ចូលចិត្តទំនើប

រំភើបណាស់! ការប្រគុំតន្ត្រីបៃតងក្រោមប្រធានបទ «គ្មានព្រៃ គ្មានជីវិត» កាលពីយប់ថ្ងៃទី 6 មករា ឆ្នាំ 2019

ដោយ: ភារុន 9 AM, Thursday, 10 Jan, 2019

កាលពីយប់ថ្ងៃ អាទិត្យ ទី 6 ខែមករា កន្លងទៅនេះ៖ ក្រសួងបរិស្ថាន តាមរយៈមូនិធិបរិស្ថាន និងសង្គមបានរៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីបៃតង ក្រោមប្រធានបទ «គ្មានព្រៃ គ្មានជីវិត» នៅក្នុងស្រុកសង្គមថ្មី ស្ថិតនៅក្នុងខេត្តព្រះវិហារ។ ឆ្លៀតឱកាសនោះផងដែរ ក្រសួងបរិស្ថានក៏បានផ្តល់ថវិកាចំនួន 20,000$ (ពីរម៉ឺនដុល្លារអាមេរិក) ទៅដល់លោក បេន ដេវីស (Ben Devis) ជាការលើកទឹកចិត្តចំពោះការលះបង់របស់លោក និងក្រុមគ្រួសារ ដែលបានខិតខំប្រឹងប្រែងទាំងកំលាំងកាយ និងចិត្តនៅក្នុងបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ ព្រមទាំងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។ ម្យ៉ាងទៀតក្រសួងបរិស្ថានក៏មានគម្រោងគាំទ្រសកម្មភាពរបស់លោក បេន បន្តរយៈ 5ឆ្នាំ ខាងមុខទៀតផងដែរ។ បន្ថែមលើសនេះឯកឧត្តម ខៀវ បូរិន ជាអគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ក៏ជាអ្នកនាំយកថវិកានេះប្រគល់ជូនដល់ដៃលោក បេន ដេវីស នៅក្នុងកម្មវិធីប្រគុំតន្ត្រីដ៏ពិសេសនេះផងដែរ។

កម្មវិធីប្រគុំតន្រ្តីបៃតងនេះ ប្រារព្ធធ្វើឡើងដើម្បីស្វែងរកថវិកាជួយទ្រទ្រង់សកម្មភាពអភិរក្សធនធានធម្មជាតិរបស់លោក បេន ដេវីស ផង និងបំផុសគំនិតឱ្យប្រជាជនទូទាំងប្រទេសកម្ពុជាងាកមកចាប់អារម្មណ៍ស្រឡាញ់ និងការពារសម្បត្តិធម្មជាតិនៅប្រទេសកម្ពុជាយើងនេះផង លើសពីនេះនៅក្នុងកម្មវិធីនេះក៏មានការចូលរួមពីសិល្បករ និងសិល្បការិនីជាច្រើននាក់ ព្រមទាំងមានការចូលរួមទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់ប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ត្រូវបានរដ្ឋាភិបាលចេញអនុក្រឹត្យបង្កើតឡើង តាំងពីថ្ងៃ31 ខែសីហា ឆ្នាំ2017 ដែលមានទំហំជាង 4ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកសង្គមថ្មី និងស្រុកគូលែន ជាប់នឹងស្រុកជីក្រែង ខេត្តសៀមរាប។ ហើយនៅក្នុងវេទិកាស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិ ដែលបានរៀបចំឡើងក្នុងឆ្នាំ2016 និងឆ្នាំ2017៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏មានប្រសាសន៍ណែនាំឱ្យក្រសួងបរិស្ថាន មានកាតព្វកិច្ចជួយគាំទ្រដល់អ្នកអភិរក្សធនធានធម្មជាតិ ឬសហការជាមួយនឹងអង្គការពាក់ព័ន្ធនានា ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិឱ្យស្ថិតនៅគង់វង្សជា ដរាប។

រំភើបណាស់! តាមរយៈវីឌីអូផ្សាយផ្ទាល់ ពីព្រឹត្តិការណ៍ប្រគុំតន្រ្តីបៃតងខាងក្រោមនេះ សង្កេតឃើញថាសិល្បករសិល្បការិនីជាច្រើននាក់ រួមទាំងពិធីករផងដែរ នាំគ្នាយំសម្រក់ទឹកភ្នែក អាណិត និងកោតសរសើរពីការលះបង់របស់លោក បេន និងក្រុមគ្រួសារ ក្នុងការជួយថែរក្សា និងការពារធនធានធម្មជាតិនៅកម្ពុជា។

ព្រឹត្តិការណ៍ប្រគុំតន្ត្រីបៃតងចាប់ផ្តើមហើយ ផ្យាយបន្តផ្ទាល់ពីទីរួមស្រុកសង្គមថ្មី ខេត្តព្រះវិហារ 06/01/2019 សូមចូលរួមទស្សនាទាំងអស់គ្នា

Gepostet von ទូរទស្សន៍សិល្បៈ am Sonntag, 6. Januar 2019

ប្រភព: tomnerb ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ទង្វើមិនគប្បី ៩ ដែលអ្នកបើកបរ បច្ចុប្បន្នប្រព្រឹត្ត

ដោយ: ស. លីង 5 PM, Thursday, 28 Sep, 2017

ទោះទំនើបមិនលើកមក ក៏អ្នកអានគ្រប់រូបអាចដឹង និងមើលឃើញថា អ្នកបររថយន្តក្នុង សម័យនេះភាគច្រើន តែងតែបើកបរខុសច្បាប់ យល់តែពីចិត្តឯង អាងខ្នងអាងស័ក្តិជាដើម។ ពេ...

ចិញ្ចៀនត្បូង ពណ៌ផ្កាឈូក ដ៏ស្រស់ស្អាតទាំង 15

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 13 Jun, 2017

គ្រឿងអលង្ការ គឺជាគ្រឿងលម្អដែលមិនអាចខ្វះបាន សម្រាប់ស្រ្តីគ្រប់រូប ហើយចិញ្ចៀនគឺជាគ្រឿងអលង្ការដ៏ពេញនិយមសម្រាប់មិត្តនារី។ សាកស្រមៃពីរូបរាងចិញ្ចៀន ដែលដា...

Jay Z និង Beyonce ប្រេះឆាធ្ងន់ធ្ងរ អាចបញ្ចប់ជីវិតគូត្រឹម 7ឆ្នាំ

ដោយ: រីកា 4 PM, Saturday, 26 Mar, 2016

នៅពេល​កើត​ស្នាម​ប្រេះឆា​ម្តង​ហើយ វា​ជា​រឿង​ពិបាក​ណាស់ ​ក្នុងការ​ធ្វើឱ្យអ្វីៗគ្រប់យ៉ាង ​ត្រឡប់មក​ល្អ​ដូចដើម​វិញ​នោះ ដូចគ្នា​នឹង​រឿងរ៉ាវ​ជីវិត​គូរ​បស...

ផ្កាទីងមោង កំពុងអង្រួនចិត្តយុវវ័យ

ដោយ: ម៉ូនី 2 PM, Monday, 04 Jul, 2016

តាមរយៈខ្សែភាពយន្តភាគខ្នាតខ្លី ដែលមានត្រឹមតែ 4ភាគ បាននឹងកំពុងអង្រួនចិត្តយុវវ័យឲ្យទស្សនាគ្រប់ៗគ្នា! ផ្កាទីងមោង ជាប្រភេទខ្សែភាពយន្តបែបភាពកំប្លែក ស្នេហ...

Tomnerb.Com - YouTube Channel