ចូលចិត្តទំនើប

យោងទៅតាមការសិក្សាមួយ បានបង្ហាញថាកុមារដែលរឹងចចេស ទំនងជាមានជីវិតទទួលជោគជ័យខ្ពស់ នាពេលអនាគត!

ដោយ: ចរិយា 8 AM, Thursday, 01 Aug, 2019

ក្មេងចចេសរឹងរូស អាចធ្វើឱ្យអ្នកឈឺក្បាលខ្លះ។ ហើយពេលខ្លះយើងមិនយល់ពីមូលហេតុ ដែលពួកគេមិនគោរពអ្នក និងចូលចិត្តធ្វើខុសពីអ្វី ដែលអ្នកបានណែនាំ។ ម្យ៉ាងទៀត អ្នកក៏មិនដឹងពីមូលហេតុ ដែលពួកគេធ្វើសកម្មភាពប្រឆាំងនឹងបំណងរបស់អ្នកផងដែរ សូម្បីតែគិតថាអ្នកគឺជាឪពុកម្តាយអាក្រក់ថែមទៀត។ ប៉ុន្តែ កុំបារម្ភខ្លាំងពេកទៅលើសកម្មភាពប្រឆាំងនេះ ពីព្រោះក៏មានអ្វីមួយវិជ្ជមាននៅក្នុងសកម្មភាពទាំងនេះផងដែរ នេះបើយោងទៅតាមការស្រាវជ្រាវ ដែលបានធ្វើឡើងដោយResearchGate បាននិយាយថា កុមារដែលរឹងចចេស ងាយនឹងក្លាយជាមនុស្សជោគជ័យ នៅពេលពួកគេធំឡើង។ នៅក្នុងអត្ថបទខាងក្រោមនេះ បានចងក្រងលទ្ធផលនៃការសិក្សាស្រាវជា្រវនេះ ដូច្នេះប្រិយមិត្តអ្នកអានអាចធ្វើការស្វែងយល់ពីអ្វីដែលជាផលវិជ្ជមាន ដែលនៅពីក្រោយឥរិយាបថរឹងចចេសរបស់កុមារ៖
• អ្វីដែលវិទ្យាសាស្រ្តបានលើកឡើង អំពីកុមាររឹងចចេស
នៅពេលកុមារចាប់ផ្តើមសិក្សារៀនសូត្រ ឪពុកម្តាយជឿជាក់ថាពួកគេត្រូវតែបំពេញនូវការរំពឹងទុកមួយចំនួនដូចជា៖ ទទួលបានពិន្ទុល្អ, មានអាកប្បកិរិយាល្អ, ចេះស្តាប់បង្គាប់ គោរព និងស្ងប់ស្ងាត់…ជាដើម ហើយអនាគតទៅ ពួកគេនឹងក្លាយជាមនុស្សម្នាក់ដ៏ល្អនៅក្នុងសង្គម។ ការសិក្សានេះ ត្រូវបានចងក្រងឡើងតាំងពីឆ្នាំ 1968 ដំបូង គឺគេវិភាគទៅលើឥរិយាបថរបស់កុមារប្រមាណ 3,000នាក់ ដែលមានអាយុចន្លោះ 8ឆ្នាំ និង 12ឆ្នាំ រួមបញ្ចូលជាមួយនឹងបញ្ញា, វិធានការអប់រំ, បំណងប្រាថ្នា, ស្ថានភាពសេដ្ឋកិច្ចសង្គម និងសាវតាគ្រួសារ ដោយបង្កើតនូវកម្រងសំណួរទាក់ទិន ទៅនឹងសាលារៀន និងសកម្មភាពប្រចាំថ្ងៃ ចិត្តគំនិត អារម្មណ៍ និងទម្លាប់ផ្សេងៗរបស់កុមារ។ បន្ទាប់មក តាមដានរយៈពេល 40ឆ្នាំ សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ហើយក៏បានបង្ហាញថាកុមារ ជាធម្មតាមានសកម្មភាពប្រឆាំងនឹងអ្វីដែលមនុស្សធំប្រាប់ និងចូលចិត្តសួរសំណួរទៅលើអ្វី ដែលនៅជុំវិញខ្លួនរបស់ពួកគេ។ ម្យ៉ាងទៀត ការគិតហួសពីដែនកំណត់ ដែលត្រូវបានមនុស្សធំបានបង្កើតឡើងសម្រាប់ពួកគេ។ ទាំងនេះ គឺផ្តល់ឱ្យពួកគេនូវអត្ថប្រយោជន៍ ចំពោះភាពច្នៃប្រឌិតមួយចំនួន ខណៈពេលដែលនិយាយពីគំនិតថ្មីៗ ឬ ការចាប់ផ្តើមអាជីវកម្ម។ ភាគច្រើន ក្មេងៗដែលត្រូវបានគេចាត់ចូលទៅក្នុងក្រុម មិនស្តាប់បង្គាប់ និងរឹងចចេស ពេលអនាគត ពួកគេមានមុខតំណែងសំខាន់នៅកន្លែងធ្វើការ និងអាចប្រាក់ចំណូលជាច្រើនឱ្យក្រុមហ៊ុន ជាជាងក្មេងៗដែលមានពិន្ទុល្អ និងមានវិន័យច្រើន។

