ចូលចិត្តទំនើប

តោះ! មកស្វែងយល់ទាំងអស់គ្នា អំពីពិធីច្រត់ព្រះនង្គ័ល ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ

ដោយ: ភារុន 9 AM, Tuesday, 07 May, 2019

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង ដែលមានតាំងពីអតីតកាលមកម្ល៉េះ ដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីប្រកាសអំពីដំណើរមកដល់នៃរដូវធ្វើស្រែចម្ការរបស់ប្រជាជនខ្មែរយើង ជាពិសេស ដើម្បីផ្សងប្រផ្នូលពីភោគផលកសិកម្ម នាឆ្នាំបន្ទាប់។

នៅក្នុងបរិបទខ្មែរយើងនាពេលសព្វថ្ងៃនេះ ជំនឿចំពោះពិធីច្រត់ព្រះនង្គ័ល ហាក់ដូចជារៀងថមថយជាងមុន។ បើទោះបីជា ជំនឿចំពោះពិធីនេះថមថយក្តី ក៏ការអភិរក្ស និងការថែរក្សាទំនៀមទម្លាប់នេះនៅតែជារឿងដ៏ ចាំបាច់ ដើម្បីឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណជាតិរបស់ខ្មែរយើងផងដែរ។ លើសពីនេះ ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជពិធីបុណ្យ ដែលខ្មែរយើងបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី 4រោច ខែពិសាខ ដើម្បីប្រកាសពីដំណើរមកដល់នៃរដូវធ្វើស្រែចម្ការរបស់ប្រជាជនកសិករខ្មែរទូទាំងប្រទេសកម្ពុជា និងដើម្បីផ្សងប្រផ្នូលល្អពីភោគផលកសិកម្មនេះផងដែរ។ ម្យ៉ាងទៀត នៅក្នុងព្រឹត្តិការណ៍នៃព្រះរាជពិធីច្រត់ព្រះនង្គ័លនេះ ខណៈពេល ដែលគោឧសភរាជទាំងពីរ បរិភោគអាហារទាំង 7មុខ ដូចជា ស្រូវ សណ្ដែក ពោត និងល្ង…ជាដើមរួចហើយ ប្រជាជនខ្មែរយើងតែងតែនាំគ្នាចាត់ទុកសំណល់អាហារជាប្រផ្នូល ហើយក៏រំពឹងថាប្រផ្នូលនេះនឹងផ្ដល់សេចក្ដីសុខចំពោះរូបគេម្នាក់ៗផងដែរ។ ចំណែកឯ ប្រជាកសិករតែងតែជឿថា ប្រសិនបើបានយកសំណល់គ្រាប់ធុញ្ញជាតិទាំងនោះ ទៅរួមផ្សំជាមួយគ្រាប់ពូជ ដែលពួកគេត្រូវបង្កបង្កើនផល នារដូវធ្វើស្រែចម្ការនោះ នឹងធ្វើឱ្យភោគផលកសិកម្មរបស់ពួកគេ នឹងដុះលូតលាស់បានល្អ ព្រមទាំងទទួលបានទិន្នផលខ្ពស់ថែមទៀត។ ជាការពិត ពិធីច្រត់ព្រះនង្គ័លគឺជាជំនឿរបស់ប្រជាជនខ្មែរ ជាពិសេសប្រជាកសិករតែម្តង ប៉ុន្តែនាពេលសព្វថ្ងៃនេះ ដោយសារតែការប្រែប្រួលនៃអាកាសធាតុ ដូច្នេះហើយ បើទោះបីជាទំនាយទាយថាល្អ ប៉ុន្តែប្រសិនបើមិនសូវមានទឹកភ្លៀង ដំណាំកសិកម្មក៏ពិបាកនឹងទទួលទិន្នផលល្អប្រសើរផងដែរ។

