ចូលចិត្តទំនើប

តួសម្តែងកូរ៉េនៅក្នុងរឿង You’re Beautiful ក្រោយរយះពេល 9 ឆ្នាំកន្លងទៅនេះតើពួកគេមានការផ្លាស់ប្តូរយ៉ាងណា?

ដោយ: ភារុន 9 AM, Friday, 28 Dec, 2018

រឿងភាគកូរ៉េ You’re Beautiful គឺជាខ្សែរភាពយន្តដែលមានភាពពេញនិយមបំផុតក្នុងឆ្នាំ 2009 ហើយវានៅតែមានអ្នកគាំទ្រជាច្រើនរហូតមកដល់សព្វថ្ងៃនេះ។ ខ្សែរភាពយន្តនេះមានលក្ខណៈបែបកំប្លែងខ្លះ នឹងលាយឡំជាមួយនឹងបទចម្រៀងពីរោះៗរបស់ ក្រុមតារាចម្រៀង ដែលអ្នកដឹកនាំបានប្រឌិតឡើង នោះគឺក្រុម A.N.JELL ។ រយះពេល 9 ឆ្នាំហើយចាប់តាំងពីការចាក់ខ្សែភាពយន្តនេះនៅក្នុងប៉ុស្តិ៍ទូរទស្សន៍កូរ៉េដ៏ល្បី SBS ហើយក៏មានបញ្ចាំងនៅប៉ុស្តិ៍ទូរទស្សន៍របស់ខ្មែរយើងផងដែរ ។ នៅក្នុងរឿងនេះមានតួសម្តែងសំខាន់ៗចំនួន 4 រូបដែលត្រូវបានណែនាំ។ ដូច្នេះប្រិយមិត្តអ្នកអាន ពិតជាមានចម្ងល់ថាតើឥឡូវនេះពួកគេទាំង 4 រូបមានការផ្លាស់ប្តូរយ៉ាងណា? ខាងក្រោមនេះជាការវិវត្តន៍នៃតួ សម្តែងសំខាន់ទាំង 4 រូប នេះ តាំងពីមុនរហូតមកដល់ពេលឥឡូវ៖
1. កញ្ញា Park Shin Hye ដើរតួជា Go Mi-nyeo និង Go Mi-nam
Park Shin Hye សម្ដែងជា Go Mi-nyeo ជាក្មេងស្រីដែលប្រាថ្នាចង់ក្លាយជាអ្នកគ្រូ ប៉ុន្តែនាងបានបន្លំខ្លួនជាប្អូនប្រុសភ្លោះ របស់នាង Go Mi-nam ដើម្បីរក្សាតំណែងរបស់គាត់នៅក្នុងក្រុម AN.JELL ។ អ្នកគាំទ្របានស្រលាញ់ Park Shin Hye ដោយសារតែនាងមានទេពកោសល្យទាំងការសម្តែង និងការច្រៀង ក៏ដូចជាអ្នកសម្តែងប្រុសដែលត្រូវជាដៃគូរបស់នាងគឺលោក Jang Geun Suk។
រឿង You’re Beautiful បានជួយជំរុញប្រជាប្រិយភាពរបស់ Park Shin Hye យ៉ាងខ្លាំង ហើយក្រោយមកនាងក៏បាន សម្តែងក្នុងខ្សែភាពយន្តរឿងភាគជាច្រើនទៀតក្នុងរយៈពេល 9 ឆ្នាំមកនេះ។ ខ្សែភាពយន្តគួរអោយកត់សំគាល់បំផុតរបស់នាងគឺ Heirs, Pinnochio, Heartstrings និង Flower Boy Next Door ។ Park Shin Hye ឥឡូវនេះមានអាយុ 28 ឆ្នាំហើយ ប៉ុន្តែសម្រស់ដ៏ស្រស់ស្អាតរបស់នាងនៅតែរក្សាបានជានិច្ច។

