ចូលចិត្តទំនើប

នារីរឹងមាំសុខចិត្តនៅលីវ ជាជាងខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃ ទៅលើមនុស្សដែលមិនសក្តិសមនឹងទទួលបានវា!

ដោយ: ចរិយា 1 PM, Monday, 02 Sep, 2019

នារីនៅលីវ នៅតែត្រូវបានសង្គមមើលស្រាល ដោយសារតែបញ្ហានេះនារីជាច្រើនត្រូវសម្រេចចិត្តរក្សាទំនាក់ទំនងស្នេហា ដែលបែកបាក់ នឹងធ្វើឱ្យពួកគេមិនសប្បាយចិត្ត ពីព្រោះពួកគេខ្លាចអ្នកដទៃរិះគន់ថាខ្លួននៅម្នាក់ឯង។ ប៉ុន្តែ ក៏មាននារីមួយចំនួនជ្រើសរើសនៅម្នាក់ឯង ដោយសារតែពួកគេបានសម្រេចចិត្ត ចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនេះជាជាងមានទំនាក់ទំនងបែកបាក់ បើទោះបីជាពួកគេត្រូវតស៊ូទៅនឹងពាក្យរិះគន់ពីអ្នកដទៃក៏ដោយ។ នារីរឹងមាំទាំងនេះ ដឹងពីអ្វីដែលពួកគេចង់បាន ហើយមិនដែលរារែកក្នុងការសម្រេចចិត្ត ក្នុងការធ្វើអ្វីមួយឡើយ។ ដូច្នេះថ្ងៃនេះ ទំនើប ចង់បង្ហាញជូនប្រិយមិត្តអ្នកអាននូវហេតុផលមួយចំនួន ដែលនារីរឹងមាំភាគច្រើនចូលចិត្តនៅម្នាក់ឯង រួមមាន៖
1. នារីរឹងមាំតែងជាអាទិភាព មិនមែនជាជម្រើស
នារីសម័យថ្មី យល់ដឹងពីរបៀប ដែលធ្វើឱ្យខ្លួនឯងរីករាយជាមួយនឹងការងាររបស់ខ្លួនកំពុងធ្វើ ជាជាងខ្ជះខ្ជាយពេលវេលាជាមួយនឹងមនុស្សប្រុស ដែលមិនសក្តិសមនឹងទទួល។ ហើយនាងដឹងថាខ្លួនឯងត្រូវតែជាអទិភាព មិនមែនស្ថិតនៅក្នុងជម្រើសរបស់បុរសណាម្នាក់ឡើយ។ នាងមិនពេញនឹងបុរស ដែលស្រឡាញ់នាង ព្រោះតែចង់បានអ្វីមួយពីនាង ហើយមិនចេះការពារ និងថែរក្សាក្តីស្រឡាញ់របស់នាងនោះទេ។

2. នារីរឹងមាំ ចូលចិត្តផ្តោតលើការអភិវឌ្ឍខ្លួនឯង ឱ្យប្រសើរឡើង
នារីរឹងមាំ តែងសម្រេចចិត្តនៅលីវក្នុងរយៈពេលណាមួយ ជាពិសេស ប្រសិនបើនាងកំពុងផ្តោលើការអភិវឌ្ឍខ្លួនឯងឱ្យប្រសើរ ឡើងដូចជា នាងចង់បន្តការសិក្សា…ជាដើម។ នារីរឹងមាំតែងឱ្យតម្លៃទៅលើការរីកចម្រើនរបស់ខ្លួនឯងផ្ទាល់ ហើយភាពជោគជ័យរបស់នាងនៅកន្លែងធ្វើការ គឺជាផ្នែកដ៏សំខាន់បំផុតនៃការរីកចម្រើននាពេលបច្ចុប្បន្ន ដូច្នេះការចំណាយពេលក្នុងការរៀនបន្ត ដើម្បីទទួលបានសញ្ញាប័ត្រជំនាញអ្វីមួយ គឺជាហេតុផលដែលធ្វើឱ្យនារីរឹងមាំ ពេលខ្លះបោះបង់ចោលទំនាក់ទំនងនេះ។

