ចូលចិត្តទំនើប

ក្រុមហ៊ុនថ្មី 2 ទទួលបានការគាំទ្រពី Smart

ដោយ: ដួងច័ន្ទ 1 PM, Tuesday, 07 May, 2019

គម្រោង Smart Axiata Digital Innovation Fund (SADIF) បានស្វាគមន៍ក្រុមហ៊ុនបច្ចេកវិទ្យាថ្មីចំនួន 2 ទៀត ដែលក្នុងនោះមានមួយជាក្រុមហ៊ុនផ្តល់ដំណោះស្រាយដល់ការគ្រប់គ្រងសាលារៀន មានឈ្មោះថា SALA និងមួយទៀតជាក្រុមផលិតហ្គេមលើទូរសព្ទចល័ត មានឈ្មោះថា GoGames។
SALA និង GoGames គឺជាបេក្ខភាពចុងក្រោយបង្អស់នៃមូលនិធិបណ្តាក់ទុនឌីជីថលដំបូងនៅកម្ពុជា ដែលមានផែនការថវិកាចំនួន $5 លាន សម្រាប់ប្រើប្រាស់ក្នុងការគាំទ្រអាជីវកម្មឌីជីថល ដែលក្នុងនោះមាន ក្រុមហ៊ុន Morakot Technology, Joonaak, Aniwaa, Sousdey និងក្រុមហ៊ុន Okra Solar បានចូលរួមផងដែរ។

មិនត្រឹមតែការគាំទ្រហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែគម្រោង SADIF ក៏ធ្វើការគាំទ្រក្រុមហ៊ុនទាំងនេះដោយជួយពង្រីកអាជីវកម្មរបស់ពួកគេ ពង្រីកបណ្តាញទំនាក់ទំនង និងកសាងវត្តមានរបស់ពួកគេនៅក្នុងតំបន់។
លោក គីម បូរ៉ា ដៃគូរបស់ Mekong Strategic Partners ដែលជាអ្នកគ្រប់គ្រងគម្រោង SADIF បានរៀបរាប់ថា ការវិនិយោគទាំងនេះបង្ហាញអំពីវិធីសាស្រ្តដែលបច្ចេកវិទ្យាឌីជីថលអាចច្នៃប្រឌិតវិធីសាស្រ្ត ដែលយើងប្រើប្រាស់សម្រាប់ការរៀនសូត្រ និងលេងកំសាន្ត។ ក្នុងនោះក្រុមហ៊ុន SALA ផ្តល់អំណាចដល់សាលារៀន និងស្ថាប័នអប់រំ ក្នុងការពង្រឹងប្រសិទ្ធភាព និងការគ្រប់គ្រងទិន្នន័យសិស្ស ខណៈដែល ហ្គេមនៅលើទូរសព្ទចល័តរបស់ក្រុមហ៊ុន GoGames អនុញ្ញាតឱ្យអ្នកលេងហ្គេម រីករាយជាមួយការកំសាន្តលើហ្គេមជាច្រើនរយប្រភេទ ជាមួយការភ្ជាប់បណ្តាញដ៏ងាយស្រួលមួយនៅលើឧបករណ៍របស់ពួកគេ។

SALA
នេះគឺជាក្រុមហ៊ុនដែលបង្កើត Platform សម្រាប់ការគ្រប់គ្រងសាលារៀន ជាមួយនឹងមុខងារមួយចំនួន ដូចជា ការគ្រប់គ្រងសិស្សានុសិស្ស ធនធានមនុស្ស និងការទូទាត់វិក័យបត្រ ការបង់ប្រាក់ និងថ្លៃរដ្ឋបាលរបស់សាលា ដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្រងសាលាអាចទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាពជាមួយគ្រូបង្រៀន សិស្សានុសិស្ស និងមាតាបិតា។ កញ្ញា សុខ លាភ សហស្ថាបនិក និងជានាយកប្រតិបត្តិរបស់ SALA បានរៀបរាប់ថា SALA ត្រូវបានដាក់ឱ្យដំណើរការរួចមកហើយនៅស្ថាប័នអប់រំធំមួយក្នុងរាជធានីភ្នំពេញ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងទទួលបានអ្នកប្រើប្រាស់ប្រមាណជាង 2,000 នាក់ នៅលើ Platform របស់យើង។ ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការគាំទ្រដទៃទៀតពីគម្រោង SADIF នឹងជួយឱ្យពួកយើង អភិវឌ្ឍន៍បាននូវមុខងារពេញលេញ ដែលនឹងសម្របសម្រួលតាមភាពខុសៗគ្នានៃតម្រូវការ របស់អតិថិជនរបស់យើង។

