ចូលចិត្តទំនើប

Rollercoaster ខ្ពស់បំផុត និងលឿនបំផុតនៅអឺរ៉ុប បើកដំណើរការនៅសួនកំសាន្ត Ferrari Land ក្នុងប្រទេសអេស្ប៉ាញ

ដោយ: ដួងច័ន្ទ 8 PM, Monday, 10 Apr, 2017

ឧបករណ៍កំសាន្ត Rollercoaster ទើបនឹងបើកដំណើរការនាពេលថ្មីៗនេះ នៅក្នុងប្រទេសអេស្ប៉ាញ ជាផ្នែកទាក់ទាញមួយបន្ថែម នៅក្នុងសួនកំសាន្ត Ferrari Land។

Ferrari Land គឺជារមណីយដ្ឋានកំសាន្តចុងក្រោយបង្អស់ បន្ថែមនៅក្នុងសួនកំសាន្ត PortAventura World ជាសួនកំសាន្តទី៣ នៅក្នុងសួនកំសាន្តដ៏ធំនេះ មានទីតាំងស្ថិតនៅក្នុងតំបន់ ឆ្នេរ Costa Dorada នៃប្រទេសអេស្ប៉ាញ នៅក្បែទីក្រុង Barcelona។

សួនកំសាន្តថ្មីនេះ នឹងមានបំពាក់ឧបករណ៍កំសាន្តទាក់ទាញ ១១ប្រភេទ រួមទាំង Ferrari Experience ក៏ដូចជា Rollercoaster ខ្នាតធំ Red Force ផងដែរ។

ឧបករណ៍កំសាន្តថ្មីស្រឡាងមួយនេះ មានសន្ទុះល្បឿនចាប់ពី សូន្យ ដល់ ១១២ ម៉ៃក្នុងមួយម៉ោង ក្នុងពេលតែ៥វិនាទីប៉ុណ្ណោះ និងមានកម្ពស់ ៣៦៧ ហ្វីត មានន័យថាវា ធំលើស Blackpool’s The Big One ដែលជា Rollercoaster ខ្ពស់ជាងគេនៅក្នុងចក្រភពអង់គ្លេស រហូតដល់ជាង ១០០ហ្វីត។

សួនកំសាន្ត ដែលទើបនឹងបើកដំណើរការថ្មីៗនេះ បានសម្ភោធជាផ្លូវការដោយមានការចូលរួមពីកូនប្រុសរបស់លោក Enzo Ferrari គឺលោក Piero ដែលរួមមានកម្មវិធីប្លែកៗដូចជា ការប្រណាំងរថយន្តសិប្បនិមិត្ត ឡានប្រណាំងខ្នាតតូច និងការដាក់បង្ហាញគំរូផ្ទះបាយបែបអ៊ីតាលីផងដែរ។

Rollercoaster ដែលមានកម្ពស់ខ្ពស់បំផុត ក្នុងពិភពលោក មានកម្ពស់ ៤៥៦ ហ្វីត មាននៅក្នុងសួន កំសាន្ត Six Flags Great Adventure ក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិក។ ឧបករណ៍លេងកំសាន្ត ដែលមានកម្ពស់ខ្ពស់ជាងនេះ នឹងមានឈ្មោះថា Skyplex 360 មានគម្រោងសាងសង់ក្នុងរដ្ឋ Orlando។ ការសាងសង់ត្រូវបានពន្យារពេលជាច្រើនដង ប៉ុន្តែពេលនេះ វាទំនងជាលេចរូបរាងការដំណើរសាងសង់ហើយក្នុងឆ្នាំនេះ ហើយនឹងត្រូវបញ្ចប់ក្នុងឆ្នាំ ២០២០ ដែលជាឆ្នាំដាក់សម្ភោធ។

Rollercoaster ដែលមានល្បឿនលឿនជាងគេ នៅលើពិភពលោក មាននៅក្នុងសួនកំសាន្ត Ferrari World ក្នុងទីក្រុង Abu Dhabi និងមានល្បឿនលឿនបំផុត ១៤៩ ម៉ៃក្នុងមួយម៉ោង។ 

Europe-Fastest-Highest-Roler-Coaster-02

Europe-Fastest-Highest-Roler-Coaster-04

Europe-Fastest-Highest-Roler-Coaster-03

ប្រភព: Telegraph ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តិចនិចស្វែងរកកន្លែងថតរូបអាពាហ៍ពិពាហ៍

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 04 Sep, 2018

ថ្ងៃរៀបអាពាហ៍ពិពាហ៍គឺជាវេលាដ៏ពិសេសបំផុតសម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ ហើយអ្នកពិតជាចង់ធ្វើឱ្យវាល្អគ្រប់យ៉ាង។ អនុស្សាវរីយ៍សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍គឺជាអ...

វិធីជ្រើសរើសប្រដាប់ក្មេងលេង ដើម្បីឱ្យក្មេងកាន់តែឆ្លាត

ដោយ: ដួងច័ន្ទ 10 PM, Friday, 21 Jul, 2017

ចំណូលចិត្តរបស់ក្មេងៗ គឺសម្ភារៈលេងកំសាន្តគ្រប់ប្រភេទ។ វាទំនងដូចជាក្មេងៗទាំងនោះ ត្រូវបានទាក់ទាញដោយសភាវៈគតិរបស់ពួកគេ។ ប្រហែលជានេះបណ្តាលមកពី សម្ភារៈលេង...

៥ រុក្ខជាតិ មិនត្រូវការទឹកច្រើន និងវិធីថែទាំ

ដោយ: ស. លីង 9 PM, Tuesday, 11 Apr, 2017

សម្រាប់អ្នកមមាញឹក មិនអាចស្រោចទឹកថែទាំរុក្ខជាតិបានទៀងទាត់ ទំនើប សូមណែនាំ រុក្ខជាតិចំនួន ៥ ដែលអ្នកអាចដាំលម្អផ្ទះ ឬការិយាល័យ មាន៖ ផ្កាអ័រគីដេ ដើមពស់ ...

បំនិន ក្នុងការតុបតែងខ្លួន

ដោយ: ដួងច័ន្ទ 8 PM, Sunday, 06 Aug, 2017

ការតុបតែងខ្លួន សំខាន់បំផុតលើសម្លៀកបំពាក់ ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ។ មានវិធីសាស្រ្តជាច្រើនសម្រាប់អ្នកកែច្នៃជាល្បិច សម្រាប់ការតុបតែងខ្លួនឱ្យបានស្រស់...

Tomnerb.Com - YouTube Channel