ចូលចិត្តទំនើប

តោះមកស្គាល់ ស្រ្តីឆ្នើមៗទាំង 10 នៅលើពិភពលោក ដែលមានកម្រិត IQ ខ្ពស់បំផុត

ដោយ: ភារុន 9 AM, Saturday, 09 Mar, 2019

មនុស្សភាគច្រើនតែងមានជំនឿថា មានតែបុរសទេ គឺជាមនុស្សឆ្លាតវៃបំផុតនៅលើភពផែនដីយើងនេះ។ ប៉ុន្តែស្រ្តីក៏មិនចាញ់នឹងបុរសៗទាំងនេះដែរ ព្រោះថាស្រ្តីឆ្នើមៗកាលសម័យបូរាណ និងសម័យបច្ចុប្បន្ន ក៏មានភាពឆ្លាតវៃស្មើរគ្នានឹងបុរស ផងដែរ។ ម្យ៉ាងទៀតពួកគេក៏បានបង្ហាញថា ពួកគេក៏ពូកែជាងបុរសនៅលើគ្រប់វិស័យទាំងអស់ សូម្បីតែផ្នែកអប់រំ , ផ្នែកការងារក្រុមហ៊ុន ឬ ការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃផងដែរ។ លើសពីនេះស្ត្រីមួយចំនួនក្នុងនោះ ក៏មានកម្រិត IQ ខ្ពស់បំផុត នៅពេលអ្នកបានស្គាល់ហើយ ច្បាស់ជាភ្ញាក់ផ្អើលមិនខាន។ ដូច្នេះកុំឱ្យរង់ចាំយូរ ទំនើប សូមណែនាំស្ត្រីឆ្នើមទាំង10 រូប ដែលមានកម្រិត IQ ខ្ពស់បំផុតនៅលើពិភពលោក ជូនដល់ប្រិយមិត្តអ្នកអានស្វែងយល់ ថាតើពួកគេអស្ចារ្យប៉ុណ្ណា?
1. Edith Stern: (IQ 200)
Edith Stern គឺជាស្រ្តីម្នាក់ដែលមានកម្រិត IQ ខ្ពស់បំផុតរហូតដល់ 200 ហើយនេះជាពិន្ទុ ដែលបានធ្វើតេស្តដ៏ជាក់លាក់ របស់អ្នកឯកទេសខាងវាស់កម្រិត IQ ប្រចាំសហរដ្ឋអាមេរិក។ ម្យ៉ាងទៀតកាលពីនៅក្មេង នាងអាចធ្វើការគណនា និងនិយាយប្រយោគពេញលេញបាន ដែលក្មេងមានអាយុស្មើរនឹងនាងមិនអាចធ្វើបាន ហើយនាងក៏បានទទួលសញ្ញាប័ត្របញ្ចប់ការសិក្សាមុនពេលអាយុ18ឆ្នាំផងដែរ។ លើសពីនេះនាងក៏ទទួលបានប័ណ្ណប៉ាតង់ច្រើនជាង 128 នៅពាសពេញសហរដ្ឋ អាមេរិក និងទទួលបានពានរង្វាន់ជាច្រើន នៅពេញមួយជីវិតរបស់នាង ទាក់ទិននឹងវិស័យវិស្វកម្ម។

2. Hypatia: (IQ 190+)
Hypatia គឺជាកូនស្រីរបស់គណិតវិទូដ៏ល្បីល្បាញនៅក្នុងសម័យកាលនោះ។ Hypatia ក៏ជាទស្សនៈវិទូក្រិក តារាវិទូ និង គណិតវិទូដ៏ល្បីល្បាញនៅអេហ្ស៊ីប ហើយកេរ្តិ៍ឈ្មោះរបស់នាង ក៏បានរីកសុះសាយរហូតដល់ ចក្រភពរ៉ូមខាងកើតផងដែរ។ មនុស្សជាច្រើនជឿថា នាងជាអ្នកបង្កើតឧបករណ៍វិទ្យាសាស្រ្តដូចជា Astrolabe និង Hydrometer ហើយនាងក៏ជាអ្នកនិពន្ធសៀវភៅល្បីៗជាច្រើន។ ម្យ៉ាងទៀត នាងត្រូវបានគេដឹងថា ជាមនុស្សដ៏អស្ចារ្យ ដែលមានកម្រិត IQ លើសពី 190 ផងដែរ។

