ចូលចិត្តទំនើប

ដឹងអត់! មុនល្បីក្រុមតារាចម្រៀងស្រី BlackPink មានសមាជិកទី 5

ដោយ: ភារុន 8 AM, Friday, 21 Dec, 2018

សូមប្រិយមិត្តក្រឡេកមើលរូបថតរបស់ក្រុមតារាចម្រៀង BlackPink នេះ អ្នកប្រាកដជាបានឃើញនូវរូបភាពតារាស្រីម្នាក់ទៀតដែលឈរនៅក្បែរ Rose។ វាពិតជាធ្វើឱ្យអ្នកគាំទ្រក្រុមតារាចម្រៀង BlackPink មានការភ្ញាក់ផ្អើលខ្លាំងណាស់ និងមានចម្ងល់ឆ្ងល់ថា ហេតុអ្វីបានតារាស្រីរូបនេះ មិនបានបង្ហាញខ្លួន ជាសមាជិកទី 5 របស់ក្រុមចម្រៀងដ៏ល្បីមួយនេះ?

ខណៈពេលដែលក្រុមតារាចម្រៀង BlackPink កំពុងតែមានភាពល្បីល្បាញ កាលពីឆ្នាំ 2016 នោះ មានព័ត៌មានមួយបែកធ្លាយថា ក្រុម BlackPink គ្រោងនឹងមានសមាជិករហូតដល់ 9 នាក់ ប៉ុន្តែនាពេលបច្ចុប្បន្ននេះត្រូវបានកាត់បន្ថយសមាជិក នៅសល់ត្រឹមតែ 4 នាក់ប៉ុណ្ណោះ។
ការគ្រោងនឹងបង្កើតក្រុម BlackPink ដែលមានសមាជិកចំនួន 9 នាក់ គឺជាផែនការណ៍របស់ក្រុមហ៊ុន YG ប៉ុន្តែលោក Yang Hyun Suk ដែលជាអ្នកចាត់ការរបស់ក្រុមហ៊ុននេះ បានធ្វើការផ្លាស់ប្តូរផែនការណ៍ភ្លាមៗ ដោយធ្វើឱ្យសមាជិក 4 នាក់នៃក្រុម BlackPink មានភាពល្បីល្បាញក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះជាមុនសិន។ ដូច្នេះនៅសល់សមាជិក 5 នាក់ផ្សេងទៀត ដែលកំពុងហ្វឹកហាត់នៅក្នុងក្រុមហ៊ុន YG Entertainment នៅឡើយ នឹងបង្ហាញខ្លួន។ ក្នុងចំណោមសមាជិកទាំង 5 នាក់នោះ មានសមាជិកម្នាក់មានឈ្មោះថា Miyeon ។ នាងបានទទួលការហ្វឹកហាត់អស់រយៈពេល 5 ឆ្នាំ ហើយត្រូវបានគេរពឹងទុកថា នាងនឹងបង្ហាញខ្លួនរួមជាមួយសមាជិកក្រុម BlackPink ផ្សេងទៀត តាំងតែពីចេញអាល់ប៊ុមដំបូងរបស់ក្រុម ហើយជាសមាជិកទី 5 របស់ក្រុម។ ប៉ុន្តែបច្នុប្បន្ននេះ នាងបែរជាបានទៅចូលរួមនៅក្នុងក្រុមតារាចម្រៀងស្រីមួយក្រុមផ្សេងទៀតនោះគឺក្រុម (G)I-DLE ដែលមិនមែនជាក្រុមតារាចម្រៀងរបស់ក្រុមហ៊ុន YG ជាអ្នកគ្រប់គ្រងទេ តែគ្រប់គ្រងដោយក្រុមហ៊ុន Cube Entertainment។

