ចូលចិត្តទំនើប

Samuel L. Jackson មកជំនួស Jamie Foxx ក្នុងរឿង The Black Phantom

ដោយ: ដាលីស 12 AM, Saturday, 06 Jun, 2015

សាមូអ៊ែល អឹល ជែកសុន បានចរចាដើម្បីទទួលសម្តែងជាតួឯកនៅក្នុងរឿង The Black Phantom ជំនួសលោក ជែមីហ្វ៉ក់ ដែលបានដកខ្លួនចេញកាលពីពេលមុននេះ។

កាលពីដើមខែសីហា ឆ្នាំកន្លងទៅ វេបសាយ Empire បានរាយការណ៍ថា តារាសម្តែងស្បែកខ្មៅ សាមូអ៊ែល អឹល ជែកសុនត្រៀមខ្លួនសម្តែងជាតួឯករួមជាមួយលោក ខេវិន ហាត (Kevin Hart) នៅក្នុងខ្សែភាពយន្តវាយតប់ និងកំប្លុកកំប្លែងរឿង The Black Phantom ជំនួសអ្នកសម្តែងកំពូលថ្វីដៃលោក ជែមី ហ្វ៉ក់ ដោយខណៈនេះរូបគាត់បានចរចាជាមួយនឹងក្រុមហ៊ុន Screen Gems ដើម្បីសម្តែងជាតួអ្នកសម្លាប់ស្បែកខ្មៅ។

ចំណែកឯសាច់រឿងរបស់ The Black Phantom គឺជារឿងរ៉ាវរបស់អ្នកសម្លាប់ម្នាក់ ដែលត្រូវបានគេក្បត់ (ខេវីន ហាត) ដោយបានដឹងថា ចៅហ្វាយនាយរបស់ខ្លួន កំពុងតែបញ្ជូនមនុស្សឱ្យមកកម្ចាត់រូបគេ ហើយអ្នកដែលត្រូវគេបញ្ជូន​មកឱ្យសម្លាប់រូបគេ​បំបិទមាត់នោះ​ គឺជាអ្នកសម្លាប់ជនជាតិអាហ្រ្វិកកាត់អាមេរិក ដែលមានរហស្សនាមថា The Black Phantom (សាមូអ៊ែល អឹល ជែកសុន) ដែលនៅពេលក្រោយមក ពួកគេទាំង 2បានរួមដៃគ្នា ហើយសងសឹកអ្នក ដែលគិតចង់សម្លាប់ពួកគេវិញយ៉ាងឆ្ងាញ់ដៃ។

ខ្សែភាពយន្តរឿងថ្មី ដែលសម្តែងដោយតារាស្បែកខ្មៅ សាមូអ៊ែល អឹល ជែកសុន នេះ បានចាប់ផ្តើមថត នាពេលចុងឆ្នាំ 2014 នេះ តែពេលដាក់បញ្ចាំងជាអន្តរជាតិ នៅមិនទាន់បញ្ជាក់ឱ្យដឹងឡើយ៕

samuel-l-jackson-02

samuel-l-jackson-01

samuel-l-jackson-03

samuel-l-jackson-04

អត្ថបទអ្នកចង់អាន

តិចនិក រៀបចំបន្ទប់គេងតូចៗ

ដោយ: ដួងច័ន្ទ 5 PM, Friday, 21 Apr, 2017

បន្ទប់គេងតូចចង្អៀតផ្តល់នូវការតុបតែង ទាំងការច្នៃម៉ូតក្នុងបន្ទប់ និងទីតាំងផ្ទុកសម្ភៅរៈ។ ដូចនេះ ម្ចាស់ផ្ទះជាច្រើន បានប្រឈមមុខនឹងបញ្ហាមួយជាញឹកញាប់ គឺកា...

ទម្លាប់មិនល្អ 7 យ៉ាងក្នុងការចម្អិនអាហារដែល អ្នកគួរតែជៀសវាង

ដោយ: ភារុន 8 AM, Thursday, 01 Nov, 2018

មនុស្សគ្រប់គ្នាតែងតែមានទម្លាប់មិនល្អខ្លះៗក្នុងការរស់នៅ យ៉ាងណាមិញសូម្បីតែទម្លាប់ក្នុងការចម្អិនអាហារក៏ដោយ ជាពិសេសនៅពេលដែលអ្នកបានរកឃើញជាលើកដំបូង នៅពេល...

អាយុត្រឹម​ 13ឆ្នាំ​សោះ​មាន​សមត្ថភាព​ខ្ពស់​បាន​កន្តឹង​មាស

ដោយ: ម៉ូនី 12 PM, Friday, 01 Jul, 2016

ពិតជាគួរឲ្យភ្ញាក់ផ្អើលបំផុតដែល ក្មេងស្រីម្នាក់អាយុត្រឹមតែ 13ឆ្នាំបានទទួលកន្តឹងមាស ពីគណកម្មការ America’s Got Talent 2016។ នាងមានមានឈ្មោះថា Lau...

អាវយឺត Cosmetologist

ដោយ: ចរិយា 10 PM, Saturday, 03 Dec, 2016

អាវយឺត ជាប្រភេទអាវពេញនិយម សម្រាប់មនុស្សគ្រប់វ័យ។ ចំណុចទាក់ទាញរបស់អាវយឺត គឺងាយស្រួលពាក់ នេះជាចំណុច ដែលអតិថិជនចូលចិត្ត។ អ្នកឌីហ្សាញអាវ ពិតជាសប្បាយចិត...

Tomnerb.Com - YouTube Channel