ចូលចិត្តទំនើប

TWICE V-Live បណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីសមាជិកម្នាក់ ទទួលបានសារគំរាមគំហែងមួយនេះ!

ដោយ: ភារុន 9 AM, Saturday, 26 Jan, 2019

នាពេលថ្មីៗនេះ នៅក្នុងអំឡុងពេល TWICE V-Live ស្រាប់តែឃើញមានសារដ៏គួរឱ្យរន្ធត់មួយ បានបង្ហោះនៅក្នុងការជជែកផ្ទាល់នៅក្នុង Live របស់ក្រុមតារាចម្រៀងស្រីកូរ៉េខាងត្បូង TWICE ដ៏ល្បីល្បាញ ហើយក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលភ្លាមៗនៅពេលបានឃើញសារជាភាសាអង់គ្លេសរបស់អ្នកចូលរួម Chat ដែលមានគណនីឈ្មោះថា GFRIENDHATERS9 ដែលបានបង្ហោះសារគំរាមគំហែងដល់អាយុជីវិត សមាជិកក្រុមតារាចម្រៀងស្រី TWICE នោះគឺនាង Tzuyu ហើយសារនេះមានន័យថា ម្ចាស់គណនីរូបនេះ នឹងព្យាយាមសម្លាប់រូបនាងនៅថ្ងៃទី 30 ខែមករា ឆ្នាំ 2019 ខាងមុខនេះ។ ដូច្នេះរឿងនេះបានធ្វើឲ្យ អ្នកគាំទ្ររបស់នាងមានការព្រួយបារម្ភដល់សុវត្ថិភាពរបស់នាងយ៉ាងខ្លាំង។

បន្ទាប់ពីបានឃើញសារបែបនេះ ធ្វើឲ្យក្រុមការងាររបស់ JYPE បើកការស៊ើបអង្កេតថាតើ នេះគឺជាសារជូនដំណឹង ក្លែងក្លាយឬ? តែវាទំនងដូចជាមិនមែនជាការជូនដំណឹងក្លែងក្លាយទេ។ នេះជាហេតុដែលធ្វើឱ្យ JYPE បង្កើនការ ការពារសុវត្ថិភាពឱ្យក្រុមតារាចម្រៀងស្រី TWICE ទ្វេរដង។ យ៉ាងណាមិញ ចំពោះហេតុការណ៍នេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ហ្វេនៗតារា K-Pop ទាំងអស់ ដោយពួកគេបានចុច Like, ចែករំលែក, បញ្ចេញមតិយោបល់ និងចុចមើលជាច្រើនរាប់ពាន់ដង។ ហើយម្យ៉ាងទៀតក៏មានហ្វេនមួយចំនួន បានសន្និដ្ឋានថា វាអាចកើតឡើង ដោយសារតែការស្រឡាញ់ និងការគាំទ្រខ្លាំងហួសហេតុពេក។ គួររំលឹកផងដែរថា កាលពីមុន ក៏មានហេតុការណ៍ស្រដៀងគ្នាផងដែរ ធ្លាប់បានកើតឡើងទៅលើតារា K-Pop ផ្សេងទៀតដូចជា Yunho សមាជិកក្រុម TVXQ ត្រូវបានគេដាក់ថ្នាំសណ្តំនៅក្នុងទឹក ចំណែកឯតារាសម្តែងស្រី Do Ji Won ត្រូវគេចាប់នាងឃុំនៅក្នុងឡានផ្នែកខាងក្រោយជាដើម។

ឥឡូវនេះ JYPE មិនទាន់បានបញ្ចេញសេចក្តីថ្លែងការណ៍អំពីស្ថានការណ៍នេះនៅឡើយទេ។ យើងគិតថាវាអាចទៅរួច ដែលថាក្រុមហ៊ុន អាចនឹងឆ្លើយតប ខណៈពេលដែលរឿងរ៉ាវនេះកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយគ្រាន់តែព័ត៌មាននេះបានផ្ទុះឡើងជាលើកដំបូងប៉ុណ្ណោះ។

យើងនឹងធ្វើបច្ចុប្បន្នភាពនូវព័ត៌មាននេះ ប្រសិនបើមាន ដូច្នេះសូមមិត្តអ្នកអាន រងចាំតាមដានព័ត៌មានថ្មីៗបន្តបន្ទាប់ទៀតជាមួយនឹង ទំនើប ទាំងអស់គ្នា។

ប្រភព: koreaboo ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ស្បែកជើង ដ៏អស្ចារ្យ ប្រែកាយពីរាបស្មើ ទៅជាកែងចោត តែមួយប៉ប្រិចភ្នែក

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

ស្បែកជើង Mime et Moi ផ្តល់នូវផាសុកភាព និងការលេងម៉ូដបន្ថែម នៅគ្រប់កម្មវិធី។ គន្លឹះកែងស្បែកជើង បិទ និងបើក និងមានពណ៌ និងម៉ូដជាច្រើនជម្រើស សម្រាប់សុភាព...

Victoria ត្រៀមប្រមូលលុយ Backhams ធ្វើស្រាវីស្គីល

ដោយ: ដាលីស 12 AM, Sunday, 07 Jun, 2015

Victoria Backham ប្រហែលជាសប្បាយចិត្តខ្លាំងណាស់ ព្រោះត្រូវត្រៀមខ្លួនចាំប្រមូលលុយដុល្លារទៀតហើយ បន្ទាប់​ពី David Backham កំពូលស្វាមីដ៏ល្អ និងជាអតីតកីឡ...

តិចនិចតុបតែង គេហដ្ឋានដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 8 PM, Monday, 09 Oct, 2017

ការតុបតែងគេហដ្ឋាន ខុសពីការតុបតែងបន្ទប់ដទៃទៀត ព្រោះគេហដ្ឋានជាទីកន្លែង ដែលផ្តល់នូវ ភាពកក់ក្តៅ សុភមង្គល និងភាពរីករាយក្នុងគ្រួសារ។ ដើម្បីទទួលនូវអារម្មណ...

អត្ថន័យនៃការត្បូង ប្រចាំខែកំណើត

ដោយ: ដួងច័ន្ទ 8 PM, Monday, 12 Jun, 2017

ត្បូងកំណើត គឺជាត្បូងដែលផ្តល់ភាពស្រស់ស្អាត សម្រាប់តុបតែងលើគ្រឿងអលង្ការ និងគ្រឿងតុបតែងនានា។ ត្បូងទាំងនេះ មានអត្ថន័យពិសេស និងតំណាងឱ្យលក្ខណៈសម្បត្តិរបស...

Tomnerb.Com - YouTube Channel