ចូលចិត្តទំនើប

មិនធម្មតា! KFC ប្តេជ្ញាកាត់បន្ថយកាកសំណល់ វេចខ្ចប់ដោយប្លាស្ទិកនៅឆ្នាំ 2025

ដោយ: ភារុន 8 AM, Thursday, 07 Feb, 2019

KFC គឺជាហាងថ្មីមួយទៀតហើយ ដែលបានប្រកាសផែនការ អំពីការកាត់បន្ថយកាកសំណល់ វេចខ្ចប់ដោយប្លាស្ទិក ដោយមូលហេតុថា កាកសំណល់ប្លាស្ទិក គឺជាកាកសំណល់ ដែលមិនអាចកែច្នៃប្រើឡើងវិញបាន និងមិនងាយរលាយ ហើយក៏ធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់បរិស្ថានរបស់ភពផែនដី។
បន្ទាប់ពីក្រុមហ៊ុន Nestle និងហាង Starbucks កាលពីដើមសប្តាហ៍នេះក៏មានហាង KFC មួយទៀតផងដែរ ក៏នឹងធ្វើការផ្លាស់ប្តូរទស្សនៈវិស័យរបស់ខ្លួន ដោយខិតខំប្រឹងប្រែងស្វែងរកផលិតផលជំនួស ក្នុងគោលបំណងដើម្បីលុបបំបាត់ចោល នូវការប្រើប្រាស់ថង់ប្លាស្ទិក ទុយយ៉ោ កែវ និងគម្រប្លាស្ទិក…ជាដើម។

កត្តាចម្បងដែលធ្វើឱ្យ KFC មានគំនិតនេះ ព្រោះថា សព្វថ្ងៃនេះ ភពផែនដីកំពុងមានការប្រែប្រួល ស៊ីតុណ្ហភាពយ៉ាងខ្លាំង ហើយក៏មានគ្រោះធម្មជាតិដ៏អាក្រក់ៗ កើតឡើងជាញឹកញាប់ថែមទៀត ហើយដោយសារមួយផ្នែក គឺមកពីកាកសំណល់ ប្លាស្ទិកនេះឯង។ ការផ្លាស់ប្តូរមកប្រើប្រាស់វត្ថុ ដែលអាចកែច្នៃឡើងវិញបាន ឬវត្ថុដែលមិនអាចបំផ្លាញប្រព័ន្ធជីវចម្រុះរបស់ភពផែនដី គឺជាជំហានមួយឆ្ពោះទៅរក សកម្មភាពដ៏ល្អរបស់មនុស្ស ដែលមាននិរន្តភាព បើទោះបីជាការផ្លាស់ប្តូរបែបនេះតែមួយមុខ មិនទាន់គ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហាប្លាស្ទិកនេះក្តី ក៏ KFC នៅតែចង់ធ្វើ។