3. នារីរឹងមាំបដិសេធ នៅជាមួយបុរស ដែលមិនឱ្យនាងធ្វើជាខ្លួនឯង
នារីរឹងមាំមិនត្រូវការបុរស ដែលប្រាប់នាង ស្លៀកពាក់បែបនេះ ឬ ធ្វើបែបនោះ ដើម្បីទទួលបានរូបរាង ដែលខ្លួនត្រូវការនោះទេ។ នារីសម័យថ្មីចូលចិត្តអ្វីដែលខ្លួនមាន ជាជាងផ្អែកទៅលើអ្វីដែលអ្នកដទៃប្រាប់ឱ្យ ក្លាយជាអ្វីដែលមិនមែនជាខ្លួននាង។

4. នារីរឹងមាំ បដិសេធចំណាយពេលវេលាផ្ទាល់ខ្លួន ជាមួយនឹងបុរសមិនយល់ពីនាង
នារីឯករាជ្យរីករាយនឹងញុំាអាហារពេលល្ងាច និងមើលកុនតែម្នាក់ឯង ប្រសើរជាងទៅជាមួយនឹង បុរសដែលមើលឃើញការចំណាយពេលនៅជាមួយនឹងនាង គ្រាន់តែជាកាតព្វកិច្ចមួយ ដើម្បីបំពេញពេលវេលាទំនេររបស់ខ្លួនប៉ុណ្ណោះ។ ដូចគ្នាផងដែរ នាងក៏មិនចំណាយពេលនៅជាមួយនឹង បុរសដែលនាងមានអារម្មណ៍ថាមិនមានអ្វីមួយដូចនាង ទាល់តែសោះ។

5. នារីរឹងមាំរីករាយគេងតែម្នាក់ឯង ជាងក្រោកពីគេងនៅក្បែរមនុស្សចម្លែក
នាងមិនភ័យខ្លាចនឹងចូលគេង និងក្រោកពីគេងតែម្នាក់ឯង ជាជាងក្រោកពីគេងនៅពេលព្រឹកនៅក្បែរបុរស ដែលមិនផ្តល់តម្លៃឱ្យនាង បន្ទាប់ពីនាងមានអារម្មណ៍ថាបុរសនេះចាប់ផ្តើមលែងស្គាល់នាងច្បាស់។

6. នារីរឹងមាំ មិនភ័យខ្លាចនឹងការធ្វើខុស
នារីរឹងមាំដឹងថាការធ្វើខុស ក៏ជាផ្នែកមួយនៃជិវិត ហើយរាល់កំហុសទាំងអស់តែងបង្រៀននាង និងធ្វើឱ្យនាងចេះកែលម្អខ្លួនឯង។

7. នារីរឹងមាំ មិនអនុញ្ញាតឱ្យខ្លួននាង ត្រូវបានគេចាត់ទុកគ្រាន់តែវត្ថុមួយ
នារីឯករាជ្យ មិនទទួលយកបុរសដែលមើលឃើញនាងត្រឹមតែរូបរាងខាងក្រៅរបស់នាង ហើយចាត់ទុកនាងគ្រាន់តែវត្ថុមួយ ជំនួសឱ្យមនុស្សដែលខ្លួនស្រឡាញ់ និងចង់បាន។ នាងត្រូវការបុរសដែលភ្ជាប់ទំនាក់ទំនងជាមួយនាង មិនត្រឹមតែរូបរាងខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអត្តចរិតរបស់នាងផងដែរ។