3. Marilyn vos Savant: (IQ 190)
Marilyn vos Savant គឺជាអ្នកសារព័ត៌មាននៅក្នុងទស្សនាវដ្តីមួយ ហើយក៏ជាអ្នកនិពន្ធម្នាក់ ដែលមានភាពឆ្លាតវៃបំផុត ដោយសារតែកម្រិត IQ 190 របស់នាង បានធ្វើឱ្យនាងក្លាយជាអ្នកកាន់កម្មវិធី សួរនិងឆ្លើយសំណួរ ដែលគេឱ្យឈ្មោះថា «Ask Marilyn» សម្រាប់កម្មវិធីនេះនាង នឹងឆ្លើយសំណួរគ្រប់បែបយ៉ាង និងដោះស្រាយ Puzzle ជាច្រើន សម្រាប់ប្រិយមិត្តរបស់នាង។ ម្យ៉ាងទៀតឈ្មោះរបស់នាង ក៏បានបង្ហាញនៅក្នុងសៀវភៅកំណត់ត្រាពិភពលោក Guinness ផងដែរ។

4. Marie Curie: (IQ 185)
Marie Curie គឺជាស្រ្តីដ៏ឆ្លាតវៃបំផុត ម្នាក់នៅក្នុងប្រវត្តិសាស្រ្ត។ នាងបានទទួលពានរង្វាន់ណូប៊ែល 2 ដង នោះគឺនៅឆ្នាំ 1903 សម្រាប់ផ្នែករូបវិទ្យា និងនៅឆ្នាំ1911 សម្រាប់ផ្នែកគីមីវិទ្យា។ ដោយសារតែសមិទ្ធផលដ៏ល្អៗជាច្រើនរបស់នាង បានធ្វើឱ្យនាងដើរតួយ៉ាងសំខាន់ ក្នុងការជួយបង្កើតពិភពលោកទំនើប ហើយនេះក៏បានធ្វើឱ្យអ្នកគ្រប់គ្នាចងចាំនាងជានិច្ច។

5. Germaine Stael: (IQ 180-185)
Germaine Stael ត្រូវបានគេស្គាល់ថាជាម៉ាដាម De Stael ដែលជាអ្នកធ្វើអត្ថាធិប្បាយទាក់ទងនឹងសង្គមបារាំង និងជា សកម្មជននយោបាយដ៏ឆ្នើមមួយរូប ហើយគាត់ក៏ជាអ្នកនិព្ធដ៏ល្បីល្បាយម្នាក់ ដែលបានសរសេរស្នាដៃល្អៗជាច្រើន។ គាត់ត្រូវបានគេដឹងថាមានកម្រិត IQ ចន្លោះពី180-185 ហើយបើទោះបីជាគាត់ស្ថិតនៅលំដាប់ទី 5 ប៉ុន្តែគាត់ក៏ជាស្រ្តីម្នាក់ឆ្លាតបំផុត នៅសម័យកាលនោះផងដែរ។

6. Grace Hopper: (IQ 175)
Grace Hopper គឺជាអ្នកវិទ្យាសាស្រ្តផ្នែកកុំព្យូទ័រ ដ៏ល្បីល្បាញមួយរូបនៅសហរដ្ឋអាមេរិក។ នាងបានរកឃើញ ឧបករណ៍ដែលទាក់ទងនឹងការចងក្រងនៅក្នុងកុំព្យូទ័រ ដំបូងបង្អស់ ដែលសម័យកាលនោះ មិនធ្លាប់មាននរណារកឃើញ។ ម្យ៉ាងទៀតនាងក៏ទទួលបានសញ្ញាប័ត្រកិត្តិយសចំនួន 40 ពីសកលវិទ្យាល័យជាច្រើន នៅជុំវិញពិភពលោក។

7. Ruth Lawrence: (IQ 175)
Ruth Lawrence គឺជាសាស្ត្រាចារ្យផ្នែកគណិតវិទ្យា និងគណិតវិទូដ៏ល្បីល្បាញ ជនជាតិអង់គ្លេស ហើយគាត់ក៏បានធ្វើការយ៉ាងទូលំទូលាយ នៅលើវិស័យទ្រឹស្តី Knot និងពិជគណិត Topology ផងដែរ។ លើសពីនេះកាលពីនាងមានអាយុ 10ឆ្នាំ នាងបានចូលរួមការប្រឡង ចូលសកលវិទ្យាល័យ Oxford និងប្រឡងជាប់បានយ៉ាងងាយស្រួល ចាប់តាំងពីនោះមក នាងក៏ត្រូវបានគេ ចាត់ទុកជាមនុស្សស្រីវ័យក្មេងជាងគេបំផុតម្នាក់ ដែលបានបញ្ចប់ការសិក្សានៅ Oxford ។

