ចូលចិត្តទំនើប

PSY រួចខ្លួនយ៉ាងប្រផិតប្រផើយ ពីការបាញ់គ្នា នៅក្នុងជំរុំហាត់ទាហាន

ដោយ: ដាលីស 9 PM, Sunday, 14 Jun, 2015

សារព័ត៌មាន របស់ដែនដីជ្រក់ស្ពៃ គីមឈី បានចុះផ្សាយពីព័ត៌មាន ដែលបានកើតឡើង នៅក្នុងបន្ទាយទាហាន នែកុក-ដុង នៅក្នុងតំបន់ ស ឆូ ប៉ែកខាងត្បូងនៃទីក្រុងសេអ៊ូល នៅវេលាម៉ោង 10ៈ44នាទីព្រឹក កាលពីពាក់កណ្តាលខែមុន ក្រោយពី​ពល​ទាហាន​ម្នាក់ ក្នុងកងអន្តរាគមន៍ ដែលបានស្គាល់ត្រឹមតែឈ្មោះថា “ឆយ” អាយុ 23ឆ្នាំ កំពុងហ្វឹកហាត់បាញ់​កាំភ្លើងវែង​ បែប​វាយលុក K-2 តម្រង់គោលដៅសុខៗ ក៏ស្រាប់តែបែរកាណុងកាំភ្លើង ត្រឡប់មកបាញ់ជះ​គ្រាប់ដាក់ពលទាហាន​គ្នាឯង ដែល​កំពុង​ឈរតម្រង់ជួរ រង់ចាំវេនចូលទៅហាត់បាញ់ ដែលនៅខាងក្រោយខ្នង បែបគ្មានអ្នកណានឹកស្មានដល់ រហូតជាហេតុធ្វើឱ្យ ​ពល​ទាហានម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង និងរបួស 3នាក់ ហើយក្នុងចំណោមអ្នករបួស 3នាក់​នោះ មានម្នាក់បាន​ទៅដាច់​ខ្យល់​ស្លាប់ ​នៅឯមន្ទីរពេទ្យ​​។

ចំណែកម្ចាស់បទ “ហ្កាំងណាំ ស្តាយល៍” ក៏ស្ថិតនៅក្នុងបន្ទាយនោះដែរ តែបានទទួលការ​អនុញ្ញាតិ ឱ្យចេញ​​ក្រៅទៅ​បំពេញ​​ធុរៈផ្ទាល់ខ្លួន មុននឹងត្រឡប់ចូលមក ក្នុងបន្ទាយវិញ នៅថ្ងៃដដែលនោះ ធ្វើឱ្យបណ្តាអ្នក​គាំទ្រនាំគ្នាសួរនាំ និងបារម្ភ​ពី​សុវត្ថិភាពរបស់ PSY ឬ ប៉ាក ជែសាំង ជាខ្លាំង។

ចំពោះព័ត៌មាននេះ តំណាងរបស់ PSY បានចេញមកជូនដំណឹង ដល់បណ្តាអ្នកសារព័ត៌មាន និងអ្នកគាំទ្រ ដើម្បីឱ្យ​បាត់​ភ័យ​បារម្ភ​ថា PSY ឬ ប៉ាក ជែសាំង បានទៅហ្វឹកហាត់ទាហាន នៅក្នុងបន្ទាយមួយនោះពិតមែន តែបានទទួលការអនុញ្ញាតិ ពី​ខាង​កង​ទ័ព​ឱ្យ​​ចេញទៅក្រៅនៅពេលព្រឹកថ្ងៃនោះ នៅវេលាម៉ោង 10:30 នាទី ជាហេតុធ្វើឱ្យ PSY បានរួចខ្លួនពីសោកនាដកម្ម​ក្នុងគ្រា​នោះ​យ៉ា​ង​ប្រផិត​ប្រផើយ ឥឡូវនេះ គេមានសុវត្ថិភាពល្អជាធម្មតាទេ៕

PSY-05

PSY-04

PSY-03

PSY-01

អត្ថបទអ្នកចង់អាន

អាថ៌កំបាំង ទាំង១០ របស់អ្នកជំនាញតុបតែង

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 15 Mar, 2017

តើអ្វីដែលអ្នកសម្គាល់ឃើញ មុនគេពេលអ្នកចូលទៅក្នុងភោជនីយដ្ឋាន? ឬការិយាល័យ? គេហដ្ឋានរបស់នរណាម្នាក់? បរិយាកាសជុំវិញខ្លួន ការតុបតែងខាងក្នុង និងអារម្មណ៍ដែល...

តិចនិចរៀបចំ បន្ទប់គេង ឱ្យទូលាយ

ដោយ: ដួងច័ន្ទ 9 PM, Friday, 18 Aug, 2017

ទំនើប សូមណែនាំតិចនិចងាយៗ ក្នុងការរៀបចំបន្ទប់គេងរបស់អ្នក ឱ្យមានសោភណ្ឌភាពស្រស់ ស្អាត មានសណ្តាប់ធ្នាប់ និងមានផ្ទៃធំទូលាយ។ បន្ថែមទំហំកន្លែងទុកដាក់សម្ភ...

ក្រុមហ៊ុន ជីហ្គៀ គាំទ្រប្រាក់រៀលដើម្បីលើកស្ទួយរូបិយវត្ថុខ្មែរ

ដោយ: ម៉ូនី 12 AM, Wednesday, 23 Mar, 2016

ដើម្បីចូលរួមចំណែកគាំទ្រគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិ ក្នុងការជួយជំរុញការចាយប្រាក់រៀលអោយបានកាន់តែទូលំទូលាយ ខាងវិស័យឯកជន ក្រុមហ៊ុន ជីហ្គៀ ជាក្រុម...

ម៉ាកគ្រឿងសង្ហារឹម ក្នុងបន្ទប់ទទួលភ្ញៀវល្បីៗទាំង ១០

ដោយ: ដួងច័ន្ទ 11 PM, Monday, 17 Apr, 2017

អ្នកកំពុងស្វែងរកគ្រឿងសង្ហារឹម សម្រាប់តុបតែងបន្ទប់ទទួលភ្ញៀវរបស់អ្នកមែនទេ? ប៉ុន្តែអ្នកមិនទាន់អាចសម្រេចចិត្តបាននៅឡើយទេមែនទេ? ដូចនេះ ទំនើប សូមនាំមកជូនន...

Tomnerb.Com - YouTube Channel