ចូលចិត្តទំនើប

Rain វិលមកល្បី នៅក្នុងរឿងភាគថ្មី

ដោយ: ដាលីស 6 PM, Sunday, 07 Jun, 2015

ហ្វ៊ែនក្លឹប តារាសម្តែងកំលោះភ្នែកស្រៈអិ “រ៉េន” ឬ Jung Ji-hoon អាចត្រៀមខ្លួនរំភើបរីករាយបានហើយ ព្រោះខ្សែ​ភាព​​យន្ត​ភាគរឿងថ្មីរបស់ផលិតកម្ម SBS រឿង “សម្រាប់ខ្ញុំ អ្នកនាងស្អាតជាងគេបំផុត!” ដែលបានថតហើយ និងចាប់​ផ្តើម​ចាក់​​ផ្សាយ​កាលពី​ដើម​ឆ្នាំនេះ ដោយមានតារារូបសង្ហា សាច់ដុំមាំ “រ៉េន” និងតួឯកស្រីរូបស្អាត “គ្រីស្តាល់” ជាតារា​ឯក​។

នៅក្នុងសាច់រឿងបានរៀបរាប់ ពីសេចក្តីស្នេហារវាងកំលោះក្រមុំ ដែលប្រើប្រាស់បទភ្លេង ធ្វើជាថ្នាំព្យាបាលរបួសបេះដូងរបស់ពួកគេទាំងពីរ មុននឹងក្លាយជាសេចក្តីស្នេហាឡើង។

នៅក្នុងរឿងនេះ មានជាច្រើនឈុតឆាក ដោយសារតែកម្ពស់របស់តួប្រុស “រ៉េន” នោះ បានធ្វើឱ្យកើតបញ្ហា​ពេលចូល​ឆាក​​សម្តែងជាមួយនឹងតួស្រី រហូតដល់ “រ៉េន” ត្រូវឈរកន្ធែកជើង ដើម្បីបញ្ចុះកម្ពស់បន្តិច ឱ្យមើលទៅឃើញសមគ្នា តែទោះ​ជា​ឈរ​កន្ធែក​ជើងយ៉ាងណាក៏ដោយ ក៏ក្រុមការងារនៅតែសរសើរថា “រ៉េន” នៅតែរក្សាភាពឡូយសង្ហាបានល្អបំផុតដដែល។ សម្រាប់ទស្សនិកជន ដែលនិយមចូលចិត្តតារារូបសង្ហាម្នាក់នេះ សូមរង់ចាំទស្សនាកាយវិការ នៅក្នុងការសម្តែងថ្មីមួយ​របស់​កំលោះ “រ៉េន” នៅក្នុងខ្សែភាពយន្តភាគរឿង “សម្រាប់ខ្ញុំ អ្នក​នាងស្អាតជាងគេបំផុត!” នេះថា តើវាសាងនូវភាព​ពេញចិត្ត​ចំពោះ​លោក​អ្នកបានដូចរឿងមុនៗដែរ ឬទេ?

My_Lovable_Girl_03

My_Lovable_Girl_05

My_Lovable_Girl_04

My_Lovable_Girl_12

My_Lovable_Girl_02

My_Lovable_Girl_067

My_Lovable_Girl_068

អត្ថបទអ្នកចង់អាន

ប្លែក! ក្រុមហ៊ុនចិនមួយ ផ្តល់ពេលវេលាឱ្យបុគ្គលិក ជានារីនៅលីវ ឈប់សម្រាកដើម្បីស្វែងរកគូស្រករ

ដោយ: ចរិយា 9 AM, Wednesday, 14 Aug, 2019

ការណាត់ជួបគ្នា នៅសតវត្សរ៍ទី21 អាចជាការលំបាកមួយ ដោយសារតែ ភាពមមាញឹកនឹងការងារ។ ប៉ុន្តែ ប្រសិនបើនាយកក្រុមហ៊ុន ដែលអ្នកកំពុងធ្វើការជាមួយ ព្យាយាមផ្តល់ពេលវ...

ចិញ្ចៀន ត្បូងបី

ដោយ: ដួងច័ន្ទ 9 PM, Monday, 12 Jun, 2017

មនុស្សកើតមកតែងមានគូរ មិនថាយូរ ឬឆាប់ទេ ប៉ុន្តែការស្វែងរកដៃគូរួមជីវិត មិនមែនជារឿងងាយស្រួលនោះទេ។ នៅពេលដែលអ្នក ស្វែងរកឃើញមិត្តមួយរយឆ្នាំហើយ អ្នកនឹងចង់រ...

តិចនិចចិញ្ចឹម ក្មេងឆ្លាត

ដោយ: ដួងច័ន្ទ 10 PM, Friday, 21 Jul, 2017

ការចិញ្ចឹម បីបាច់ថែរក្សា និងបណ្តុះបណ្តាលក្មេងឆ្លាតវៃមួយរូប គឺសម្តៅលើការអភិវឌ្ឍន៍សក្តានុភាព របស់ក្មេង ធ្វើឱ្យក្មេងទទួលបាននូវគ្រប់យ៉ាង ដែលពួកគេត្រូវទ...

ការតុបតែងការិយាល័យ ផ្តល់អារម្មណ៍ដូចគេហដ្ឋាន

ដោយ: ដួងច័ន្ទ 10 PM, Sunday, 24 Dec, 2017

ទំនើប ដឹងច្បាស់ថាការធ្វើការ ក្នុងការិយាល័យពេលខ្លះ ផ្តល់នូវអារម្មណ៍ធុញថប់ ដែលធ្វើឱ្យអ្នកចង់តែ ត្រឡប់ទៅផ្ទះវិញ។ ដំណោះស្រាយបរិយាកាស នៅក្នុងបន្ទប់ការិយ...

Tomnerb.Com - YouTube Channel