8. Judit Polgar: (IQ 170)
Judit Polgar ត្រូវបានគេស្គាល់ថាជាអ្នកលេងអុកដ៏ពូកែបំផុតនៅលើពិភពលោក។ នៅពេលអាយុ 15ឆ្នាំ នាងបានទទួលពានរង្វាន់ Grandmaster នៅក្នុងវិស័យអុក ហើយនាងក៏បានចូលក្នុងបញ្ជីឈ្មោះកីឡាករកំពូលទាំង 100 របស់ FIDE ទាំងវ័យក្មេង និងបានបំបែកកំណត់ត្រា អ្នកលេងអុកពូកែៗជាច្រើននាក់ផ្សេងទៀតផងដែរ។

9. Fabiola Mann: (IQ 162)
Fabiola Mann ត្រូវបានគេដឹងថាមានកម្រិត IQ ខ្ពស់បំផុតរហូតដល់ 162 ខណៈពេលនាងទើបតែអាយុ 21ឆ្នាំប៉ុណ្ណោះ។ ម្យ៉ាងទៀត Mann ចូលចិត្តការលេងអុក និងតែងតែចង់រៀនផ្នែកវេជ្ជសាស្រ្ត ទីបំផុតនាងក៏បានធ្វើការនៅក្នុងវិស័យនេះ។ លើសពីនេះនាងក៏បានបញ្ចប់ការសិក្សានៅ មហាវិទ្យាល័យ Northwood នៃចក្រភពអង់គ្លេសទាំងវ័យនៅក្មេងផងដែរ។

10. Olivia Manning: (IQ 162)
ពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដឹងថាពិន្ទុ IQ របស់ក្មេងស្រី Olivia Manning ដែលទើបតែមានអាយុ 12 ឆ្នាំសោះ អាចមានកម្រិតខ្ពស់រហូតដល់ 162 ពិន្ទុ។ ដោយសារតែកម្រិត IQ នេះ បានធ្វើឱ្យនាងអាចគណនា លំហាត់ពិបាកៗ ដែលក្មេង ដែលមានអាយុស្មើរនឹងនាងមិនអាចដោះស្រាយបាន។

ប្រភព: wonderlist ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ប្រទេសជប៉ុន បានរចនារថភ្លើងល្បឿនលឿន «Shinkansen» ជារូប Mickey Mouse របស់Disney ឱ្យដំណើរការ ចាប់ពីឥឡូវនេះហើយ!

ដោយ: ភារុន 9 AM, Monday, 27 May, 2019

ប្រទេសជប៉ុន កំពុងរចនារថភ្លើងល្បឿនលឿន Shinkansen ឱ្យមានរូបតំណាង Mickey Mouse របស់ Disney នាឥឡូវនេះហើយ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ Shinkansen...

តោះ! មកដឹងពី 5 មធ្យោបាយ ដើម្បីអាចទៅសិក្សា នៅប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Monday, 08 Jul, 2019

ថ្មីៗនេះ ចំនួនប្រជាជនជប៉ុន កំពុងមានការថយចុះយ៉ាងឆាប់រហ័ស ដោយសារតែ មានការថយចុះនៃអត្រាកំណើត និងមានការកើនឡើងនៃអត្រាមនុស្សចាស់ជរា។ នៅក្នុងឆ្នាំ 2008 ចំន...

គន្លឹះសម្រាប់ការរៀបចំ គ្រឿងសង្ហារឹម ក្នុងបន្ទប់ទទួលភ្ញៀវ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Mar, 2017

ក្រុមហ៊ុន Domino បានចេញផ្សាយសៀវភៅទី២ ដែលបង្ហាញពីគន្លឹះមួយចំនួន អំពីការរៀបចំគ្រឿង សង្ហារឹមក្នុងបន្ទប់ទទួលភ្ញៀវ។ ដូច្នេះ សូមមកធ្វើការស្វែងយល់ជាមួយ ទំ...

តិចនិច 7 យ៉ាង ក្នុងការបោកគក់ ដើម្បីធ្វើឱ្យសម្លៀកបំពាក់របស់អ្នក ភ្លឺសស្អាត ដូចថ្មី!!

ដោយ: ចរិយា 8 AM, Tuesday, 03 Sep, 2019

ការបោកគក់សម្លៀកបំពាក់ គឺប្រហែលជាការងារផ្ទះមួយដ៏គួរឱ្យធុញទ្រាន់បំផុត ប៉ុន្តែស្រ្តីមេផ្ទះមិនអាចជៀសវាងបានឡើយ។ ទោះបីជា ក្រុមហ៊ុនផលិតម៉ាស៊ីនបោកគក់ស៊េរីទ...

Tomnerb.Com - YouTube Channel