ចូលចិត្តទំនើប

ស្ទើរតែ 80% នៅក្នុងប្រទេសជប៉ុនគាំទ្រស្រ្តី ឱ្យស្នងរាជបល្ល័ង្ក និង 82% មានអារម្មណ៍ស្រឡាញ់ព្រះចៅអធិរាជថ្មី!

ដោយ: ភារុន 8 AM, Thursday, 16 May, 2019

ការស្ទង់មតិរបស់វិបសាយព័ត៌មាន Kyodo News របស់ប្រទេសជប៉ុន បានបង្ហាញថា កាលពីថ្ងៃព្រហស្បតិ៍ ទី02 កន្លងទៅនេះថា ស្ទើរតែលើសពី 82% នៃអ្នកឆ្លើយនូវសំណួរ មានអារម្មណ៍ស្រឡាញ់នឹងព្រះចៅអធិរាជថ្មី Naruhito ដែលទើបនឹងគ្រងតំណែងនាពេលថ្មីៗនេះ។ ប៉ុន្តែក៏មាន 80% ក៏បាននិយាយថាពួកគេក៏នឹងគាំទ្រផងដែរ ចំពោះការអនុញ្ញាតឱ្យស្រ្តីអាចឡើងគ្រងរាជបល្ល័ង្ក ធ្វើជាអធិរាជថ្មី ផងដែរ។

នៅអំឡុងនៃការស្ទាបស្ទង់មតិទូទាំងប្រទេសរយៈពេលពីរថ្ងៃ ដែលបានធ្វើឡើងបន្ទាប់ពីថ្ងៃគ្រងរាជរបស់ព្រះចៅអធិរាជថ្មីNaruhito កាលពីថ្ងៃ ពុធ ទី 01 កន្លងទៅនេះ ក៏បានបង្ហាញថាមានអត្រា 82,5% បាននិយាយថាពួកគេមានអារម្មណ៍ស្រឡាញ់ដល់ព្រះចៅអធិរាជថ្មី Naruhito វ័យ 59ឆ្នាំ ខណៈពេលដែលមតិ 11,3% មិនមាន។ ផ្ទុយទៅវិញ ក៏មានមតិ 79,6% បានលើកឡើងថាពួកគេនឹងគាំទ្រដល់ស្រ្តីម្នាក់ អាចឡើងគ្រងរាជបល្ល័ង្កនាពេលអនាគត ខណៈពេលដែលមតិ 13,3% មិនមាន។

ប្រិយមិត្តអ្នកអានមានដឹងដែរឬទេ? រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសជប៉ុនមានការព្រួយបារម្ភ អំពីការស្នងរាជ្យ ដែលគ្រាន់តែអនុញ្ញាតឱ្យត្រឹមតែជាបុរស ទើបអាចទទួលស្នងតំណែងពីព្រះបិតា ក្នុងការឡើងគ្រងរាជធ្វើជាព្រះចៅអធិរាជបាន។ ម្យ៉ាងទៀត នៅក្នុងគ្រួសាររាជ្យវង្សបន្ទាប់ពីព្រះចៅអធិរាជថ្មី Naruhito វ័យ 59ឆ្នាំ ក៏នៅសល់តែបុត្រា និងបុត្រី របស់ទ្រង់ជាមួយនឹងព្រះមហេសី Masako នោះគឺព្រះរាជបុត្រ Hisahito វ័យ 12ឆ្នាំ និងព្រះនាង Aiko វ័យ 17ឆ្នាំ ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា យោងទៅតាមរដ្ឋាភិបាលប្រទេសជប៉ុន ការចំណាយសម្រាប់ពិធីឡើងគ្រងរាជសម្បត្តិ របស់ព្រះចៅអធិរាជថ្មី មានទំហំទឹកប្រាក់ខ្ទង់ 2.7 ពាន់លានយ៉េន ឬស្មើរនឹង 24 លានដុល្លារអាមេរិច។ ចំណែក ប្រជាជប៉ុនទូទាំងប្រទេសក៏នឹងត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេល 10ថ្ងៃផងដែរ៕

ប្រភព: japantimes ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

G-Devith មាន​ម្ចាស់ក្សត្រីគ្រាប់ពេជ្រមកស្រោចស្រង់ទើបមាន​ថ្ងៃនេះ

ដោយ: ម៉ូនី 1 AM, Friday, 10 Jun, 2016

គ្រប់​គ្នា​ពិត​ជាធ្លាប់​ស្តាប់​រួច​មក​ហេីយ​នូវ​ម្ចាស់​បទ រាំញីកែង​ជើង។ ហើយនៅ​ពេល​ថ្មី​ៗ​នេះ​ លោក ងួន​ ចាន់ដេវីត ឬ​ក៏ G-Devith ទើប​នឹង​ចេញ​នូវ​បទថម្...

ម៉ូតកៅអីធ្នាក់ដៃ រចនាបទពាក់កណ្តាលសតវត្សសម័យទំនើប ដ៏សក្តិសមសម្រាប់គេហដា្ឋន

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 19 Apr, 2017

បើសិនជាអ្នកកំពុងស្វែងរកកៅអី មានធ្នាក់ដៃ មានម៉ូតបែបពាក់កណ្តាលសតវត្សសម័យទំនើប (Mid-Century Modern) សម្រាប់គេហដ្ឋានដ៏ស្រស់ស្អាតរបស់អ្នក អ្នកបានមករកចំគ...

សម្ភារៈត្រូវមាន ក្នុងឡានគ្រប់ពេល

ដោយ: ដួងច័ន្ទ 5 PM, Thursday, 28 Sep, 2017

ការបើកបររថយន្តទៅទីជិត ឬទីឆ្ងាយ ទាមទារឱ្យមានការរៀបចំសម្ភារៈចាំបាច់មួយចំនួន ដើម្បីបង្ការ និងទប់ស្កាត់ហានិភ័យនានា បានទាន់ពេលវេលា។ ដឹងថាសម្ភារៈចាំបាច់ទ...

ម៉ាកសម្លៀកបំពាក់ មានតម្លៃថ្លៃបំផុត ទាំង10 លើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Sunday, 21 May, 2017

មនុស្សគ្រប់រូបសុទ្ធតែចង់បានភាពស្រស់ស្អាត ស៊ីវិល័យ និងទាក់ទាញ។ ការប្រើប្រាស់ផលិតផល ម៉ាកល្បីៗ កំពុងមានសន្ទុះកើនឡើងជាលំដាប់។ ដូចគ្នានេះដែរ សម្លៀកបំពាក...

Tomnerb.Com - YouTube Channel