ចូលចិត្តទំនើប

អាហារ 5 យ៉ាង ដែលអ្នកមិនគួររក្សាទុក នៅក្នុងទូរទឹកកក

ដោយ: ភារុន 7 AM, Wednesday, 26 Jun, 2019

ទូទឹកកក គឺជាឧបករណ៍ ដែលជាទីស្រលាញ់របស់មនុស្សជាច្រើន ហើយពួកគេបានសន្មតថា វាមិនអាចធ្វើខុសឡើយ។ ទោះបីជា វាមានជំនាញក្នុងការថែរក្សាអាហារ បន្លែ ផ្លែឈើ និងសាច់ ឱ្យនៅតែស្រស់ និងរក្សាបានគុណភាពល្អឥតខ្ចោះក៏ដោយ ប៉ុន្តែវាក៏នៅតែមានអាហារចំនួន 5 យ៉ាង ដែលនឹងបាត់បង់គុណភាព និងរសជាតិ លឿនជាងមុន ប្រសិនបើអ្នកយកទៅដាក់ក្នុងទឹកកក។ តោះ! ចង់ដឹងថាមានអាហារអ្វីខ្លះ មកអានអត្ថបទខាងក្រោម ជាមួយនឹងយើង៖
1. នំបុ័ង
បរិយាកាសនៅក្នុងទូទឹកកក គឺត្រជាក់ សើម ដូច្នេះ វានឹងធ្វើឱ្យនំប៉័ងកាន់តែឆាប់ស្ងួត រឹង និងខូចគុណភាព។ ម្យ៉ាងទៀត នំបុ័ង ត្រូវបានរក្សាទុកបានយ៉ាងល្អបំផុត នៅខាងក្នុងថង់ក្រដាស ប្រសិនបើអ្នកចង់រក្សាទុកនំបុ័ង ឱ្យនៅល្អបានយូរ។ ប៉ុន្តែសូមដាក់វាទៅក្នុងថង់ប្លាស្ទិច ដែលបិទជិត។

2. ដំឡូងបារាំង
ការរក្សាដំឡូង នៅក្នុងសីតុណ្ហភាពទាបជាង 7 អង្សាសេគឺ មិនល្អទេ។ ពីព្រោះនៅក្នុងសីតុណ្ហភាពនេះ នឹងធ្វើឱ្យជាតិម៉្សៅដែលមាននៅក្នុងដំឡូង ចាប់ផ្តើមបំបែកទៅជាជាតិស្ករ នឹងអាចបណ្តាលឱ្យមានការផ្លាស់ប្តូរគុណភាព និងរសជាតិ ដែលធ្វើឱ្យដំឡូងកាន់តែផ្អែមខ្លាំង និងរឹងខ្លាំង។

3. ផ្លែល្ពៅ
ប្រសិនបើ អ្នកចង់រក្សាផ្លែល្ពៅឱ្យបានយូរ ចូរជ្រើសរើសកន្លែងងងឹត។ ហើយអ្នកមិនគួរដាក់វា នៅក្នុងទូរទឹកកកឡើយ ពីព្រោះទូរទឹកកក មានស៊ីតុណ្ហភាពទាបជាង10 អង្សាសេ អាចបណ្តាលឱ្យផ្លែល្ពៅ ឆាប់រលួយនៅផ្នែកខាងក្នុង។

4. ផ្លែប៉េងប៉ោះ
ប៉េងប៉ោះទុំ ជាធម្មតាអាចរក្សាបានរយៈពេលប្រហែលជាពីរ ឬ បីថ្ងៃ បន្ទាប់ពីទិញមកពីផ្សារ។ បើសិនជា អ្នកយកប៉េងប៉ោះដាក់ក្នុងទូរទឹកកក ស៊ីតុណ្ហភាពនៅក្នុងទូរ នឹងអាចបង្កើនល្បឿននៃភាពរលួយ កាន់តែលឿនជាងទុកវានៅខាងក្រៅ។