GoGames
នេះជា Platform សម្រាប់ការលេងហ្គេម ដែលពឹងផ្អែកលើការភ្ជាប់បណ្តាញបង់ថ្លៃប្រចាំខែ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ចូលទៅកាន់ហ្គេមចល័តច្រើនជាង 400 ប្រភេទ សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ Android ដែលពុំចាំបាច់មានការរំខានពីការផ្សព្វផ្សាយពាណិជ្ជកម្ម ឬ In-App Purchase នៅក្នុងតម្លៃដ៏ប្រកួតប្រជែងសមរម្យនៅក្នុងទីផ្សារក្នុងតំបន់។ Taro Araya ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ GoGames បានលើកឡើងថា ទោះបីជាទីផ្សារហ្គេមចល័តរបស់តំបន់អាស៊ីនមានភាពតូចចង្អៀត និងមានការប្រកួតប្រជែងខ្ពស់ ប៉ុន្តែយើងបានសម្រេចគោលដៅទទួលបានអ្នកប្រើប្រាស់ច្រើនជាង 650,000 នាក់ នៅដើមឆ្នាំ 2019 នេះ និងមានភាពជាដៃគូជាមួយក្រុមហ៊ុនទូរគមនាគមន៍ជាច្រើននៅក្នុងតំបន់។ ការវិនិយោគថ្មីពីគម្រោង SADIF នឹងជួយធ្វើឱ្យគម្រោងផែនការដ៏ធំរបស់យើងក្លាយជាការពិត៕

ប្រភព: geeksincambodia ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តើស្ថាបត្យកម្មបៃតង មានអត្ថប្រយោជន៍អ្វីខ្លះ?

ដោយ: ដួងច័ន្ទ 9 PM, Thursday, 10 Aug, 2017

យោងតាមអង្គភាព U.S Green Building Council (USGBC) អគារបៃតង ឬ Sustainable Building មានអត្ថប្រយោជន៍ ចំពោះបរិស្ថាន សេដ្ឋកិច្ច សុខភាព និងសង្គម។ នៅក្នុងស...

អ្នកជំនាញ ៩រូប ចែករំលែកកំហុសជាទូទៅ នៃការតុបតែង និងវិធីជៀសវាង

ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Feb, 2017

អ្នកតុបតែងនិមួយៗ តែងមានរចនាបទ និងវិធីសាស្រ្តក្នុងការតុបតែងខុសៗគ្នា យ៉ាងណាមិញ មានការតុបតែងមួយចំនួន តែងមានកំហុសឆ្គងស្រដៀងគ្នា ហើយកើតឡើងម្តងហើយម្តងទៀត...

Euraasia Concept នាំមកនូវជីវិតប្រកបដោយប្រណីតភាពមកប្រទេសកម្ពុជា

ដោយ: ទំនើប 7 PM, Monday, 17 Sep, 2018

ភ្នំពេញ ១៤ កញ្ញា ២០១៨, Eurasia Concept ប្រកាសការបើកដំណើរការជាផ្លូវការនាថ្ងៃនេះ នៅប្រទេសកម្ពុជា ដែលមាន ទីតាំងនៅជាន់ទី 3 ផ្សារទំនើប Exchange Square ភ...

PLENG សេវាកម្មតន្រ្តីដ៏សំបូរបែប នៅកម្ពុជា

ដោយ: ដួងច័ន្ទ 10 AM, Friday, 08 Mar, 2019

អ្នកស្រឡាញ់តន្រ្តីនៅទូទាំងប្រទេសកម្ពុជានឹងរីករាយកាន់តែខ្លាំងចំពោះការស្តាប់ចម្រៀងសំណព្វចិត្ត ជាមួយនឹងការដាក់ឱ្យដំណើរការកម្មវិធីថ្មី គឺកម្មវិធី Pleng...

Tomnerb.Com - YouTube Channel