8. នារីរឹងមាំ ត្រូវការបុរស ដែលនាងអាចនិយាយបញ្ហារបស់នាងជាមួយបាន
នាងមិនចាប់អារម្មណ៍នឹងមានបុរសជាច្រើននៅជុំវិញខ្លួននាង ហើយគ្រាន់តែជជែកលេងរឿងឥតប្រយោជន៍ ប៉ុន្តែខណៈពេលនាងមានបញ្ហា បុរសទាំងនេះមិនមកនៅក្បែរខ្លួននាងនោះទេ។ ម្យ៉ាងទៀត បុរសដែលមិនគោរពលើគំនិតយោបល់ និងអត្តចរិតរបស់នាង ហើយពួកគេព្យាយាមផ្លាស់ប្តូរគំនិតរបស់នាង នឹងប្រាប់នាងឱ្យធ្វើអ្វីដែលនាងត្រូវធ្វើ និងអ្វីដែលធ្វើខុស។

9. នារីរឹងមាំ រីករាយនឹងភាពនៅលីវ
នារីរឹងមាំដឹងថានាងអាចពឹងផ្អែកលើខ្លួនឯងបាន ពីព្រោះនាងមានគ្រប់គ្រាន់ហើយ។ ដូច្នេះ ភាពនៅលីវសម្រាប់នារីរឹងមាំ នឹងមិនធ្វើឱ្យនាងមានអារម្មណ៍ឯកោ ឬ ធ្លាក់ទឹកចិត្តនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាអាចផ្តល់ពេលវេលាគ្រប់គ្រាន់ដល់នាងសម្រាប់ទទួលបទពិសោធន៍រីករាយជាមួយនឹងគ្រួសារ បងប្អូន និងមិត្តភក្តិ ក្នុងការធ្វើដំណើរកម្សាន្ត ឬ បន្តការសិក្សា ដើម្បីអភិវឌ្ឍន៍ខ្លួនឯង ឱ្យកាន់តែប្រសើរជាងមុន៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

PLENG សេវាកម្មតន្រ្តីដ៏សំបូរបែប នៅកម្ពុជា

ដោយ: ដួងច័ន្ទ 10 AM, Friday, 08 Mar, 2019

អ្នកស្រឡាញ់តន្រ្តីនៅទូទាំងប្រទេសកម្ពុជានឹងរីករាយកាន់តែខ្លាំងចំពោះការស្តាប់ចម្រៀងសំណព្វចិត្ត ជាមួយនឹងការដាក់ឱ្យដំណើរការកម្មវិធីថ្មី គឺកម្មវិធី Pleng...

លិ្បច ក្នុងការតុបតែង ផ្ទះតូចៗ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 10 Aug, 2017

តើអ្នកកំពុងរស់នៅ ក្នុងគេហដ្ឋានតូចចង្អៀតមែនទេ? អ្នកកំពុងស្មុគស្មាញជាមួយនឹងការរៀបចំទុកដាក់សម្ភារៈទាំងអស់នៅក្នុងផ្ទះមែនទេ? ការរៀបចំគេហដ្ឋានឱ្យមានសណ្តា...

ទាយាទ ប្រ៊ូស លី បើកទីផ្សារភេសជ្ជៈ ដោយប្រើឈ្មោះឪពុក

ដោយ: ដាលីស 3 PM, Sunday, 14 Jun, 2015

ប្រ៊ូស លី (Bruce Lee) ឬ លី សៀវ ឡុង តារាគុងហ៊្វូអ្នកវាយតប់ ដ៏អមតៈនៅក្នុងដួងចិត្តទស្សនិកជន​ ទូទាំង​ពិភព​លោក ដែលបច្ចុប្បន្នបានលាចាកលោកនេះ ទៅគម្រប់ 41ឆ...

ភាពខុសគ្នារវាង Whisky និង Whiskey

ដោយ: ដួងច័ន្ទ 10 AM, Monday, 24 Sep, 2018

បន្ទាប់ពីពេលវេលាពេញមួយថ្ងៃដ៏មមាញឹក វាពិតជាប្រសើរណាស់បើបានអង្គុយចុះក្រេបរសជាតិស្រា Whiskey ឬ Whisky។ ប៉ុន្តែអ្នកអាចនឹងមិនដឹងថា សុរាទាំងពីរប្រភេទនេះ ...

Tomnerb.Com - YouTube Channel