មួយវិញទៀត ខណៈដែលប្រជាកសិករខ្មែរមួយចំនួនធំ ក៏បានងាកមកប្រើគោយន្តនៅក្នុងការដាំដុះរបស់ខ្លួនផងនោះ ក៏ជាហេតុធ្វើឱ្យមានការថមថយនៃភាពស័ក្តិសិទ្ធិនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនេះដែរ ឬមួយក៏ប្រហែលជាអាចមកពីស្ដេចមាឃ ដែលសព្វថ្ងៃនេះ គ្រាន់ជាអ្នកតំណាងឱ្យព្រះមហាក្សត្រមកច្រត់នង្គ័ល ខុសពីអតីតកាល ដែលព្រះមហាក្សត្រផ្ទាល់យាងច្រត់ព្រះនង្គ័លដោយអង្គឯងនោះ។ ពិតណាស់ កាលពីបូរាណនៅក្នុងសង្គមខ្មែរ ព្រះមហាក្សត្រមានឥទ្ធិពល និងភាពស័ក្តិសិទ្ធិខ្លាំងណាស់ នៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរយើង ហើយមកដល់ឥឡូវក៏មិនសូវខុសគ្នាប៉ុន្មានដែរ ដូច្នេះ ការយាងជាស្ដេចមាឃ ដើម្បីច្រត់ព្រះនង្គ័ល ដោយព្រះមហាក្សត្រ គឺពិតជាមាន អត្ថន័យ និងបង្កប់នូវឥទ្ធិពល ព្រមទាំងជំនឿយ៉ាងខ្លាំងក្លា នៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរយើង។ ប៉ុន្តែនាពេលសព្វថ្ងៃនេះ ស្ដេចមាឃគ្រាន់តែជាមន្ដ្រីជាន់ខ្ពស់ ដែលត្រូវបានចាត់ឲ្យជាតំណាងព្រះមហាក្សត្រ ដើម្បីច្រត់ព្រះនង្គ័លតែប៉ុណ្ណោះ ដែលនេះអាចជាមូលហេតុមួយដែរ ដែលធ្វើឱ្យជំនឿ ចំពោះព្រះរាជពិធីច្រង់ព្រះនង្គ័លត្រូវបានថមថយជាងមុននេះ។ បើទោះបីជា ជំនឿថមថយខ្លះក៏ដោយ ក៏ទំនៀមទម្លាប់ប្រពៃណីច្រត់ព្រះនង្គ័លនេះ នៅតែមានឥទ្ធិពលនៅក្នុងសង្គមខ្មែរយើងជានិច្ច ដោយសារតែទំនៀមទម្លាប់ប្រពៃណីនេះ បានចាក់ឫសយ៉ាងជ្រៅ នៅក្នុងផ្នត់គំនិតរបស់ប្រជាជនខ្មែរគ្រប់ជំនាន់ រហូតក្លាយជាអត្តសញ្ញាណជាតិមួយ ដែលពិបាកនឹងលុបបំបាត់បាន។ ដូច្នេះការអភិរក្ស និងការថែរក្សាទំនៀមទម្លាប់នេះ គឺកើតមានតាំងពីច្រើនជំនាន់មុនមកម្ល៉េះ ដូច្នេះ វាគឺជារឿងដ៏ចាំបាច់ ដើម្បីថែរក្សាអត្តសញ្ញាណជាតិខ្មែរមួយនេះ ឱ្យស្ថិតនៅគង់វង្ស និងដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយៗ ព្រមទាំងពិភពលោកទាំងមូល បានស្គាល់ និងយល់ដឹងផងដែរ៕

ប្រភព: tomnerb ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

មិនបានទៅមើល ប្រយ័ត្នសោយក្រោយ! តាំងពិព័រណ៍​​ បច្ចេកវិទ្យាឌីជីថល នៅកម្ពុជា ឆ្នាំ2019

ដោយ: ទំនើប 9 AM, Saturday, 16 Mar, 2019

ប្រទេសកម្ពុជា គឺកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍនៅលើគ្រប់វិស័យ លើសពីនេះវិស័យបច្ចេកវិទ្យា ក៏ជាវិស័យមួយ ដែលកម្ពុជា កំពុងពង្រីកសក្ដានុពលភាព ឱ្យកាន់តែ...

អ្នកជំនាញ ៩រូប ចែករំលែកកំហុសជាទូទៅ នៃការតុបតែង និងវិធីជៀសវាង

ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Feb, 2017

អ្នកតុបតែងនិមួយៗ តែងមានរចនាបទ និងវិធីសាស្រ្តក្នុងការតុបតែងខុសៗគ្នា យ៉ាងណាមិញ មានការតុបតែងមួយចំនួន តែងមានកំហុសឆ្គងស្រដៀងគ្នា ហើយកើតឡើងម្តងហើយម្តងទៀត...

ជៀសបានក៏ល្អ! តំណមទាំង 5 ដែលមិនត្រូវធ្វើក្នុងថ្ងៃចូលឆ្នាំចិន

ដោយ: ភារុន 8 AM, Saturday, 02 Feb, 2019

នៅអំឡុងពេលចូលឆ្នាំចិនរយៈពេល 3 ថ្ងៃនេះ។ ជនជាតិចិន ក៏ដូចជាអ្នកជាប់ខ្សែស្រឡាយខ្មែរ-ចិនទាំងអស់ តែងចាត់ទុកជាថ្ងៃដ៏ពិសេសបំផុត ដោយមិនត្រូវធ្វើអ្វីឱ្យល្អក់...

ចិញ្ចៀនភ្ជាប់ពាក្យ សម្រាប់ស្រ្តីស្អាតៗ ទាំង10

ដោយ: ដួងច័ន្ទ 9 PM, Monday, 19 Jun, 2017

សុភាពនារី ដែលជិតដល់ពេលភ្ជាប់ពាក្យ កំពុងតែឈឺក្បាល ក្នុងការជ្រើសរើសម៉ូដចិញ្ចៀនមែនទេ? ទំនើប សូមនាំមកជូននូវម៉ូដចិញ្ចៀនដ៏ស្រស់ស្អាតទាំង 10 ម៉ូដ សម្រាប់អ...

Tomnerb.Com - YouTube Channel