តទំនើប

The rock បានសម្តែងជាតួឯក នៅក្នុងរឿង The Jason Directive

ដោយ: ដាលីស 10 PM, Thursday, 04 Jun, 2015

គម្រោងការផលិតខ្សែភាពយន្ត ដែលមានសាច់រឿងចេញមកពី រឿងប្រលោមលោក The Jason Directive បានទំនាក់​ទំនង​ឱ្យតារាសម្តែងសាច់ដុំធំៗ ឌឹ រ៉ក់ (Dwayne Johnson) មករួមសម្តែងជាតារាឯក នៅក្នុង​ខ្សែភាពយន្ត​រឿងថ្មីមួយនេះ។

សម្រាប់រឿងរ៉ាវរបស់ The Jason directive គឺផ្តល់ភាពសំខាន់ទៅលើតួឯក ដែលមានឈ្មោះថា ផល ជេសុន ជាអតីត

នាយទាហាន ក្នុងអង្គភាពស៊ើបការសម្ងាត់របស់រដ្ឋាភិបាល ដែលសម្រេចចិត្តលាឈប់ពីមុខតំណែង បន្ទាប់ពីបានសម្លាប់មនុស្សម្នាអស់ជាច្រើននាក់ ដោយកែប្រែខ្លួនមកធ្វើជាទីប្រឹក្សាផ្ទាល់ខ្លួនផ្នែកសន្តិសុខ និងរួមដៃជាមួយអ្នកបាញ់កាំភ្លើងដៃត្រង់ម្នាក់ ដើម្បីជួយ​សង្រ្គោះ​មនុស្ស ដែលកំពុងមានទុក្ខលំបាកវិញម្តង ហើយក្នុងខណៈពេលជាមួយគ្នានេះ គេក៏ត្រូវតាមស៊ើបរកឱ្យឃើញថា តើនរណា​ដែលកំពុងរួម​គំនិតគ្នា​ ចង់សម្លាប់រូបគេផងដែរ។

ឌឹ រ៉ក់ ក៏បានថតខ្សែភាពយន្តវាយតប់មួយរឿង ដែលមានឈ្មោះថា San Adreas និងបានបញ្ចប់ពីការសម្តែងក្នុងរឿង Fast & Furious 7 ហើយផងដែរ ក្រៅពីនេះ គេក៏កំពុងតែបំរុងមកចូលរួមសម្តែងជាថ្មីម្តងទៀត នៅក្នុងខ្សែ​ភាព​​យន្តរឿង G.I.Joe វគ្គ 3​ទៀត​ផង។

សូមរង់ចាំតាមដាន ជាបន្តទៅទៀតថា តើ ឌឹ រ៉ក់ បានចូលរួមសម្តែងជាតួឯក នៅក្នុងខ្សែភាពយន្តរឿង The Jason

Directive បានល្អយ៉ាងណា ដែលប្រិយមិត្តអ្នកអាននឹងបានជ្រាប ក្នុងពេលឆាប់ៗខាងមុខនេះជាមិនខាន៕

The-Rock-02

The-Rock-05

The-Rock-04

The-Rock-03

អត្ថបទអ្នកចង់អាន

ដំណឹងល្អឆ្នាំថ្មី! តម្លៃប្រេងសាំងនៅតែបន្តធ្លាក់ថ្លៃ នៅទូទាំងប្រទេសកម្ពុជា

ដោយ: ភារុន 8 AM, Friday, 04 Jan, 2019

នាពេលថ្មីនេះក្រសួងពាណិជ្ជកម្មបានប្រកាសថា គ្រប់ស្ថានីយប្រេងឥន្ធនៈលក់រាយទាំងអស់នៅទូទាំងប្រទេសកម្ពុជា ឱ្យដាក់លក់តម្លៃប្រេងសាំងថ្មី សម្រាប់សាំងធម្មតា ន...

លង់ស្នេហ៍ហើយ !! រ៉េត ស៊ូហ្សាណា បន្ទាប់ពីឆ្នាំ២០១៩នេះ មានរូបសម្រស់ សាច់សខ្ចី រាងស្រឡូនស្អាតប្លែក

ដោយ: ទំនើប 9 AM, Friday, 18 Jan, 2019

តារាស្រីវ័យក្មេងក្នុងផលិតកម្ម ហង្សមាស គិតត្រឹមចុងឆ្នាំ២០១៨ មានមហាជនចាប់អារម្មណ៍ជាច្រើនឃើញថា សម្រស់ រូបរាងរបស់តារាចម្រៀងស្រីវ័យក្មេងខ្ចីគឺ កញ្ញា រ៉េ...

ជម្រើសឡាបូលាងដៃ សម្រាប់គេហដ្ឋានអ្នក

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 02 Aug, 2017

អ្នកកំពុងស្វែងរកឡាបូលាងដៃ សម្រាប់ដាក់ក្នុងផ្ទះបាយរបស់អ្នកមែនទេ? សម្រាប់ការជ្រើសរើសនេះ អ្នកត្រូវដឹងលម្អិតពីប្រភេទផ្សេងៗ នៃឡាបូលាងដៃ។ អ្នកអាចគិតថាវាជ...

8 ចំណុច ដែលអ្នកមិនគួរប្រើ នៅក្នុងការិយាល័យ

ដោយ: ដួងច័ន្ទ 8 PM, Monday, 29 May, 2017

ទោះបីជាអ្នកបំពេញការងារ ក្នុងការិយាល័យធម្មតា ដែលមិនមានបទបញ្ញត្តិលើសម្លៀកបំពាក់ ឬការ តុបតែងខ្លួនយ៉ាងណា ក៏ចំណុចទាំង 8 ខាងក្រោមនេះនឹងធ្វើឱ្យអ្នកត្រូវបា...

Tomnerb.Com - YouTube Channel