• ភាពវៃឆ្លាត ការទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្ត គឺជារឿងសំខាន់បំផុត
ចរិត និងអាកប្បកិរិយារបស់កុមារ គឺដើរតួយ៉ាងសំខាន់ ក្នុងការទទួលជោគជ័យ លើសពីធនធាននៃការយល់ដឹងល្អ និងប្រវត្តិគ្រួសារមានវណ្ណៈខ្ពស់របស់កុមារ។ យោងទៅតាមការវិភាគ នោះបង្ហាញថាភាពជោគជ័យនៅក្នុងអាជីព និងការងារ សម្រាប់កុមាររឹងចចេសគឺមានអត្រាខ្ពស់ជាង។ ដោយសារតែ ពួកគេមិនសូវគោរពទៅតាមវិធានការ ដែលគេបានដាក់មកលើពួកគេនោះទេ ដូច្នេះក៏ធ្វើឱ្យពួកគេក្លាយជាអ្នកជំនាញនៅពេលចរចារ និងការពារប្រាក់ខែ ដែលខ្លួនចង់បាន។ ហើយការមិនសូវ អនុវត្តន៍តាមរបស់ពួកគេ គឺតែងតែធ្វើឱ្យពួកគេរកឃើញនូវជម្រើសដ៏គួរឱ្យចាប់អារម្មណ៍ និងផ្តល់ជាប្រយោជន៍សម្រាប់ពួកគេ៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ការងារដ៏ចម្លែកទាំង 7 ប្រភេទ នឹងអាចមាន នាពេលអនាគត!

ដោយ: ភារុន 8 AM, Tuesday, 28 May, 2019

ឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាអាវកាស ទៅលើជីវភាពរស់នៅរបស់មនុស្ស ហាក់បីដូចជាធំធេងណាស់ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែយើងម្នាក់ៗគ្រាន់តែស្រមើ...

I Am a Singer Cambodia កម្មវិធី​ប្រគួតចម្រៀង​ប្លែកថ្មីមិនធ្លាប់ជួបពីមុនមក

ដោយ: ម៉ូនី 12 AM, Monday, 27 Jun, 2016

លោកអ្នកពិតជាធ្លាប់បានទស្សនានៃការប្រគួតចម្រៀងនានា ដែលមានការចូលរួមពីបេក្ខជនមកពីគ្រប់មជ្ឈដ្នាន។ ប៉ុន្តែនៅពេលនេះគឺមានការប្រគួតចម្រៀងថ្មីស្រឡាងមួយដែលមាន...

អាហារទាំង10 ដែលអ្នកមិនអាចញុំាម្តងទៀតបាន ដោយសារតែ ការប្រែប្រួលអាកាសធាតុខ្លាំង នៅលើភពផែនដី!

ដោយ: ភារុន 8 AM, Thursday, 13 Jun, 2019

ការផ្លាស់ប្តូរអាកាសធាតុ ធ្វើឱ្យមនុស្សត្រូវសម្របខ្លួនទៅនឹងស្ថានភាពរស់នៅថ្មី ហើយខណៈពេលស៊ីតុណ្ហភាពកំពុងតែកើនឡើង ក៏បានធ្វើឱ្យកសិករ និងអ្នកស្រាវជ្រាវ កំ...

ម៉ាកសម្លៀកបំពាក់ មានតម្លៃថ្លៃបំផុត ទាំង10 លើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Sunday, 21 May, 2017

មនុស្សគ្រប់រូបសុទ្ធតែចង់បានភាពស្រស់ស្អាត ស៊ីវិល័យ និងទាក់ទាញ។ ការប្រើប្រាស់ផលិតផល ម៉ាកល្បីៗ កំពុងមានសន្ទុះកើនឡើងជាលំដាប់។ ដូចគ្នានេះដែរ សម្លៀកបំពាក...

Tomnerb.Com - YouTube Channel