5. ខ្ទឹមបារាំង
ខ្ទឹមបារាំង ដំឡូងបារាំង ប៉េងប៉ោះ និងផ្លែល្ពៅ នឹងត្រូវបានរក្សាទុកបានយ៉ាងល្អ នៅក្នុងទូរធម្មតានៅក្នុងផ្ទះបាយ។ បរិយាកាសស្ងួត ងងឹត និងត្រជាក់បែបធម្មជាតិ ដែលមានភាពផ្ទុយទៅនឹងស៊ីតុណ្ហភាព សើម ត្រជាក់ នៅក្នុងទូរទឹកកក ហើយវាគឺជាលក្ខខ័ណ្ឌមិនអំណោយផល ដល់ការរក្សាបន្លែទាំងនេះឡើយ។ លើសពីនេះអ្នកត្រូវជៀសវាង ការទុកដាក់វានៅក្នុងថង់ប្លាស្ទិចដែលបិទជិតផងដែរ ពីព្រោះនៅក្នុងថង់បិទជិត មិនមានលំហូរខ្យល់ចេញចូល។ ដូច្នេះ អ្នកត្រូវប្រាកដថាមានខ្យល់គ្រប់គ្រាន់ នៅកន្លែងដែលអ្នកទុកបន្លែទាំងនេះ ដើម្បីរក្សាវាឱ្យនៅស្រស់បានយូរ៕

ប្រភព: recipes.howstuffworks ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

The Rock ជាជនទីបីបំបែកស្នេហ៍ Irina និង Ronaldo

ដោយ: ដាលីស 6 PM, Thursday, 11 Jun, 2015

អាថ៍កំបាំងស្នេហា ដែលបែកបាក់រវាង Irina Shayk តារាបង្ហាញម៉ូដកំពូលសិចស៊ី ជនជាតិរុស្ស៊ី ជាមួយ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) តារាបាល់ទាត់លំដា...

ពិតជាអស្ចារ្យ! បទចម្រៀងរបស់ BlackPink «Kill this Love» ត្រូវបានផ្សាយបន្តផ្ទាល់នៅ លើអេក្រង់ Times Square ដ៏ធំបំផុត

ដោយ: ភារុន 9 AM, Friday, 12 Apr, 2019

ប្រសិនបើមានប្រិយមិត្តណាមិនទាន់បានស្តាប់បទចម្រៀង «Kill this Love» របស់ក្រុមតារាចម្រៀង «BlackPink» នោះទេ ប្រហែលជាអ្នកនៅឃ្លាតឆ្ងាយបន្តិចពីសង្គមតារា K-...

ការរៀបចំខ្លួន បុរសគ្រប់រូប គួរស្វែងយល់

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Sep, 2017

ការរៀបចំខ្លួនឱ្យបានល្អឥតខ្ចោះ គឺជាបង្ហាញពីលក្ខណៈសម្បត្តិរបស់អ្នក ដោយអ្នកបានរៀបចំគ្រប់យ៉ាងដោយគ្មានចន្លោះប្រហោង។ សូមកុំយល់ច្រឡំថា បុរសមិនត្រូវការរៀបច...

Mr.Mr.-Girls’ Generation ជាប់ក្នុងលំដាប់ បទភ្លេងល្បីបំផុតឆ្នាំ 2014

ដោយ: ដាលីស 9 PM, Tuesday, 02 Jun, 2015

បណ្តាហ្វ៊ែនក្លឹបនាំគ្នាហ៊ោឡើងម្តងទៀត នៅពេលបទចម្រៀងដ៏ល្បីល្បាញ ដូចជា បទ Mr.Mr. របស់ទេពអប្សរទាំង 9 នៃ​វង់ Girls’ Generation ជាក្រុមតារាចម្រៀងទ្...

Tomnerb.Com - YouTube Channel