ចូលចិត្តទំនើប

ប្រទេសជប៉ុន ច្នៃប្រឌិតអាវបន្ថែមដើមទ្រូវរបស់បុរស ដែលសូម្បីតែ James Bond ក៏ចង់បានដែរ!

ដោយ: ភារុន 9 AM, Thursday, 25 Jul, 2019

នៅពេលនឹកឃើញពីប្រទេសជប៉ុន តើអ្នកនឹកគិតដល់អ្វីមុនគេ? ជាការពិត នៅពេលនិយាយដល់ប្រទេសជប៉ុន គេប្រាកដជាគិតទៅដល់បច្ចេកវិទ្យាទំនើប ទីក្រុងទំនើប ការរស់នៅដ៏ស៊ីវិល័យ និងភាពស្រស់ស្អាត ភាពមានសណ្តាប់ធ្នាប់ របៀបរៀបរយ និងការគោរពវិន័យដ៏ល្អឥតខ្ចោះរបស់ប្រទេសនេះ ជាក់ជាមិនខានឡើយ។ ជប៉ុន ជាប្រទេសមួយ ដែលសម្បូរទៅដោយការច្នៃប្រឌិត ឬក៏ ការបង្កើតថ្មីៗប្លែកៗជានិច្ច ដែលពិបាកនឹងឃើញមាននៅក្នុងប្រទេសផ្សេងៗទៀត។ តួយ៉ាងដូចជា អាវបន្ថែមដើមទ្រូវរបស់បុរស ដែលប្រិយមិត្តបានឃើញនៅក្នុងរូបភាពខាងក្រោមនេះឯង។


អាវដ៏អស្ចារ្យនេះ មិនគួរឱ្យជឿ ដែលអ្នកប្រហែលជា មិនដែលសូម្បីតែគិតពីមុន ថានឹងមានគេផលិតអាវបែបនេះឡើងមក ពីព្រោះ ជាធម្មតាប្រសិនបើ បុរសចង់ពាក់អាវ ដើម្បីឱ្យបញ្ចេញភាពសិចស៊ី ក្នុងការទាក់ទាញភ្នែករបស់មនុស្សស្រី ភាគច្រើនពួកគេតែងតែខិតខំប្រឹងប្រែង ហាត់ប្រាណ លើកសាច់ដុំ ដើម្បីទទួលបានដើមទ្រូង ដែលពោរពេញដោយសាច់ដុំធំៗ និងសាច់ដុំក្បាលពោះ 6 កង់…ជាដើម ដើម្បីឱ្យមើលទៅដូចជាវីរៈបុរសនៅក្នុងរឿងហូលីវូដផងដែរ។


ប្រិយមិត្ត ប្រាកដជាបានដឹងឮខ្លះៗ អំពីជីវភាពប្រចាំថ្ងៃរបស់ជនជាតិជប៉ុន ដែលតម្រូវការពេលវេលាទៅលើការងារ គឺមានភាពមមាញឹកខ្លាំងណាស់ ដូច្នេះ បុរសជនជាតិជប៉ុនមិនសូវមានពេលវេលាគ្រប់គ្រាន់ក្នុងការទៅហាត់ប្រាណ ដើម្បីលើកសាច់ដុំ ដូចទៅនឹងជាតិសាសន៍ដទៃទៀតនោះទេ។ នេះជាហេតុ ដែលធ្វើឱ្យក្រុមហ៊ុន Cholmo ជប៉ុនបានបំផុសគំនិតទៅលើការផលិត អាវបន្ថែមដើមទ្រូងរបស់បុរសនេះឡើង។


សម្រាប់អាវនេះ មានជម្រើសពីរពណ៌ នោះគឺពណ៌សាច់ និងពណ៌ខ្មៅ ហើយអាវ ដែលមានពណ៌សាច់ គឺមានតម្លៃ $46 (4,980យ៉េន) ហើយសម្រាប់អាវ ដែលមានពណ៌ខ្មៅគឺមានតម្លៃ $51 (5,580យ៉េន)៕

ប្រភព: brightside ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

Christen Stewart មួម៉ៅខ្លាំងណាស់ ពេលដឹងថា “Pattinson” ភ្ជាប់ពាក្យជាមួយ “Twigs”

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

អ្នកដទៃអាចនឹង រីករាយត្រេកអរពេលដឹងថា Robert Pattinson តារាឯករូបសង្ហា ជាមួយនឹង FKA Twigs តារាចម្រៀងរាងស្វែលបានភ្ជាប់ពាក្យគ្នាហើយ តែសម្រាប់ Christen S...

The rock បានសម្តែងជាតួឯក នៅក្នុងរឿង The Jason Directive

ដោយ: ដាលីស 10 PM, Thursday, 04 Jun, 2015

គម្រោងការផលិតខ្សែភាពយន្ត ដែលមានសាច់រឿងចេញមកពី រឿងប្រលោមលោក The Jason Directive បានទំនាក់​ទំនង​ឱ្យតារាសម្តែងសាច់ដុំធំៗ ឌឹ រ៉ក់ (Dwayne Johnson) មករួ...

កំហុសឆ្គងធំៗ ក្នុងការតុបតែងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 10 PM, Monday, 04 Sep, 2017

សម្រាប់អ្នកគ្មានបទពិសោធន៍ ការតុបតែងគេហដ្ឋាន អាចជាការងារដ៏លំបាក។ មុនពេលអ្នកចាប់ផ្តើម អ្នកគួរកត់ចំណាំលើអ្វីដែលមិនគួរធ្វើ នៅពេលអ្នកតុបតែងគេហដ្ឋានរបស់អ...

តិចនិច ស្លៀកសម្លៀកបំពាក់ យ៉ាងសក្តិសម

ដោយ: ដួងច័ន្ទ 7 PM, Thursday, 01 Mar, 2018

មនុស្សគ្រប់រូបមានវិធីសាស្រ្ត និងការតុបតែងខ្លួនពិសេសៗខុសៗគ្នា ប៉ុន្តែក្នុងនោះមានវិធីសាស្រ្ត ជាក់លាក់សម្រាប់អនុវត្ត នៅពេលអ្នកត្រូវការស្លៀកសម្លៀកបំពាក...

Tomnerb.Com - YouTube Channel