2. លោក Jang Geun Suk ដើរតួជា Hwang Tae-kyung
លោក Jang Geun Suk បានដើរតួជាអ្នកចម្រៀងដែលមានភាពលេចធ្លោជាងគេរបស់ក្រុម AN.JELL និង ជាអ្នកលេងហ្គីតាផង ច្រៀងផងដែរ។ Hwang Tae-kyung បានធ្វើឱ្យ Go Mi-nam ត្រដាបត្រដួលខ្លាំងណាស់នៅពេលដំបូង ប៉ុន្តែក្រោយមកពួកគេទាំងពីរកាន់តែមានភាពស្និទ្ធស្នាលខ្លាំងៗឡើង ហើយទីបំផុតបានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយគ្នា។ ដូចជា Park Shin Hye ដែរ លោក Jang Geun Suk ក៏ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងដែរ ដែលត្រូវបានគេទទួលស្គាល់ចាប់ពីការសម្តែងនៅក្នុងរឿងនេះមក។  នៅឆ្នាំដដែលនោះគាត់ក៏បានដើរតួរអង្គដែលមានចរិកលក្ខណៈខុសគ្នាទាំងស្រុង ក្នុងនាមជាមនុស្សកំណាច នៅក្នុងរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ នោះគឺរឿង Case of Itaewon Homicide ។ គាត់បានសម្តែងក្នុងខ្សែភាពយន្តចំនួន 4 បន្ថែមទៀត និង ខ្សែភាពយន្តចំនួន 2 ផ្សេងទៀតមុនពេលបញ្ចប់រដូវកាលឆ្នាំ 2015។  ដោយសារពេលនោះមានភាពចម្រូងចម្រាសខ្លះៗនៅជុំវិញការគេចវេសពន្ធ តែលោក Jang Geun Suk ត្រូវបានរកឃើញថាមិនមានកំហុសទេ  ប៉ុន្តែលោកបានសំរេចចិត្តផ្តោតការយកចិត្តទុកដាក់បន្ថែមទៅលើអាជីពរបស់លោក នៅក្រៅប្រទេសរហូតទាល់តែលោកវិលត្រលប់មកវិញនៅឆ្នាំ 2016 ក្នុងនាមជាអ្នកបង្ហាត់បង្រៀន និងផលិតករនៅផលិតកម្ម 101.។ ឥឡូវនេះលោកក៏បានវិលត្រឡប់មកសម្ដែងវិញ ហើយក៏ទទួលបានរឿងចំនួន 3 បន្ថែមចាប់តាំងពីពេលនោះមក។

3. លោក Yonghwa ក្រុមចម្រៀង CNBLUE ដើរតួជា Kang Shin-woo
លោក Yonghwa បានសម្តែងជា Kang Shin-woo ជាអ្នកចម្រៀង រ៉េប Bassist និង Keyboardist នៅក្នុងក្រុម A.N.JELL ។ មិនដូច Hwang Tae-kyung ទេ Kang Shin-woo បានធ្វើឱ្យ Go Mi-nam មានភាពកក់ក្តៅហើយជាមនុស្សដំបូងដែលដឹងអំពីការសម្ងាត់ក្លែងជាប្រុសរបស់នាង។ គាត់បានរក្សាអាថ៌កំបាំងនៅក្នុងខ្លួនគាត់ និងបានមើលថែនាងជាសម្ងាត់ផងដែរ។
រឿង You’re Beautiful គឺជាការសម្ដែងទីមួយរបស់ Yonghwa ក្រោយពីគាត់បានក្លាយជាអ្នកចម្រៀងជាផ្លូវការនៃក្រុម CNBLUE ។ ការសម្តែងរបស់គាត់ត្រូវបានគេទទួលស្គាល់ថាពិតល្អឥតខ្ជោះ ហើយគាត់ក៏បានសម្តែងនៅក្នុងខ្សែភាពយន្តដ៏ពេញនិយមផ្សេងទៀតជាច្រើនដូចជា Heartstrings ដែលគាត់ត្រូវដើរតួឯកជាមួយកញ្ញា Park Shin Hye ផងដែរ។ បច្ចុប្បន្ន Yonghwa កំពុងស្ថិតនៅក្នុងជួរកងទ័ព។ គាត់បានចាប់ផ្តើមបំរើសេវាយោធានៅថ្ងៃទី 5 ខែមីនាឆ្នាំ 2018 ។

