ចូលចិត្តទំនើប

Michel Jackson ធ្លាប់ចាប់រំលោភក្មេង រួចសូកលុយជាង 100លានផោនដ៍ ដើម្បីបំបិទមាត់

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

គ្មាននរណាបដិសេធបានឡើយថា Michel Jackson តារាចម្រៀងអមតៈ ជនជាតិអាមេរិក ដែលបានលាចាកលោកនេះទៅ
ហើយនោះ គឺជាមនុស្សដែលមានឈ្មោះល្បីលំដាប់ពិភពលោក និងមានទេពកោសល្យផុតកំពូលក្នុងពិភពចម្រៀង តែរឿងថ្មីៗ នេះកេរ្តិ៍ឈ្មោះរបស់គេ អាចនឹងរលាយសាបសូន្យបាត់អស់បាន បើសិនរឿងនេះជារឿងពិត ព្រោះមានការបើកកកាយថា Michel Jackson បានជះលុយសរុបទាំង​អស់ ដល់ទៅ 134លានផោនដ៍ ដើម្បីបិទមាត់ជនរងគ្រោះ ដែលត្រូវខ្លួនគេចាប់រំលោភ រួមទាំងក្រុម​គ្រួសារ​របស់​មនុស្សទាំងនោះមិនតិចជាង 20នាក់ឡើយ។

Wade Robson និង James Safsug គឺជាមនុស្ស 2នាក់ ដែលប្រកាស់ប្តឹងប្តល់ពាក់ព័ន្ធនឹងការដែលត្រូវ Michel Jackson
ចាប់រំលោភ ដោយពួកគេបានប្រកាស់ប្តឹងប្តល់ ជាផ្លូវការកាលពីចុងឆ្នាំ 2014។

James Safsug បានជួបនឹង Michel Jackson ជាលើកដំបូងនៅឆ្នាំ1987 ជាពេលដែលគេមានអាយុត្រឹមតែ 8ឆ្នាំ ដោយគេ
បានរៀបរាប់ថា ត្រូវ Michel Jackson ចាប់រំលោភជាច្រើនលើកអស់រយៈពេល 1ឆ្នាំ និងបន្តរហូតមកដល់អំឡុងពេលចេញដើរ Tour Concert ទៀតផង ហើយ James Safsug ដែលពេលនេះមានអាយុ 36ឆ្នាំហើយនោះ នៅបានអះអាងថែមទៀតថា រូបគេត្រូវបានបង្ខំ​ឱ្យ​ត្រូវតែរៀបការជាមួយ Michel Jackson ក្នុងពិធីមង្គលការបែបសម្ងាត់ទៀតផង។

ខណៈដែល Wade Robson បានអះអាងថា រូបគេត្រូវ Michel Jackson ចាប់រំលោភលើកដំបូង នៅពេលដែលគេមាន​អាយុ​7ឆ្នាំ និងក្នុងអំឡុងពេលចេញ Tour Concert នោះ រូបគេថែមទាំងត្រូវ Jackson បង្ខំឱ្យគេងគ្រែជាមួយរហូតទៀតផង។

ចំពោះរឿងក្តីនេះ បើតុលាការស៊ើបអង្កេត និងមានសាក្សីច្បាស់លាស់ ហើយកាត់ក្តីថា ជាកំហុសដោយចេតនារបស់​កំពូល​តារា​ចម្រៀងប៉ប់ ដែលបានស្លាប់បាត់ទៅហើយមែននោះ គ្រួសាររបស់ Michel Jackson អាចនឹងត្រូវរលំរលាយ និងបាត់បង់អស់​កិត្តិយសមិនខាន៕

michael-jackson-01

michael-jackson-04

michael-jackson-03

អត្ថបទអ្នកចង់អាន

បុរសអាយុ ៣០ ត្រូវរៀបចំជីវិត ដូចម្តេចខ្លះ?

ដោយ: ចរិយា 10 PM, Friday, 30 Dec, 2016

ចំពោះបុរសៗ បើអ្នកឈានដល់អាយុ ៣០ឆ្នាំ ហើយអ្នកសង្កេតឃើញថា អ្នកនៅមិនទាន់មានអ្វីសោះ អ៊ីចឹងសូមអ្នកសាកល្បងជ្រើសរើស ជំហានជីវិតដូចខាងក្រោម៖ ១. រកការងារថ្មី ...

វិធីសាស្រ្ត ៧យ៉ាង សម្រាប់ការពាក់គ្រឿងអលង្ការ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 06 Apr, 2017

គ្រឿងអលង្ការជាគ្រឿងលម្អ ដែលផ្តល់ជីវិតដល់សម្លៀកបំពាក់ និងផ្តល់នូវសម្រស់ដ៏ស្រ់ត្រកាលដល់ អ្នក។ តើមានតិចនិកល្អប្រសើរណាមួយ សម្រាប់ប្រើប្រាស់គ្រឿងអលង្ការ...

វិធីសាស្រ្តតុបតែងខ្លួន ជាមួយគ្រឿងអលង្ការ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

សព្វថ្ងៃនេះ ស្រ្តីជាច្រើនត្រូវការសម្ភារៈជាច្រើន សម្រាប់ប្រើប្រាស់។ ពួកគេត្រូវការតែងខ្លួនប្រកបដោយវិជ្ជាជីវៈ ជាភរិយា ជាម្តាយ។ល។ ហើយវាពិតជាមិនងាយស្រួល...

គោលគំនិត សម្រាប់ការតុបតែងគេហដ្ឋាន សម្រាប់និទាឃរដូវ

ដោយ: ដួងច័ន្ទ 7 PM, Monday, 20 Mar, 2017

សង្គមនៃការច្នៃម៉ូត តុបតែងធ្វើការប៉ាន់ប្រមាណអំពី ភាពពេញនិយមសោភណ្ឌភាព នៃការតុបតែង ផលិតផល និងវិធីសាស្រ្ត ដែលពួកគេគិតថា នឹងក្លាយជាចំណុចដៅសម្រាប់ឆ្នាំថ្...

Tomnerb.Com - YouTube Channel