ចូលចិត្តទំនើប

ប្រទេសជប៉ុន បានរចនារថភ្លើងល្បឿនលឿន «Shinkansen» ជារូប Mickey Mouse របស់Disney ឱ្យដំណើរការ ចាប់ពីឥឡូវនេះហើយ!

ដោយ: ភារុន 9 AM, Monday, 27 May, 2019

ប្រទេសជប៉ុន កំពុងរចនារថភ្លើងល្បឿនលឿន Shinkansen ឱ្យមានរូបតំណាង Mickey Mouse របស់ Disney នាឥឡូវនេះហើយ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ Shinkansen ត្រូវបានបំផុសគំនិត ដោយរូបតំណាង Evangelion និង Hello Kitty…ជាដើម ប៉ុន្តែនៅក្នុងឆ្នាំនេះ រថភ្លើងល្បឿនលឿននេះ ត្រូវបានរចនាឡើងជារូបតំណាង Mickey Mouse របស់ Disney ហើយក៏ចាប់ផ្តើមបើកដំណើរការនៅក្នុងខែនេះ សម្រាប់ដឹកអ្នកដំណើរ នៅទូទាំងប្រទេសជប៉ុន។ លើសពីនេះ រូបតំណាង Mickey Mouse នេះក៏ត្រូវបានគេតុបតែង នៅផ្នែកខាងក្នុងនៃរថភ្លើងល្បឿនលឿននេះ ដែលធ្វើឱ្យផ្ទៃខាងក្នុងមានភាពស្រស់ស្អាត និងគួរឱ្យទាក់ទាញបំផុត ដែលប្រិយមិត្តអាចមើលឃើញច្បាស់នៅក្នុងរូបភាពខាងក្រោមនេះ។

ម្យ៉ាងទៀត ក៏មានការផ្សព្វផ្សាយទំនិញមានកំណត់ជាច្រើនមុខផ្សេងៗ ដែលមានរូបតំណាង Mickey Mouse នេះរួមមាន៖ កាបូបប៊ិច សៀវភៅសរសេរ និងកន្លាស់ ជាមួយនឹងស្នាដៃសិល្បៈ Mickey Mouse របស់ Disney ដែលអាចរកទិញបាននៅក្នុងរថភ្លើងល្បឿនលឿនផ្ទាល់ ក៏ដូចជាមានលក់នៅតាមបណ្តាស្ថានីយ៍រថភ្លើងមួយចំនួន និងមជ្ឈមណ្ឌលលក់ទំនិញនៅ ក្បែរៗស្ថានីយ៍រថភ្លើងមួយចំនួនផងដែរ។

រថភ្លើង Mickey Mouse Shinkansen នេះនឹងនាំអ្នកដំណើរឱ្យឆ្លងកាត់កោះ Kyushu ភាគនិរតីនៃប្រទេសជប៉ុន។ ហើយ រថភ្លើងដ៏ពិសេសនេះ ត្រូវបានបើកដំណើរការដោយ JR Kyushu ដែលរត់តាមបណ្តោយខ្សែផ្លូវ Kagoshima នឹងតភ្ជាប់រវាងស្ថានីយ៍ Hakata (មានទីតាំងនៅ Fukuoka ដែលជាទីក្រុងដ៏ធំមួយរបស់កោះ Kyushu) ជាមួយនឹងស្ថានីយ៍ Kagoshima Chuo នៅចុងភូមិភាគខាងត្បូងនៃកោះ ហើយក៏ត្រូវបានឆ្លងកាត់តាមខ្សែផ្លូវ Kumamoto ផងដែរ។

សូមបញ្ជាក់ផងដែរថា Mickey Mouse Shinkansen នឹងចាប់ផ្តើមបម្រើការនៅថ្ងៃទី 17 ខែឧសភា ព្រមទាំងបើកដំណើរការក្នុងរយៈពេលមួយមិនទាន់បញ្ជាក់ច្បាស់លាស់ ក៏ប៉ុន្តែត្រូវបានគេរំពឹងថា Mickey Mouse Shinkansen នេះនឹងបើកម្រើការ យ៉ាងហោចណាស់រហូតដល់ខែសីហាឆ្នាំនេះដែរ៕

ប្រភព: japaninsides ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ហ្វ្រ៊ីមែន តារាចំណាស់ ដែលមានអ្នកស្រឡាញ់ច្រើន លំដាប់លេខ 1

ដោយ: ដាលីស 12 PM, Wednesday, 10 Jun, 2015

បើសិនជាសួរថា តើនរណាជាតារាសម្តែង ដែលមានបទពិសោធន៍ខ្ពស់ និងមានថ្វីដៃសម្តែងល្អបំផុតនោះ ឈ្មោះរបស់ ម័រហ្គេន ហ្វ្រ៊ីមែន (Morgan Freeman) តារាសម្តែងជំនាន់ច...

តិចនិច តុបតែង គេហដ្ឋាន

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

តើអ្នកកំពុងស្វែងរកគំនិតថ្មីៗ សម្រាប់ការតុបតែងគេហដ្ឋានមែនទេ? ទំនើប នឹងផ្តល់ជូនអ្នកនូវអ្វីដែលអ្នកចង់បាន ជាគំនិតតុបតែងបន្ថែមនូវបរិយាកាសស្រស់ស្រាយ ពោរព...

ម៉ូតចង្កៀងទាន់សម័យ សក្តិសមនឹងបន្ទប់គេងទំនើប

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប នឹងផ្តល់ជូនអ្នកវិធីសាស្រ្ត ដើម្បីទទួលបានការច្នៃម៉ូតបន្ទប់គេងដ៏ទាន់សម័យ និងការជ្រើសរើសម៉ូតចង្កៀង ឱ្យសមស្របនឹងម៉ូតតុបត...

ម៉ាកសម្លៀកបំពាក់ល្បីៗ សម្រាប់សុភាពនារី

ដោយ: ដួងច័ន្ទ 6 PM, Thursday, 27 Apr, 2017

ម៉ាកសម្លៀកបំពាក់ គឺសម្តៅលើប្រភេទនៃសម្លៀកបំពាក់ ដែលផលិតពីហាងច្នៃម៉ូត ឬអ្នកច្នៃម៉ូត ដែលមានកិត្តិនាមល្បីល្បាញ ក្នុងពិភពម៉ូដសម្លៀកបំពាក់។ ក្រុមហ៊ុនផលិត...

Tomnerb.Com - YouTube Channel