ចូលចិត្តទំនើប

The Rock ជាជនទីបីបំបែកស្នេហ៍ Irina និង Ronaldo

ដោយ: ដាលីស 6 PM, Thursday, 11 Jun, 2015

អាថ៍កំបាំងស្នេហា ដែលបែកបាក់រវាង Irina Shayk តារាបង្ហាញម៉ូដកំពូលសិចស៊ី ជនជាតិរុស្ស៊ី ជាមួយ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) តារាបាល់ទាត់លំដាប់ស៊ូភើរ៍ស្តារនោះ នៅតែមានមនុស្សជាច្រើននឹកសង្ស័យ តែ​ថ្មីៗ​បំផុត​នេះមានការបង្ហើបឱ្យដឹងមួយពី បង់ដា ផ្លាស់ វេបសាយរបស់ប្រទេសវៀតណាមថា មូលហេតុចម្បង​ដែល​ធ្វើ​ឱ្យ​គូ​ស្នេហ៍​​ទាំង​ពីរ​បែកបាក់គ្នានោះ ដោយសារតែមានជនទី 3 ឈ្មោះ ឌវេន ចនសិន (Dwayn Johnson) ឬ The Rock កំពូល​អ្នក​កី​ឡាកាស និង​ជាតារា​សម្តែង​ល្បីឈ្មោះដែរនោះ ចូលមករញេរញ៉ៃ។

ដំណាងរបស់តារាបង្ហាញម៉ូដរូបស្អាត ទើបតែចេញមុខមកអះអាងថា Irina Shayk បានចែកផ្លូវគ្នា​ជាមួយ រ៉ូណាល់ដូ រួច​​រាល់​ហើយ​ក្រោយពីល្អូកល្អឹនជាមួយគ្នា ដល់ទៅ 5ឆ្នាំរួចមក ហើយរហូតមកដល់ពេលនេះ នៅមិនទាន់មាន​នរណាដឹងពី​មូល​ហេតុ​ ដែលធ្វើឱ្យ​ស្នេហា​របស់​ពួកគេ ត្រូវដើរមកដល់ទីអវសាន ទាំងកាលពីមុននេះនៅផ្អែម​ល្ហែមនឹងគ្នា ស្ទើរតែ​រហូត​មក​សោះ​។

IrinaShayk-06

IrinaShayk-05

IrinaShayk-01

រហូតមកដល់ពេលថ្មីៗនេះ បង់ដា ផ្លាស់ បានរាយការណ៍ព័ត៌មានដោយអាងពី ក្លាម័រ ទស្សនាវដ្តីដ៏ល្បីល្បាញមួយថា មូល​ហេតុដែលធ្វើឱ្យអ្នកទាំងពីរចែកផ្លូវគ្នានោះ ព្រោះតែខាងស្រីងាកទៅជិតដិតស្និទ្ធស្នាលជាមួយនឹង The Rock បែប​ជ្រុល​ហួស​ហេតុពេក មានទាំងថតរូបជាមួយគ្នាជាញឹកញាប់ និងថែមទាំងមានលេចដំណឹងថា តារាសម្តែងធ្មេញសស្គុះវ័យ 42ឆ្នាំរូប​នេះ​ បាន​ផ្ញើផ្កាមួយបាច់ទៅជូនពរថ្ងៃខួបកំណើតរបស់ Irina Shayk ថែមទៀតផង។ ពួកគេចាប់ផ្តើម​ស្និទ្ធស្នាល​នឹងគ្នា តាម​រយៈ​ការ​ធ្វើការងាររួមគ្នា នៅក្នុងក្រុមថតខ្សែភាពយន្ត​រឿង “Hercules”៕

IrinaShayk-03

IrinaShayk-02

អត្ថបទអ្នកចង់អាន

តិចនិក រៀបចំបន្ទប់គេងតូចៗ

ដោយ: ដួងច័ន្ទ 5 PM, Friday, 21 Apr, 2017

បន្ទប់គេងតូចចង្អៀតផ្តល់នូវការតុបតែង ទាំងការច្នៃម៉ូតក្នុងបន្ទប់ និងទីតាំងផ្ទុកសម្ភៅរៈ។ ដូចនេះ ម្ចាស់ផ្ទះជាច្រើន បានប្រឈមមុខនឹងបញ្ហាមួយជាញឹកញាប់ គឺកា...

តោះ! មកដឹងពី 5 មធ្យោបាយ ដើម្បីអាចទៅសិក្សា នៅប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Monday, 08 Jul, 2019

ថ្មីៗនេះ ចំនួនប្រជាជនជប៉ុន កំពុងមានការថយចុះយ៉ាងឆាប់រហ័ស ដោយសារតែ មានការថយចុះនៃអត្រាកំណើត និងមានការកើនឡើងនៃអត្រាមនុស្សចាស់ជរា។ នៅក្នុងឆ្នាំ 2008 ចំន...

Jessica Jung ត្រឡប់មកកាន់ KPOP វិញហើយ!

ដោយ: ម៉ូនី 2 PM, Tuesday, 17 May, 2016

បន្ទាប់ពីការចាកចេញជិត 2ឆ្នាំនៅលើវិថីសិល្បៈ ពីក្រុមតារាស្រី Girl’s Generation នៅពេល Jessica  បាន​ត្រឡប់មកវិញជាមួយនឹង​ផលិតកម្មថ្មី Coridel Ente...

រឿងរ៉ាវ 10 យ៉ាង ដែលមានត្រឹមតែនៅក្នុងប្រទេសជប៉ុន ហើយបានទាក់ចិត្ត មនុស្សគ្រប់គ្នា ឱ្យចង់ទៅឃើញផ្ទាល់នឹងភ្នែក!

ដោយ: ភារុន 8 AM, Wednesday, 29 May, 2019

ប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលតែងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជានិច្ច ជាមួយនឹងអ្វីដែលប្រទេសជប៉ុនមានតែមួយគត់ ខុសប្លែកដាច់ពីប្រទេសដទៃទៀត។ លើសពីនេះ...

Tomnerb.Com - YouTube Channel