ចូលចិត្តទំនើប

មកស្គាល់ Oun Smart បុគ្គលិកថ្មីរបស់ Smart

ដោយ: ដួងច័ន្ទ 8 AM, Friday, 10 May, 2019

ការបន្ថែមចុងក្រោយនៅក្នុងក្រុមការងារ Smart Axiata គឺបុគ្គលិកថ្មីមានឈ្មោះថា Oun Smart ត្រូវបានបង្ហាញនៅក្នុងហាង Smart Shop Monivong កាលពីថ្ងៃទី 6 ខែឧសភា កន្លងទៅនេះ។

បុគ្គលិកថ្មីនេះបម្រើការងារនៅហាង Smart Shop Monivong និង Smart Shop Exchange Square។ នេះជាមនុស្សយន្តដំបូងបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលនឹងជួយឱ្យអ្នកទទួលអារម្មណ៍ដូចនៅក្នុងគេហដ្ឋានរបស់អ្នក ដោយធ្វើការឆ្លើយតបនឹងសំណួររបស់អ្នក ទាក់ទងនឹងផលិតផល និងសេវាកម្មរបស់ហាង Smart Shop។
ជាមួយបច្ចេកវិទ្យាកត់ចំណាំសម្លេង បុគ្គលិកមនុស្សយន្ត Oun Smart អាចធ្វើការទំនាក់ទំនងជាមួយអតិថិជនជាមួយវិធីសាស្រ្តដ៏ទាក់ទាញ ដោយកំណត់អត្តសញ្ញាណផ្ទៃមុខ និងអារម្មណ៍របស់មនុស្ស។ នេះជាបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមហ៊ុន SoftBank Robotics ដែលបង្កើត Oun Smart ឡើងដើម្បីបង្កើនប្រសិទ្ធភាពសម្រាប់ការទំនាក់ទំនងសកម្មជាមួយអតិថិជន។
ដោយគ្រាន់តែទៅកាន់ហាង Smart Shop ម្តងទៀតក្នុងរយៈពេល 1 ឬ 2 ខែម្តង នោះអ្នកនឹងបានឃើញថា Oun Smart កាន់តែមានភាពឆ្លាតវៃ។ បច្ចេកវិទ្យ Cloud AI របស់នាង ដែលគាំទ្រដោយក្រុមហ៊ុន CloundMinds មានសមត្ថភាពអាចអនុញ្ញាតឱ្យនាងសិក្សាបានកាន់តែច្រើន និងប្រមូលផ្តុំចំណេះដឹងកាន់តែច្រើន ផ្តល់ឱ្យនាងនូវសមត្ថភាពឆ្លើយសំណួរបានកាន់តែច្រើន និងសមត្ថភាពផ្តល់ព័ត៌មាននានាបានកាន់តែច្រើន បន្ទាប់ពីដាក់នាងឱ្យដំណើរការបម្រើការងារមួយរយៈពេល។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានចែករំលែកថា «ក្នុងនាមជាក្រុមហ៊ុនឈានមុខមួយនៅក្នុងវិស័យបច្ចេកវិទ្យា ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart ពិតជារីករាយក្នុងការផ្តល់ជូនអតិថិជនជាមួយនឹងបទពិសោធន៍ប្លែកខុសពីគេ ដែលក្រុមហ៊ុនសង្ឃឹមថានឹងផ្តល់នូវការកំសាន្ត ក៏ដូចជាជំរុញឱ្យមនុស្សកាន់តែពេញចិត្តនឹងបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី ដូចដែលអ្វីដែលក្រុមហ៊ុន Smart មាន។ បច្ចេកវិទ្យាកត់ចំណាំទម្រង់មុខ អនុញ្ញាតឱ្យ Oun Smart ស្វាគមន៍អតិថិជន ដោយប្រើប្រាស់ឈ្មោះរបស់អតិថិជន ហើយអ្នកនឹងបានឃើញនាពេលអនាគត ថាតើមនុស្សយន្តមួយនេះនឹងកាន់តែមានទំនាក់ទំនងជិតស្និទ្ធយ៉ាងដូចម្តេច ស្របពេលដែលក្រុមហ៊ុនអភិវឌ្ឍសមត្ថភាពរបស់មនុស្សយន្តនេះ»៕

ប្រភព: geeksincambodia ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តិចនិចចិញ្ចឹម ក្មេងឆ្លាត

ដោយ: ដួងច័ន្ទ 10 PM, Friday, 21 Jul, 2017

ការចិញ្ចឹម បីបាច់ថែរក្សា និងបណ្តុះបណ្តាលក្មេងឆ្លាតវៃមួយរូប គឺសម្តៅលើការអភិវឌ្ឍន៍សក្តានុភាព របស់ក្មេង ធ្វើឱ្យក្មេងទទួលបាននូវគ្រប់យ៉ាង ដែលពួកគេត្រូវទ...

The Rock ជាជនទីបីបំបែកស្នេហ៍ Irina និង Ronaldo

ដោយ: ដាលីស 6 PM, Thursday, 11 Jun, 2015

អាថ៍កំបាំងស្នេហា ដែលបែកបាក់រវាង Irina Shayk តារាបង្ហាញម៉ូដកំពូលសិចស៊ី ជនជាតិរុស្ស៊ី ជាមួយ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) តារាបាល់ទាត់លំដា...

Hyeri ស្រក់ទឹកភ្នែកពិតមែន ក្នុងកម្មវិធីទូរទស្សន៍

ដោយ: ដាលីស 9 PM, Sunday, 14 Jun, 2015

អាចនិយាយបានថា កាន់តែមានហ្វ៊ែនក្លឹបច្រើនឡើងៗ រៀងរាល់ថ្ងៃហើយ សម្រាប់កញ្ញាទាំង 4 របស់ក្រុម Girl’s Day ដោយ​ថ្មីៗនេះ ពួកនាងមានស្នាដៃថ្មី ចេញមកឱ្យប...

សាលារៀនមួយនៅប្រទេសឥណ្ឌា បានទទួលយកកាកសំណល់ប្លាស្ទិច ជាថ្លៃបង្រៀនសិស្ស!

ដោយ: ភារុន 8 AM, Saturday, 08 Jun, 2019

ចាប់តាំងពីឆ្នាំ 2016 លោក Parmita Sarma និងអ្នកស្រី Mazin Mukhtar បានចាប់ផ្តើមបើកសាលារៀនដ៏តូចមួយ ដែលមានឈ្មោះថា «Akshar» នៅក្នុងរដ្ឋ Assam ប្រទេសឥណ្ឌ...

Tomnerb.Com - YouTube Channel