ចូលចិត្តទំនើប

លង់ស្នេហ៍ហើយ !! រ៉េត ស៊ូហ្សាណា បន្ទាប់ពីឆ្នាំ២០១៩នេះ មានរូបសម្រស់ សាច់សខ្ចី រាងស្រឡូនស្អាតប្លែក

ដោយ: ទំនើប 9 AM, Friday, 18 Jan, 2019

តារាស្រីវ័យក្មេងក្នុងផលិតកម្ម ហង្សមាស គិតត្រឹមចុងឆ្នាំ២០១៨ មានមហាជនចាប់អារម្មណ៍ជាច្រើនឃើញថា សម្រស់ រូបរាងរបស់តារាចម្រៀងស្រីវ័យក្មេងខ្ចីគឺ កញ្ញា រ៉េត ស៊ូហ្សាណា មានការប្រែប្រួលជាច្រើន កាន់តែស្រស់ស្អាតជាងមុន ប៉ុន្តែគ្រាន់តែចូលឆ្នាំថ្មីឆ្នាំ២០១៩នេះភ្លាម គឺអាចនិយាយបានថា សម្រស់តារាស្រីរូបនេះ ក៏កាន់តែស្រស់ស្អាតប្លែកជាងពីឆ្នាំមុនទៅទៀត គួរឲ្យបេតី នឹងគួរអោយស្រលាញ់តែម្តង។

ជាការពិតណាស់ ដោយតាមរយៈការបង្ហោះរូបថតថ្មីៗ របស់តារាស្រីវ័យ១៨ឆ្នាំរូបនេះ បានធ្វើឲ្យមហាជនស្រឡាំងកាំងមិនស្ទើរនោះទេ ជាមួយនឹងការផ្លាស់ប្តូរស្ទាយ៍ តុបតែងខ្លួនរបស់នាង មើលទៅសាកសមជានារីស្រស់ស្អាតពេញវ័យម្នាក់ រីឯសម្រស់និងរូបរាងវិញ ក៏កាន់តែប្រែប្រួលមកជាស្រស់ផូរផង់ សាច់សខ្ចី រាងស្រឡូន គួរឲ្យស្រលាញ់ និងទាក់ទាញទៀតផង។

មិនតែប៉ុណ្ណោះ បច្ចុប្បន្ននេះតារាស្រី រ៉េត ស៊ូហ្សាណា ក៏កំពុងតែជោគជ័យខ្លាំង នៅក្នុងវិថីសិល្បៈ ថែមទាំងកំពុងក្តោបក្តាប់បានស្ពតពាណិជ្ជកម្មធំៗជាច្រើននៅក្នុងដៃ មិនចាញ់តារារៀមច្បងល្បីៗ រួមក្រោមទ្រនំតែមួយឡើយ៕

ប្រភព: tomnerb ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

លី សង់ មីន រៀបការជាមួយ ឃីម សា អុឹន ហើយ

ដោយ: ដាលីស 12 PM, Wednesday, 10 Jun, 2015

ទោះជាបណ្តាអ្នកគាំទ្រជាច្រើន មិនសូវស្វាគមន៍នឹងការសម្រេចចិត្ត បោះបង់ភាពនៅលីវរបស់តារាចម្រៀងកំលោះ លី សង់​ មីន (Lee Sung Min) វ័យ 28ឆ្នាំរបស់វង់ប៊យប៊ែនដ...

តារាចម្រៀងស្រី5 រូប​ដែលមាន​ Fan ក្នុង Facebook ច្រើនជាង​គេ

ដោយ: ម៉ូនី 12 AM, Tuesday, 05 Jul, 2016

លោកអ្នកពិតជាចង់ដឹងណាស់មែនទេ ថាតារាច្រៀងស្រីរបស់អ្នកមួយណាមានការគាំទ្រជាងគេ។ ក្នុងពេល ទំនើប សូមបង្ហាញពីតួលេខនៃការគ្រាំពីសំណាក់ Fan មកលើកំពូលតារាស្រី ...

Christen Stewart មួម៉ៅខ្លាំងណាស់ ពេលដឹងថា “Pattinson” ភ្ជាប់ពាក្យជាមួយ “Twigs”

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

អ្នកដទៃអាចនឹង រីករាយត្រេកអរពេលដឹងថា Robert Pattinson តារាឯករូបសង្ហា ជាមួយនឹង FKA Twigs តារាចម្រៀងរាងស្វែលបានភ្ជាប់ពាក្យគ្នាហើយ តែសម្រាប់ Christen S...

អ៊ឹង មួយគា VS រ៉េត ស៊ូហ្សាណា យប់ម៉េញពិរោះមិនចាញ់បរទេស

ដោយ: ម៉ូនី 3 AM, Monday, 25 Apr, 2016

កាលពី​យប់ម៉េញកូនក្រុមរបស់គ្រូបង្វឹកកញ្ញា បាន​ប្រយុទ្ធតតាំងគ្នា​យ៉ាង​អស្ចារ្យបំផុត តាមរយៈបទ Girl on Fire។ កញ្ញា អ៊ឹង មួយគា​ និង កញ្ញា រ៉េត សូហ្សានណា...

Tomnerb.Com - YouTube Channel