ចូលចិត្តទំនើប

Jennie របស់ក្រុម BLACKPINK នឹងបង្ហាញបទចម្រៀង Solo របស់ខ្លួនជាលើកដំបូងនៅខែវិច្ឆិកាខាងមុខនេះ

ដោយ: ភារុន 8 AM, Friday, 19 Oct, 2018

នៅក្នុងសេចក្តីរាយការណ៍ផ្តាច់មុខមួយរបស់គេហទំព័រ Sports Donga បានបង្ហាញថា Jennie របស់ក្រុម BLACKPINK នឹងធ្វើការបង្ហាញអាល់ប៊ុម Solo របស់នាងជាលើកដំបូងនៅក្នុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទនៃការចេញអាល់ប៊ុមថ្មីនេះមិនទាន់ត្រូវបានសម្រេចជាផ្លូវការនៅឡើយ។

ក្នុងអំឡុងពេលដែលនាងបើក Concert នៅអឺរ៉ុបនាពេលថ្មីៗនេះ នាងក៏បានឆ្លៀតពេលវេលាមួយចំនួន ដើម្បីថតវីដេអូបទចម្រៀងទោលរបស់ខ្លួន សម្រាប់ដាក់បញ្ចូលនៅក្នុងអាល់ប៊ុម Solo ផ្ទាល់របស់នាងជាលើកដំបូង ហើយនឹងការរៀបចំមាតិកាផ្សេងៗទៀត ដើម្បីស្វាគមន៍ប្រិយមិត្តអ្នកគាំទ្ររបស់នាងទាំងអស់។ យោងតាមគេហទំព័រ Sports Donga បានឱ្យដឹងថាផលិតកម្ម YG Entertainment កំពុងតែធ្វើការរៀបចំនូវកាលវិភាគសម្រាប់បទចម្រៀងទោលនៅក្នុងអាល់ប៊ុម Solo របស់នាង បើទោះបីជាយ៉ាងណាក៏ដោយផលិតកម្ម YG Entertainment មិនបានចេញសេចក្តីថ្លែងការណ៍ផ្ទាល់របស់ពួកគេនៅលើបទចម្រៀង Solo ដំបូងរបស់ Jennie ឡើយ។

Jennie នឹងបង្ហាញបន្ថែមនូវមន្ដស្នេហ៍របស់នាង ដែលនាងមិនបានបង្ហាញឱ្យអស់នៅពេលដែលនាងស្ថិតនៅក្នុងការ សម្តែងបទចម្រៀងជាក្រុមជាមួយ BLACKPINK ។ បច្ចុប្បន្ននេះនាងត្រូវបានគេចាប់អារម្មណ៍ចំពោះរូបថតដែលគួរ អោយស្រលាញ់ ប៉ុន្តែមានភាពសិចស៊ី ព្រមទាំងការច្រៀង និង សម្តែង ដែលពោរពេញដោយទេពកោសល្យដ៏ល្អឥតខ្ជោះរបស់នាង។ Jennie របស់ក្រុម BLACKPINK នឹងនាំយកសមិទ្ធផលដ៏អស្ចារ្យរបស់នាងមកកាន់ប្រិយមិត្តអ្នកគាំទ្ររបស់នាងទាំងអស់នៅជុំវិញពិភពលោក។ ប្រជាប្រិយភាព ដែលបានកត់សម្គាល់ពីប្រិយមិត្តអ្នកគាំទ្ររបស់នាងទាំងអស់ បានធ្វើឱ្យពួកគេមានការរំពឹងទុកយ៉ាងខ្លាំងសម្រាប់ការសម្ដែងនៅក្នុងអាល់ប៊ុមចម្រៀង Solo ដំបូងរបស់នាងខ្លាំងណាស់ ។

ប្រភព: koreaboo ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

អត្ថន័យនៃការត្បូង ប្រចាំខែកំណើត

ដោយ: ដួងច័ន្ទ 8 PM, Monday, 12 Jun, 2017

ត្បូងកំណើត គឺជាត្បូងដែលផ្តល់ភាពស្រស់ស្អាត សម្រាប់តុបតែងលើគ្រឿងអលង្ការ និងគ្រឿងតុបតែងនានា។ ត្បូងទាំងនេះ មានអត្ថន័យពិសេស និងតំណាងឱ្យលក្ខណៈសម្បត្តិរបស...

សង្ខារមិនទៀង “Ken F4” ស្លៀកពាក់ស មកប្រតិបត្តិធម៌នៅថៃ

ដោយ: ដាលីស 11 PM, Friday, 05 Jun, 2015

បន្ទាប់ពី ខេន ឬ ជូ សៀវ ធាន (Zhu Xiao Tian) អតីតតារាដ៏ល្បីល្បាញនៃវង់ F4 ប៊យប្រ៊ែន ដ៏ល្បីរបស់កោះតៃវ៉ាន់ ម្ចាស់រហស្សនាម “ទេវបុត្រទាំង 4នៃទ្វីបអាស៊ី” ធ...

គំនិតច្នៃប្រឌិត សម្រាប់ការខណ្ឌចែកបន្ទប់

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 02 Aug, 2017

គេហដ្ឋានដែលមានទំហំតូច ទាមទារឱ្យមានការច្នៃប្រឌិត ក្នុងការតុបតែងផ្នែកខាងក្នុង ទើបនៅគេហដ្ឋានរបស់អ្នកទទួលបាន សោភណ្ឌភាពស្រស់ស្អាត។ ការតុបតែងសម្រាប់ទំហំប...

តិចនិចចិញ្ចឹម ក្មេងឆ្លាត

ដោយ: ដួងច័ន្ទ 10 PM, Friday, 21 Jul, 2017

ការចិញ្ចឹម បីបាច់ថែរក្សា និងបណ្តុះបណ្តាលក្មេងឆ្លាតវៃមួយរូប គឺសម្តៅលើការអភិវឌ្ឍន៍សក្តានុភាព របស់ក្មេង ធ្វើឱ្យក្មេងទទួលបាននូវគ្រប់យ៉ាង ដែលពួកគេត្រូវទ...

Tomnerb.Com - YouTube Channel