4. លោក Lee Hong Ki នៃក្រុមចម្រៀង FTISLAND ដើរតួជា Jeremy
លោក Lee Hong Ki បានសម្ដែងជាតួអ្នកចម្រៀងផង និង អ្នកវាយស្គរផង ឈ្មោះថា Jeremy របស់ក្រុម A.N.JELL ហើយមានចរិកលក្ខណៈបែបកំប្លែង និងរួសរាយរាក់ទាក់។ អ្នកគាំទ្របានស្រលាញ់បុគ្គលិកលក្ខណៈដ៏ស្រស់បំព្រងរបស់គាត់ និងទំនោររបស់គាត់ក្នុងការមិនដឹងពីអ្វីដែលកើតឡើងនៅជុំវិញខ្លួន។ Jeremy បានចាប់ផ្តើមលង់ស្នេហ៍ទៅលើ Go Mi-nam ដោយមិនដឹងថានាងជាស្រី។ បន្ទាប់ពីរឿង You’re Beautiful លោក Lee Hong Ki បានបន្តសម្ដែង និងផ្សព្វផ្សាយជាមួយក្រុម FTISLAND របស់គាត់ ។ ក្នុងរយៈពេល 9 ឆ្នាំមកនេះគាត់បានទទួលថតរឿងជាច្រើនក្នុងនោះមានដូចជា Bride of the Century, Muscle Girl! និងកសិករសម័យទំនើប។ នៅក្នុងខែមិថុនាឆ្នាំ 2014 គាត់បានចាប់ផ្តើម យីហោផ្ទាល់ខ្លួនរបស់គាត់គឺ Skullhong ដែលលក់ Accessories, គ្រឿងអលង្ការ និងផលិតផលតុបតែងក្រចក។ មួយឆ្នាំក្រោយមកគាត់បានចេញអាល់ប៊ុមទោលរបស់គាត់ជាមួយ Mini-album នឹងបានបង្កើតប៉ុស្តិ៍វិទ្យុ FM302 ហើយពេលថ្មីៗនេះប៉ុស្តិ៍វិទ្យុរបស់គាត់ក៏មានភាពល្បីល្បាញ ហើយគាត់ក៏បានចេញអាល់ប៊ុមថ្មីរបស់គាត់ផងដែរ។ គាត់ក៏បានយកមកច្រៀងនៅក្នុងកម្មវិធី “M! Countdown” នោះគឺបទ “Cookies” និង “Yellow” ។

ប្រភព: koreaboo ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

៨ ចំណុចអ្នកចូលចិត្តញ៉ាំ Sushi មិនធ្វើឡើយ

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 22 Feb, 2017

តើអ្នកចូលចិត្តញ៉ាំ Sushi ទេ? តើអ្នកញ៉ាំវាញឹកញាប់ប៉ុណ្ណា? អ្នកប្រហែលជាមិនដឹងពីតិចនិកក្នុងការញ៉ាំអាហារជប៉ុនមួយមុខនេះ ឱ្យបានត្រឹមត្រូវទេ។ ដូច្នេះសូមមក...

Christen Stewart មួម៉ៅខ្លាំងណាស់ ពេលដឹងថា “Pattinson” ភ្ជាប់ពាក្យជាមួយ “Twigs”

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

អ្នកដទៃអាចនឹង រីករាយត្រេកអរពេលដឹងថា Robert Pattinson តារាឯករូបសង្ហា ជាមួយនឹង FKA Twigs តារាចម្រៀងរាងស្វែលបានភ្ជាប់ពាក្យគ្នាហើយ តែសម្រាប់ Christen S...

មកដឹង! រឿងសំខាន់ៗប៉ុន្មានចំណុច ទាក់ទងនឹងពិធីបុណ្យចូលឆ្នាំចិន 2019

ដោយ: ភារុន 8 AM, Sunday, 03 Feb, 2019

ពិធីបុណ្យចូលឆ្នាំចិន 2019 គឺត្រូវបានជនជាតិចិនប្រារព្ធឡើង នៅថ្ងៃអង្គារ ទី 5 ខែ កុម្ភៈ រហូតដល់ថ្ងៃទី 19 ខែ កុម្ភៈ ដែលមានរយៈពេល 15ថ្ងៃ។ ហើយពិធីបុណ្យចូ...

រថភ្លើងស៊េរីទំនើបចំនួន 3 គ្រឿងសម្រាប់បើកបរមកកាន់អាកាសយានដ្ឋាន បានមកដល់ប្រទេសកម្ពុជាហើយ

ដោយ: ភារុន 10 AM, Sunday, 13 Jan, 2019

យោងតាមរយៈទំព័រហ្វេសប៊ុករបស់លោក Ramady Moun បានឱ្យដឹងថា រថភ្លើងTramway ស៊េរីទំនើប 3គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញពីប្រទេសម៉ិក...

Tomnerb.Com - YouTube Channel