រូបថតរបស់ Miyeon ជាមួយសមាជិក 4 នាក់របស់ក្រុម BlackPink នៅពេលដែលនាងនៅកំពុងហ្វឹកហាត់នៅឡើយ នៅក្នុងក្រុមហ៊ុន YG បានលេចឡើងមក ធ្វើឱ្យអ្នកគាំទ្រជាច្រើនបានបញ្ចេញមតិជាច្រើនថា «តើនាងពិតជាសក្តិសមនឹងក្រុម BlackPinkដែរឬទេ?»។
ទោះបីជាមូលហេតុដែល Miyeon មិនបានចូលរួមក្រុម BlackPink មិនមានភាពច្បាស់លាស់ក្តី ប៉ុន្តែមានពាក្យចចាមអារ៉ាមមួយបាននិយាយថា នាងត្រូវបានគេថតជាប់នៅជាមួយកីឡាករប្រកួត MIX & MATCH គឺលោក Jung Jin Hyung នៅទឹកដីប្រទេសជប៉ុន នោះអាចជាមូលហេតុដែលនាងត្រូវចាកចេញពីក្រុមហ៊ុន YG Entertainment។ ទោះបីជាយ៉ាងនេះក្តី ក៏នាងនៅតែមានទំនាក់ទំនងល្អជាមួយសមាជិកក្រុម BlackPink ដទៃទៀតផងដែរ ខណៈពេលដែលនាងបានបង្ហាញខ្លួននៅក្នុងប៉ុស្តិ៍វិទ្យុដ៏ល្បីមួយនៅទីក្រុង សេអ៊ូល ហើយនាងក៏បានទទួលការអបអរសាទរពីក្រុម BlackPink នៅពេលនាងបានទទួលភាពជោគជ័យនៅក្នុងអាល់ប៊ុមដំបូងរបស់នាងជាមួយនឹងក្រុម (G)I-DLE ។

បើទោះបីជា Miyeon និងក្រុម BlackPink បានធ្វើដំណើរលើផ្លូវដាច់ដោយឡែកពីគ្នាក្តី ប៉ុន្តែភាពល្បីល្បាញរបស់នាងជាមួយក្រុម (G)I-DLE នៅតែដំណើរការបានយ៉ាងរលូន ហើយក៏មិនចាញ់នឹងក្រុមតារាចម្រៀងផ្សេងទៀត នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះផងដែរ។ ប្រិយមិត្តអាចទស្សនាវីឌីអូចម្រៀងរបស់នាងនៅខាងក្រោមនេះ។

ប្រភព: koreaboo ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តោះ! មកស្វែងយល់ទាំងអស់គ្នា អំពីពិធីច្រត់ព្រះនង្គ័ល ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ

ដោយ: ភារុន 9 AM, Tuesday, 07 May, 2019

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង ដែលមានតាំងពីអតីតកាលមកម្ល៉េះ ដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីប្រកាសអំពីដំណើរមកដល់នៃរ...

គន្លឹះសម្រាប់ការរៀបចំ គ្រឿងសង្ហារឹម ក្នុងបន្ទប់ទទួលភ្ញៀវ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Mar, 2017

ក្រុមហ៊ុន Domino បានចេញផ្សាយសៀវភៅទី២ ដែលបង្ហាញពីគន្លឹះមួយចំនួន អំពីការរៀបចំគ្រឿង សង្ហារឹមក្នុងបន្ទប់ទទួលភ្ញៀវ។ ដូច្នេះ សូមមកធ្វើការស្វែងយល់ជាមួយ ទំ...

សម្ភារៈតុបតែងខ្លួន សម្រាប់សុភាពបុរស

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

នៅក្នុងអត្ថបទរបស់ ទំនើប ខាងក្រោមនេះ អ្នកនឹងបានស្វែងយល់ពីផលិតផល 6 ប្រភេទ ដែលសុភាពបុរសទាំងអស់ត្រូវតែមាន។ ផលិតផលខ្លះនឹងជួយអ្នកឱ្យកាន់តែស្រស់សង្ហា ខណៈដ...

អាថ៌កំបាំង ទាំង១០ របស់អ្នកជំនាញតុបតែង

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 15 Mar, 2017

តើអ្វីដែលអ្នកសម្គាល់ឃើញ មុនគេពេលអ្នកចូលទៅក្នុងភោជនីយដ្ឋាន? ឬការិយាល័យ? គេហដ្ឋានរបស់នរណាម្នាក់? បរិយាកាសជុំវិញខ្លួន ការតុបតែងខាងក្នុង និងអារម្មណ៍ដែល...

Tomnerb.Com - YouTube Channel