ចូលចិត្តទំនើប

Mr.Mr.-Girls’ Generation ជាប់ក្នុងលំដាប់ បទភ្លេងល្បីបំផុតឆ្នាំ 2014

ដោយ: ដាលីស 9 PM, Tuesday, 02 Jun, 2015

បណ្តាហ្វ៊ែនក្លឹបនាំគ្នាហ៊ោឡើងម្តងទៀត នៅពេលបទចម្រៀងដ៏ល្បីល្បាញ ដូចជា បទ Mr.Mr. របស់ទេពអប្សរទាំង 9 នៃ​វង់ Girls’ Generation ជាក្រុមតារាចម្រៀងទ្វីបអាស៊ីតែមួយគត់ ដែលជាប់នៅក្នុងការចាត់លំដាប់ថ្នាក់ បទចម្រៀងល្បី នៃឆ្នាំ 2014 របស់​ទស្សនាវដ្តី TIME។

បទចម្រៀង Mr.Mr. ជាបទចម្រៀងរបស់ក្រុមតារាចម្រៀងអាស៊ីតែមួយគត់ ដែលជាប់លំដាប់ថ្នាក់លេខ 1 ក្នុងចំណោម 25បទចម្រៀង ដែលល្អបំផុតប្រចាំឆ្នាំនេះ ក្នុងចំណោមបទចម្រៀងល្បីៗជាច្រើន របស់តារាចម្រៀងលំដាប់ពិភពលោក ដូចជា Sam Smith, Michel Jackson និង​ Mariah Carey។ បទចម្រៀង Mr.Mr. បានបង្ហាញខ្លួនឡើង កាលពីខែកុម្ភៈកន្លងមក មាន​ភាព​លេចធ្លោ ដោយស្ទីលភ្លេងញាក់ លាយជាមួយ R and B តាមរយៈក្រុម Producer ល្បីឈ្មោះ The Underdogs។

Girls’ Generation ជាក្រុមតារាចម្រៀងមួយវង់ ដំបូងគេរបស់ឆ្នាំ 2014 ដែលមានចំនួនបើកមើល Music video បទ​ចម្រៀង​ល្បីៗនៅក្នុង youtube របស់ពួកនាង លើសពី 20លានវីយូ ក្នុងអំឡុងពេលតែ 2ខែប៉ុណ្ណោះ ហើយរហូតមកដល់បច្ចុប្បន្ន មានចំនួនវីយូខ្ពស់ដល់ទៅ 23លានវីយូ ឯណោះ។

កាលពីពេលមុននេះ បទចម្រៀង I Got a Boy បានទទួលការចាត់លំដាប់ថ្នាក់ ឱ្យស្ថិតនៅក្នុងលំដាប់លេខ 5 នៃ 10 បទចម្រៀងអស្ចារ្យ ប្រចាំឆ្នាំ 2013 របស់ Time magazine ទៀតផង៕

GGMrMr-04

GGMrMr-02

GGMrMr-03

GGMrMr-01

GGMrMr-05

អត្ថបទអ្នកចង់អាន

ល្បីថា Tang Wei ក្លាយជាជនទី3 បំបែកស្នេហ៍គេ

ដោយ: ដាលីស 12 AM, Saturday, 06 Jun, 2015

តារាឯកស្រីស្អាត ជនជាតិចិនដីគោក Tang Wei ប្រកាសព័ត៌មានភ្ជាប់ពាក្យ ជាផ្លូវការជាមួយនឹង Tae Yeon Kim អ្នកដឹក​នាំ​ខ្សែភាពយន្តជនជាតិកូរ៉េ រួចរាល់ហើយ កាលព...

តិចនិច ពាក់ក្រវិលពេជ្រ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 13 Jun, 2017

ទោះបីជាពេជ្រជាគ្រឿងលម្អ ដែលជានិមិត្តរូបនៃប្រណិតភាព និងភាពស្រស់ស្អាត ប៉ុន្តែមិនមានន័យថាអ្នកមិនអាចពាក់ក្រវិលពេជ្រ នៅក្នុងពិធីដ៏សាមញ្ញមួយបាននោះទេ។ មាន...

Euraasia Concept នាំមកនូវជីវិតប្រកបដោយប្រណីតភាពមកប្រទេសកម្ពុជា

ដោយ: ទំនើប 7 PM, Monday, 17 Sep, 2018

ភ្នំពេញ ១៤ កញ្ញា ២០១៨, Eurasia Concept ប្រកាសការបើកដំណើរការជាផ្លូវការនាថ្ងៃនេះ នៅប្រទេសកម្ពុជា ដែលមាន ទីតាំងនៅជាន់ទី 3 ផ្សារទំនើប Exchange Square ភ...

វិធីចងកន្សែង បង់ក ទាំង 10 ម៉ូដ

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 13 Jun, 2017

កន្សែងបង់ ក គឺជាគ្រឿងតុបតែងលម្អមួយប្រភេទ ដែលបន្ថែមសម្រស់ដ៏ស្រស់ស្អាត សម្រាប់សុភាព នារី បែបរាបសាររមទម្យ និងឆើតឆាយ ព្រោះវាមានពណ៌ និងម៉ូដចម្រុះ និងម៉ូ...

Tomnerb.Com - YouTube Channel