ចូលចិត្តទំនើប

PLENG សេវាកម្មតន្រ្តីដ៏សំបូរបែប នៅកម្ពុជា

ដោយ: ដួងច័ន្ទ 10 AM, Friday, 08 Mar, 2019

អ្នកស្រឡាញ់តន្រ្តីនៅទូទាំងប្រទេសកម្ពុជានឹងរីករាយកាន់តែខ្លាំងចំពោះការស្តាប់ចម្រៀងសំណព្វចិត្ត ជាមួយនឹងការដាក់ឱ្យដំណើរការកម្មវិធីថ្មី គឺកម្មវិធី Pleng ដែលនឹងផ្តល់នូវចម្រៀងខ្មែរ និងអន្តរជាតិលើសពីមួយលានបទ ទាំងការប្រើប្រាស់ Online និង Offline និងការស្តាប់តន្រ្តីតាមវិទ្យុ ចេញពីបណ្តាញវិទ្យុជាច្រើន ផ្តល់នូវការស្តាប់តន្រ្តីចម្រុះរសជាតិ។

ទាញចេញពីកម្មវិធី Smart Music app របស់ក្រុមហ៊ុន Smart កម្មវិធី Pleng ប្រើប្រាស់បច្ចេកវិទ្យាមកពីក្រុមហ៊ុន Hungama ដែលជាក្រុមហ៊ុនកំសាន្តឌីជីថលឈានមុខគេនៅក្នុងប្រទេសឥណ្ឌា និងក្រុមហ៊ុនហង្សមាស ដែលជាក្រុមហ៊ុនផ្តល់នូវសិល្បៈកំសាន្តធំជាងគេនៅក្នុងស្រុក ក្នុងនាំមកនូវជម្រើសបទចម្រៀងដ៏សម្បួរបែបមកកាន់អ្នកស្តាប់ទាំងអស់នៅកម្ពុជា។
ការទាញយកគ្មានដែនកំណត់ ការទស្សនាវីដេអូតាមចំណង់ចំណូលចិត្ត និងការស្តាប់វិទ្យុបន្តផ្ទាល់ នឹងទាមទារការចំណាយពីអ្នកប្រើប្រាស់ក្នុងតម្លៃត្រឹមតែ $1 ប៉ុណ្ណោះក្នុងមួយខែ ជាមួយនឹង App ដែលអាចប្រើប្រាស់បានទាំងនៅលើទូរសព្ទ Apple និង Android និងសម្រាប់អ្នកប្រើប្រាស់គ្រប់បណ្តាញទូរសព្ទចល័តទាំងអស់នៅក្នុងប្រទេសកម្ពុជា។ កត់ចំណាំថាវាមិនមែនសម្រាប់តែអ្នកប្រើប្រាស់បណ្តាញ Smart ប៉ុណ្ណោះទេ។

លោក Thomas Hundt នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart Axiata បានរៀបរាប់ថា «ចាប់ពីឆ្នាំ 2015 មក ក្រុមហ៊ុន Smart បានធ្វើការនាំមុខគេ ក្នុងការដាក់ឱ្យដំណើរការកម្មវិធីតន្រ្តីនៅក្នុងប្រទេសកម្ពុជា ដោយធ្វើការលើកកម្ពស់សិល្បៈករកម្ពុជា និងការរៀបចំកម្មវិធីប្រគុំតន្រ្តីលំដាប់អន្តរជាតិធំៗជាច្រើន»។

សិល្បករកម្ពុជានឹងទទួលបានកម្រៃសម្រាប់បទចម្រៀងរបស់ពួកគេ ហើយយើងសង្ឃឹមថាគំរូបច្ចេកវិទ្យាថ្មីសម្រាប់ការលើកកម្ពស់ និងគាំទ្រសិល្បករដថ្មីនេះ នឹងជួយធានាដល់ការរីកចម្រើន និងការអភិវឌ្ឍន៍វិស័យតន្រ្តីនៅកម្ពុជា។
តោះមកធ្វើការគាំទ្របច្ចេកវិទ្យាច្នៃប្រឌិតថ្មីនៅក្នុងស្រុកយើង ក៏ដូចជារួមគ្នាលើកកម្ពស់តម្លៃសិល្បៈខ្មែរទាំងអស់គ្នា តាមរយៈការទាញយកកម្មវិធី Pleng មកប្រើប្រាស់ឱ្យបានគ្រប់ៗគ្នា។

ប្រភព: geeksincambodia ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

The Rock ជាជនទីបីបំបែកស្នេហ៍ Irina និង Ronaldo

ដោយ: ដាលីស 6 PM, Thursday, 11 Jun, 2015

អាថ៍កំបាំងស្នេហា ដែលបែកបាក់រវាង Irina Shayk តារាបង្ហាញម៉ូដកំពូលសិចស៊ី ជនជាតិរុស្ស៊ី ជាមួយ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) តារាបាល់ទាត់លំដា...

តិចនិក រៀបចំបន្ទប់គេងតូចៗ

ដោយ: ដួងច័ន្ទ 5 PM, Friday, 21 Apr, 2017

បន្ទប់គេងតូចចង្អៀតផ្តល់នូវការតុបតែង ទាំងការច្នៃម៉ូតក្នុងបន្ទប់ និងទីតាំងផ្ទុកសម្ភៅរៈ។ ដូចនេះ ម្ចាស់ផ្ទះជាច្រើន បានប្រឈមមុខនឹងបញ្ហាមួយជាញឹកញាប់ គឺកា...

Christen Stewart មួម៉ៅខ្លាំងណាស់ ពេលដឹងថា “Pattinson” ភ្ជាប់ពាក្យជាមួយ “Twigs”

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

អ្នកដទៃអាចនឹង រីករាយត្រេកអរពេលដឹងថា Robert Pattinson តារាឯករូបសង្ហា ជាមួយនឹង FKA Twigs តារាចម្រៀងរាងស្វែលបានភ្ជាប់ពាក្យគ្នាហើយ តែសម្រាប់ Christen S...

តោះ! អានទាំងអស់គ្នា ជាមួយនឹងអាថ៌កំបាំង ដែលធ្វើឱ្យនារីជនជាតិចិនអាយុ 50ឆ្នាំ មានសម្រស់ស្រស់ស្អាត ដូចទើបអាយុ 25 ឆ្នាំ

ដោយ: ភារុន 8 AM, Wednesday, 24 Apr, 2019

នៅប្រទេសចិន នារីដ៏ស្រស់ស្អាតម្នាក់ មិនមែនគ្រាន់តែមើលៗទៅស្រស់ស្អាត ត្រឹមតែសម្បកក្រៅនោះទេ។ ដោយសារតែវប្បធម៌ចិនបូរាណ និយាយថារូបកាយ និងព្រលឹងវិញ្ញាណ គឺម...

Tomnerb.Com - YouTube Channel