ចូលចិត្តទំនើប

គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ នឹងបើកការដ្ឋានសាងសង់ ក្នុងខែមីនាខាងមុខនេះ

ដោយ: ទំនើប 9 AM, Thursday, 17 Jan, 2019

ភ្នំពេញ: ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បាន​អះអាងថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​ដែលមាន​ប្រវែង ១៩០គីឡូម៉ែត្រ គ្រោង​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​នៅត្រឹម​ខែមីនា ឆ្នាំ ២០១៩នេះ ខណៈ​ក្រសួង​បានសម្រេច​ផែនការ​ធំៗមួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ការងារ​សាងសង់​ផ្លូវ​ល្បឿន​លឿន។

ការ​បង្ហើប​ឲ្យ​ដឹង​នេះ នៅក្នុង​ពិធី​សន្និបាទ​បូកសរុប​ការងារ​ប្រចាំឆ្នាំ ២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ ២០​១៩ នៅ​ទីស្ដីការក្រសួង​ផ្ទាល់ ដែល ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍ថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សម្បទាន​នា​ថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១។

ឯកឧត្តម​បន្តថា បន្ទាប់មកទៀត ត្រៀម​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ ទៅ​ខេត្ត​ព្រះសីហនុ មាន​ប្រវែង​សរុប ១៩០គីឡូម៉ែត្រ។ «ខ្ញុំ​សង្ឃឹមថា នៅ​ខែ២ ឬ​ដើមខែ ៣នេះ យើង​អាច​នឹង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ​បាន​ហើយ»។

ឯកឧត្តម​បន្ថែមថា ក្រៅពីនេះ នៅ​ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមការងារ​បានបញ្ចប់​ការសិក្សា​សមិទ្ធិ​ភាព និង​កំពុង​ស្ថិតនៅ​ដំណាក់កាល​ពិភាក្សា​លើ​តម្លៃ​នៃ​គម្រោង និង​ប្រភព​ថវិកា​ផ្លូវ​ល្បឿន​លឿន​រាជធានី​ភ្នំពេញ ទៅ​បាវិត។ សិក្សា និង​រៀបចំ​គោលការណ៍ និង​ផែនការ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ការអង្កេត​ពិនិត្យ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ល្បឿន​លឿន និង​ស្ពានធំៗផងដែរ។

តាម​របាយការណ៍​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​បានបង្ហាញ​កាលពី​ថ្ងៃទី ០៩ មករា​នេះ​ថា គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ ឆ្លងកាត់ ៤រាជធានី​ខេត្ត រួមមាន រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្ត​កំពង់​ស្ពី ខេត្ត​ព្រះសីហនុ ក្នុងនោះ​គឺ​ឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ។

របាយការណ៍​បន្តថា សម្រាប់​ផ្លូវ​ល្បៀ​ន​លឿន​នេះ ក្រាល​បេតុង​កៅស៊ូ AC មាន​ប្រវែង​សរុប​ជាង ១៩០គីឡូម៉ែត្រ (គិត​រួមទាំង​ស្ពាន និង​លូ​ទាំងអស់) ហើយ​មាន​ទទឹង​សរុប ២៤,៥ម៉ែត្រ ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត (២x៣,៧៥ម៉ែត្រ) សងខាង ជាយ​ផ្លូវ​កៅស៊ូ២ (២x២,៥ម៉ែត្រ) សម្រាប់​ម៉ូតូ ជាយ​ផ្លូវ​ដីក្រហម ២(២x០,៧៥) សម្រាប់​ថ្មើរជើង និង​សួន​នៅ​អ័ក្ស​កណ្តាល​ទ្រូងផ្លូវ ៣ម៉ែត្រ ព្រមទាំង​មាន​ស្ពាន ៨៩កន្លែង៕

ប្រភព: khbmedia ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ម៉ូតឈើតំរៀបគ្នា ១២ម៉ូតដ៏ស្រស់ស្អាត សម្រាប់គេហដ្ឋានទាន់សម័យ

ដោយ: ដួងច័ន្ទ 9 PM, Monday, 20 Feb, 2017

នៅក្នុងអំឡុងឆ្នាំ១៩៦០ ការច្នៃម៉ូតនៃស្ថាបត្យកម្មសំណង់ទំនើប ជាមួយនឹងការតំរៀបបន្ទះឈើតូចៗ ជាជួរឈរ ហើយការ décor ពីបន្ទះឈើកាន់តែពេញនិយម និងលេចឡើងជាម៉ូតប្...

Liu Yifei នាំ Song Seung Heon ទៅជួបឪពុកម្តាយ

ដោយ: វិរីយា៉ 8 PM, Wednesday, 23 Mar, 2016

រឿងរ៉ាវ​ស្នេហា ​ឆ្លង​សាសន៍​រវាង “លីវ អី​ុ ហ្វ៊ើ​យ” តារា​ឯក​ស្រី​ល្បីឈ្មោះ ​របស់​ប្រទេស​ចិន ជាមួយ​តារា​ឯកជន​ជាតិ​កូរ៉េ “សុង សឹង ហន” នៅតែ​ត្រូវបាន​តា...

គ្រឿងសង្ហារឹមពហុមុខងារ ច្នៃដោយក្រុមហ៊ុន Tetran

ដោយ: ដួងច័ន្ទ 10 PM, Monday, 17 Apr, 2017

គ្រឿងសង្ហារឹម ដែលមានមុខងារជាច្រើន ដែលផលិត និងច្នៃដោយក្រុមហ៊ុនច្នៃម៉ូតដ៏ល្បី Tetran បង្កើតបានជាសម្ភារៈដ៏ល្អប្រើប្រាស់បាននៅគ្រប់ទំហំទីតាំង។ ទីតាំងតូច...

កូនតុតូចជាប់ក្បាលគ្រែ ១៤ម៉ូត សម្រាប់តុបតែងបន្ទប់គេង

ដោយ: ដួងច័ន្ទ 9 PM, Sunday, 09 Apr, 2017

ទោះបីជាកូនតុជាប់ក្បាលគ្រែរបស់អ្នក ជាម៉ូតចុងក្រោយបែបណាក៏ដោយ ក៏ទីតាំងដ៏តូចមួយនេះមាន ចំណុចជាច្រើនស្តែងអំពីអ្នក។ ដើម្បីរៀបចំកូនតុៗ ឱ្យមានរបៀបរៀបរយ មានភ...

Tomnerb.Com - YouTube Channel