សូមបញ្ជាក់ កាលពីរដូវក្តៅឆ្នាំមុននេះ ហាង Starbucks ក៏បានប្រកាសថា ហាងរបស់ខ្លួននឹងបញ្ឈប់ការផ្តល់ជូន ទុយយ៉ោប្លាស្ទិក ទៅឱ្យអតិថិជន ដែលមកកាន់ហាង ដែលនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ 2020។ ម្យ៉ាងទៀតនេះក៏ជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់ហាង ក្នុងការលុបបំបាត់ ប្រភេទនៃកាកសំណល់ប្លាស្ទិកនេះដែរ។ លើសពីនេះ Starbucks មានគម្រោងនឹងប្រើប្រាស់វត្ថុ ប្រភេទថ្មីគឺជាគម្របប្លាស្ទិក ដែលមិនត្រូវការប្រើរួមជាមួយនឹងទុយយ៉ោ ឬការប្រើទុយយ៉ោធ្វើពីក្រដាសវិញ ប្រសិនបើអតិថិជនណា ត្រូវការប្រើវាជាចាំបាច់។ ប៉ុន្តែក៏មានមនុស្សមួយចំនួន បានបញ្ចេញមតិ រិះគន់ទៅលើផែនការនេះ ដោយពួកគេមានប្រិតកម្មថា ការលុបបំបាត់នូវការប្រើប្រាស់ទុយយ៉ោ អាចប៉ះពាល់ដល់មនុស្សពិការ ដោយសារតែពួកគេមិនអាចផឹកទឹក ឬភេសជ្ជៈ ពីមាត់កែវ ឬពែងផ្ទាល់បានឡើយ។
បន្ថែមពីនេះ ទស្សនៈរបស់ KFC ដែលរំពឹងទុកថា ខ្លួននឹងអាចសម្រេចបានលគោលដៅ ក្នុងការកាត់បន្ថយកាកសំណល់ ប្លាស្ទិកនេះ ដូចគ្នាទៅនឹងការសម្រេចគោលដៅកាលពីមុនរបស់ខ្លួន ដែលប្រកាសអំពី ការលុបបំបាត់ថ្នាំអ៊ង់ទីប៊ីយោទិក ដែលគេយកទៅចាក់នៅក្នុងសាច់មាន់ នៅសហរដ្ឋអាមេរិកផងដែរ។

ប្រភព: slashgear ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ការតុបតែងបន្ទប់ ១៧ម៉ូត សម្រាប់អ្នកឈ្លក់វង្វេងនឹងសៀវភៅ

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 15 Mar, 2017

អ្នកជាមនុស្សងប់ងល់ នឹងការអានសៀវភៅ ដែលមែនទេ? នៅពេលអានសៀវភៅ យើងត្រូវការបរិយាកាស ស្ងប់ស្ងាត់ គ្មានការរំខាន ដែលជួយឱ្យយើងអានប្រមូលអារម្មណ៍ អានសៀវភៅបានមូ...

អាងហែលទឹក ៦ ម៉ូដសម្រាប់ផ្ទះជាន់លើ ធំ តូច នៅក្រុង និងជនបទ

ដោយ: ស. លីង 6 AM, Saturday, 17 Jun, 2017

ការហែលទឹក គឺជាកីឡាសម្រាប់សុខភាពផង និងជាសកម្មភាពជួយកាត់បន្ថយភាពធុញថប់ និងតប់ប្រមល់ផង។ អ្នកដែលនិយមការហែលទឹក តែងតែរៀបចំអាងហែលទឹក ក្នុងគេហដ្ឋានរបស់ខ្លួ...

G-Devith មាន​ម្ចាស់ក្សត្រីគ្រាប់ពេជ្រមកស្រោចស្រង់ទើបមាន​ថ្ងៃនេះ

ដោយ: ម៉ូនី 1 AM, Friday, 10 Jun, 2016

គ្រប់​គ្នា​ពិត​ជាធ្លាប់​ស្តាប់​រួច​មក​ហេីយ​នូវ​ម្ចាស់​បទ រាំញីកែង​ជើង។ ហើយនៅ​ពេល​ថ្មី​ៗ​នេះ​ លោក ងួន​ ចាន់ដេវីត ឬ​ក៏ G-Devith ទើប​នឹង​ចេញ​នូវ​បទថម្...

តិចនិចជ្រើសរើសសម្លៀកបំពាក់តាមទម្រង់រាងកាយ

ដោយ: ដួងច័ន្ទ 9 AM, Monday, 06 Aug, 2018

ស្រ្តីភាគច្រើនតែងចំណាយពេលច្រើននៅមុខទូរសម្លៀកបំពាក់ ដើម្បីស្វែងរកឈុតសក្តិសមសម្រាប់កម្មវិធីពិសេសៗ។ ការស្វែងរកសម្លៀកបំពាក់ដែលនឹងបង្ហាញអំពីរាងកាយដ៏ស្រស...

Tomnerb.Com - YouTube Channel