ចូលចិត្តទំនើប

Jolie ក្លាយជាអ្នកដឹកនាំខ្សែភាពយន្ត ដែលប្រមូលប្រាក់បានច្រើនបំផុត

ដោយ: ដាលីស 1 PM, Wednesday, 10 Jun, 2015

អ៊ែនជើលីណា ចូលី(Angelina Jolie) តារាឯកបបូរមាត់ស្អាត​ ក្លាយជាស្រ្តី​អ្នកដឹកនាំ​រឿង ដែល​ផលិត​ខ្សែភាព​យន្ត​ទទួល​​បាន​​ជោគជ័យ ផ្នែកប្រាក់ចំណូលច្រើនជាងគេបំផុត ប្រចាំឆ្នាំ 2014កន្លងមកនេះ រួចរាល់ហើយ បន្ទាប់ពីខ្សែភាពយន្តរឿង Unbroken របស់នាងអាចកើបលុយ នៅក្នុងប្រទេសអាមេរិក បានច្រើនជាង 109លានដុល្លារ រួចទៅហើយ ទោះជាខក​បំណង​មិន​បាន​ចូលរួម​ដណ្តើមពានរង្វាន់ អូស្ការ ផ្នែកខ្សែភាពយន្តក៏ដោយ។

Unbroken ជាខ្សែភាពយន្តប្រភេទ ដ្រាម៉ា នៅក្នុងសម័យសង្រ្គាមលោកលើកទី 2 ជារឿងរ៉ាវរបស់ ល្វីស ស៊ែមប៊ើនីនី (Louis Sam Bernini) ដែលសម្តែងដោយ ជែក អូ ខន់នេល(Jack O Connell) ជាអ្នករត់ចម្ងាយ ក្នុងការប្រកួត​កីឡា​អូឡាំ​ពិក​ របស់​ក្រុមជម្រើសជាតិសហរដ្ឋអាមេរិក តែត្រូវទៅប្រចាំការជានាយទាហាន នៅលើយន្តហោះ​ទម្លាក់គ្រាប់​បែក របស់​កង​ទ័ព​អាមេរិក និងត្រូវបានចាប់ខ្លួនជាឈ្លើយសឹក នៅលើកោះដែលជាមូលដ្ឋានរបស់កងទ័ពជប៉ុន បន្ទាប់ពីយន្តហោះរបស់គេធ្លាក់​ នៅ​ឆ្នាំ​ 1943។

ចូលី មិនមែនត្រឹមតែទទួលបានជោគជ័យ ផ្នែកប្រាក់ចំណូលនាឆ្នាំកន្លងមក ក្នុងឋានៈជាអ្នកដឹកនាំរឿងប៉ុណ្ណោះ​ទេ តែ​ខ្សែ​​ភាព​យន្តរឿង Maleficent ដែលនាងសម្តែងជាតួឯកនោះ ក៏ទទួលបានប្រាក់ចំណូលទូទាំងពិភពលោក បានច្រើនជាង 750 លានដុល្លារអាមេរិកផងដែរ និងក្លាយជាខ្សែភាពយន្ត ដែលប្រមូលបានប្រាក់ច្រើន​បំផុត នៅក្នុងអាជីពជាតារាសម្តែង​របស់​នាង​ទៀត​ផង៕

unbroken-06

unbroken-08

unbroken-12

unbroken-01

unbroken-10

unbroken-11

អត្ថបទអ្នកចង់អាន

Euraasia Concept នាំមកនូវជីវិតប្រកបដោយប្រណីតភាពមកប្រទេសកម្ពុជា

ដោយ: ទំនើប 7 PM, Monday, 17 Sep, 2018

ភ្នំពេញ ១៤ កញ្ញា ២០១៨, Eurasia Concept ប្រកាសការបើកដំណើរការជាផ្លូវការនាថ្ងៃនេះ នៅប្រទេសកម្ពុជា ដែលមាន ទីតាំងនៅជាន់ទី 3 ផ្សារទំនើប Exchange Square ភ...

The rock បានសម្តែងជាតួឯក នៅក្នុងរឿង The Jason Directive

ដោយ: ដាលីស 10 PM, Thursday, 04 Jun, 2015

គម្រោងការផលិតខ្សែភាពយន្ត ដែលមានសាច់រឿងចេញមកពី រឿងប្រលោមលោក The Jason Directive បានទំនាក់​ទំនង​ឱ្យតារាសម្តែងសាច់ដុំធំៗ ឌឹ រ៉ក់ (Dwayne Johnson) មករួ...

ម៉ូតចង្កៀងទាន់សម័យ សក្តិសមនឹងបន្ទប់គេងទំនើប

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប នឹងផ្តល់ជូនអ្នកវិធីសាស្រ្ត ដើម្បីទទួលបានការច្នៃម៉ូតបន្ទប់គេងដ៏ទាន់សម័យ និងការជ្រើសរើសម៉ូតចង្កៀង ឱ្យសមស្របនឹងម៉ូតតុបត...

រឿង 5 យ៉ាង ដែលឪពុកម្តាយមិនគួរធ្វើ ជំនួសកូនៗរបស់ខ្លួន!

ដោយ: ចរិយា 8 AM, Wednesday, 21 Aug, 2019

ជួនកាល ឪពុកម្តាយតែងជួយដល់កូនៗរបស់ខ្លួនច្រើនពេក។ ជាច្បាប់ធម្មជាតិ ឪពុកម្តាយមិនអាចរស់នៅជាមួយនឹងកូនៗរបស់ខ្លួន បានជារៀងរហូតបានទេ។ ភារៈកិច្ចរបស់ឪពុកម្តា...

Tomnerb.Com - YouTube Channel